ប្តីដាក់សុទ្ធProfile Cover រូបប្រពន្ធ តែឆាតញ៉ែស្រីរហូត ខណៈប្រពន្ធដាក់ដូចគ្នា តែចង់បញ្ជាក់ថាខ្លួនមានប្តី

//s5.kh1.co/fb/fbed0c52769963f058965d3624f6d82241a81a1f.jpg
យល់ដឹង

 ១៦-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

មនុស្សប្រុសមួយចំនួនសម្តែងចេញមក ធ្វើដូចជាខ្លួនស្មោះជាមួយនឹង ប្រពន្ធខ្លាំងណាស់តែពីក្រោយខ្នងបែរជាលួចទាក់ទងឆាតញ៉ែស្រីផ្សេងទាំងមិនក្រែងចិត្តអាណិតចិត្តប្រពន្ធបន្តិចទេ។

យល់ដឹង​៖ និស្ស័យ​បាន​នាំ​ឲ្យ មនុស្ស​ពីរនាក់ ​បាន​ស្គាល់គ្នា​ ​ប្រែក្លាយ​ទំនាក់​ទំនង ​ពីអ្នក​ដទៃ​មិនដែលស្គាល់​គ្នាសោះ​ មក​ជា​គូរ​សង្សារ​ រហូត​​ប្រែ​ឈ្មោះ​ពី​​ សង្សារមក​ជា​ប្តី​ប្រពន្ធ ​ភ្ជាប់​ចំណង​បន្ត​ដំណើរ​ ដើរកាន់​ដៃ​រួម​ផ្លូវ​ជីវិត ​ជាមួយ​គ្នា​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង​
រូបតំណាង​

តែ​គ្រប់​យ៉ាង​ ហាក់​មិន​ទៀង​ទាត់ ​រហូត​នោះ​ទេ​ ជា​ពិសេស​នោះ​គឺ ​ចិត្ត​មនុស្ស​ប្រុស ដែល​គេ​តែង​លើកឡើង​ថា​ មាន​មួយ​មិន​ស្កប់ ​មាន​១០មិន​គ្រាន់។ ​​បន្ទាប់​ពី​​រៀប​ការ​រួច​  រឿង​គ្រប់យ៉ាង​ ហាក់​ចាប់​ផ្តើម​ មាន​ការ​​ប្រែប្រួល។ ពោល​គឺ​ក្តី​ស្រលាញ់ ​ចំពោះ​ប្រពន្ធ លែង​មាន​ច្រើន​ដូច​មុន ព្រោះ​ជីវិត​ប្តីប្រពន្ធ ​មិន​មែន​មានតែ​​ ការផ្អែម​ល្ហែមគ្រប់​ពេល​​ ដូចកាលនៅ​ជា ​សង្សារ​ទៀតឡើយ គឺ​ប្រាកដជា​មាន ការ​ប៉ះទង្គិត​ ឈ្លោះ​ប្រកែក​គ្នា​ច្រើន​។ ដែលជាហេតុ​ធ្វើ​ឲ្យ​ចិត្ត​មនុស្ស​ប្រុស​​ ចាប់​ផ្តើម​មាន​ការ​ធុនទ្រាំ​ ចង់​បាន​អ្នក​លួង​លោម ហើយ​យូរៗ​ទៅក៏​ចាប់​ផ្តើម ​បែក​គំនិតផិត​ក្បត់ ​​មាន​អ្នក​ថ្មី​តែម្តង។

រូបតំណាង​
រូបតំណាង​

នេះ​គឺ​ជា​ចំណុច​​ខុស​គ្នា ​មួយដ៏ធំរវាង ​មនុស្ស​ប្រុស ​និង​មនុស្ស​ស្រី​។ ពោល​គឺ​ថា ​​មនុស្ស​ស្រី​ នៅ​ពេល​ដែល​រៀប​ការ​ហើយ ​នាង​ក៏នឹងត្រៀម ​លះបង់​គ្រប់​យ៉ាង​ ដើម្បី​ថែរក្សា​សុភមង្គល ​គ្រួសារ​មួយនេះ មិន​ថាទាំង​រូប​សម្រស់​ ចិត្តគំនិត ​ខំប្រឹង​ស្មោះ​នឹង​ប្តី គ្មាន​ចិត្ត​សាវា​ឡើយ។ ទោះបី​​នៅ​លើ​បណ្តាញ​សង្គម​​ ក៏នាង​តែង​តែ​ចង់​បង្ហាញ ​អ្នក​គ្រប់​គ្នា​ថា ​នាង​បាន​រៀប​ការ​ហើយ​ ដោយ​ដាក់​Profileឬ Cover និង​បង្ហោះ​រូប​ជា​ហូរហែរ ជាមួយប្តី ព្រោះចង់​បញ្ជាក់​ថា ​នាងមាន​ប្តី​ហើយ ​មិនចង់​មនុស្ស​ប្រុស​ផ្សេង មក​រញ៉េរញ៉ៃ​ជាមួយ​ខ្លួន​ជាដើម។

រូបតំណាង​
រូបតំណាង​

ផ្ទុយ​ពី ​មនុស្ស​ប្រុស ​បើ​ទោះបី​ជា​រៀបការ មាន​ប្រពន្ធហើយ​ក៏ពិតមែន តែ​នៅ​តែរក្សា​ចិត្តសាវា​​ដដែល​ ខំដាក់​ ​Profile Cover ជាមួយ​ប្រពន្ធតែ ​តែ​នៅ​តែ​ឆ្លៀត​លួច​ឆាតញ៉ែស្រី​ផ្សេង ត្រី​ងៀត​ឆ្លៀតពង ទាំង​ដឹងថា​ខ្លួន ​មាន​ប្រពន្ធ​ហើយ​ក្តី​។ ហើយ​ការដែល​ដាក់​Profile និង​Cover ជាមួយ​ប្រពន្ធ ការពិត​គ្រាន់​តែ​​ជា​លេស ក្នុង​ការ​លួង​ចិត្ត​ប្រពន្ធ​ ដើម្បី​ងាយ​ស្រួល ​ទាក់​ទង​នឹង​ស្រី​ផ្សេង ទៀត​តែប៉ុណ្ណោះ​។

រូបតំណាង​
រូបតំណាង​

ក៏ប៉ុន្តែ ​បើ​ទោះបី​ជា ​មនុស្ស​ប្រុសចូលចិត្ត ​លួចលាក់មាន​ស្រី ខាងក្រៅ​ក្បត់​ចិត្ត​ប្រពន្ធ ក៏ពិត​មែន ​តែ​យ៉ាង​ណាក៏នៅ​តែ ​ត្រឡប់មករកប្រពន្ធ​វិញ​ដែរ​។ ​ព្រោះ​ថា ​ស្រីខាង​ក្រៅ ​បើ​ទោះជា​ស្អាត ក្មេង សម្តីផ្ហែម​ល្ហែម​ ពូកែលួង​លោម ​ក៏ពិត​មែន​តែក៏គ្រាន់​តែ ​ជាបង្អែម​លាង​មាត់ ​កំដរអារម្មណ៍​មួយ​ឆាវ​ៗ របស់​មនុស្ស​ប្រុស​តែប៉ុណ្ណោះ​ មិន​អាច​ប្រៀបធៀប​ជាមួយ ​ប្រពន្ធ​បាន​ឡើយ។

រូបតំណាង​
រូបតំណាង​

តែមនុស្ស​ស្រី​ខុស​គ្នា ​ងារ​ជា​ប្រពន្ធ​ នាងខំ​ទ្រាំអត់​ធ្មត់ បម្រើ​ទឹក​ក្តៅទឹក​ត្រជាក់ ​គ្រប់​យ៉ាង​ដល់​ប្តី ​មិន​ដែល​យល់​ថា នឿយ​ហត់​​នោះទេ​។ ពេល​ខ្លះប្រពន្ធ ​​ទ្រាំអត់​ធ្មត់ ​ខាំមាត់​សង្កត់​ចិត្ត ​ទោះបី​ដឹង​ថា​ប្តី​មាន​ស្រីក៏ដោយ​ តែក៏មិន​​ទៅ​ផិត​ក្បត់​ប្តី​វិញ​ដែរ​។ តែ​បើ​ថ្ងៃណា​មួយ ​ដែល​នាង​ទ្រាំ​អស់​ចិត្ត​ហើយ​ នាង​នឹង​ដើរ​ចេញ ​ដោយគ្មាន​ស្រណោះ​ ឬ​បក​ក្រោយ​វិញនោះ​ដែរ ​ព្រោះ​នាង​ដឹងថា ​អ្វី​ដែល​នាង​បាន​ធ្វើ​កន្លង​មក ​គឺ​ល្អ​បំផុតហើយ​  ហើយ​នាង​ក៏គ្មាន​អ្វី ដែល​ត្រូវ​​សោកស្តាយ បន្តទៅ​ទៀត​ដែរ។

រូបតំណាង​
រូបតំណាង​

ដូច្នេះ​មនុស្ស​ប្រុស មុន​នឹង​សម្រេច​ចិត្ត​ថា ​​ចង់​កសាងជីវិត​គ្រួសារ​ គួរ​តែ​ច្បាស់​ជាមួយ​ខ្លួន​ឯង ជាមុន​សិន​ថា ​ខ្លួន​ពិត​ជា​អាច​ផ្តល់​ សុភមង្គល​ឲ្យ ​មនុសស្រី​ម្នាក់​នោះ ​បាន​ដែរ​ឬក៏អត់? ហើយ​បើ​យល់​ថា ​ខ្លួន​នៅ​មិន​ទាន់ ​ឈប់ខូច​ខិល សាវា​ទេនោះ​ សូម​កុំ​ទាន់​ចាប់​ផ្តើម ​ជីវិត​គ្រួសារអី ព្រោះ​អ្នក​នឹង​អាច​បំផ្លាញ​ជីវិត​ របស់​នារី​ម្នាក់​ ដែល​ស្រលាញ់​អ្នកដោយ​ស្មោះ​​បាន​​៕

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T