យល់ដឹង៖ និស្ស័យបាននាំឲ្យ មនុស្សពីរនាក់ បានស្គាល់គ្នា ប្រែក្លាយទំនាក់ទំនង ពីអ្នកដទៃមិនដែលស្គាល់គ្នាសោះ មកជាគូរសង្សារ រហូតប្រែឈ្មោះពី សង្សារមកជាប្តីប្រពន្ធ ភ្ជាប់ចំណងបន្តដំណើរ ដើរកាន់ដៃរួមផ្លូវជីវិត ជាមួយគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែគ្រប់យ៉ាង ហាក់មិនទៀងទាត់ រហូតនោះទេ ជាពិសេសនោះគឺ ចិត្តមនុស្សប្រុស ដែលគេតែងលើកឡើងថា មានមួយមិនស្កប់ មាន១០មិនគ្រាន់។ បន្ទាប់ពីរៀបការរួច រឿងគ្រប់យ៉ាង ហាក់ចាប់ផ្តើម មានការប្រែប្រួល។ ពោលគឺក្តីស្រលាញ់ ចំពោះប្រពន្ធ លែងមានច្រើនដូចមុន ព្រោះជីវិតប្តីប្រពន្ធ មិនមែនមានតែ ការផ្អែមល្ហែមគ្រប់ពេល ដូចកាលនៅជា សង្សារទៀតឡើយ គឺប្រាកដជាមាន ការប៉ះទង្គិត ឈ្លោះប្រកែកគ្នាច្រើន។ ដែលជាហេតុធ្វើឲ្យចិត្តមនុស្សប្រុស ចាប់ផ្តើមមានការធុនទ្រាំ ចង់បានអ្នកលួងលោម ហើយយូរៗទៅក៏ចាប់ផ្តើម បែកគំនិតផិតក្បត់ មានអ្នកថ្មីតែម្តង។
នេះគឺជាចំណុចខុសគ្នា មួយដ៏ធំរវាង មនុស្សប្រុស និងមនុស្សស្រី។ ពោលគឺថា មនុស្សស្រី នៅពេលដែលរៀបការហើយ នាងក៏នឹងត្រៀម លះបង់គ្រប់យ៉ាង ដើម្បីថែរក្សាសុភមង្គល គ្រួសារមួយនេះ មិនថាទាំងរូបសម្រស់ ចិត្តគំនិត ខំប្រឹងស្មោះនឹងប្តី គ្មានចិត្តសាវាឡើយ។ ទោះបីនៅលើបណ្តាញសង្គម ក៏នាងតែងតែចង់បង្ហាញ អ្នកគ្រប់គ្នាថា នាងបានរៀបការហើយ ដោយដាក់Profileឬ Cover និងបង្ហោះរូបជាហូរហែរ ជាមួយប្តី ព្រោះចង់បញ្ជាក់ថា នាងមានប្តីហើយ មិនចង់មនុស្សប្រុសផ្សេង មករញ៉េរញ៉ៃជាមួយខ្លួនជាដើម។
ផ្ទុយពី មនុស្សប្រុស បើទោះបីជារៀបការ មានប្រពន្ធហើយក៏ពិតមែន តែនៅតែរក្សាចិត្តសាវាដដែល ខំដាក់ Profile Cover ជាមួយប្រពន្ធតែ តែនៅតែឆ្លៀតលួចឆាតញ៉ែស្រីផ្សេង ត្រីងៀតឆ្លៀតពង ទាំងដឹងថាខ្លួន មានប្រពន្ធហើយក្តី។ ហើយការដែលដាក់Profile និងCover ជាមួយប្រពន្ធ ការពិតគ្រាន់តែជាលេស ក្នុងការលួងចិត្តប្រពន្ធ ដើម្បីងាយស្រួល ទាក់ទងនឹងស្រីផ្សេង ទៀតតែប៉ុណ្ណោះ។
ក៏ប៉ុន្តែ បើទោះបីជា មនុស្សប្រុសចូលចិត្ត លួចលាក់មានស្រី ខាងក្រៅក្បត់ចិត្តប្រពន្ធ ក៏ពិតមែន តែយ៉ាងណាក៏នៅតែ ត្រឡប់មករកប្រពន្ធវិញដែរ។ ព្រោះថា ស្រីខាងក្រៅ បើទោះជាស្អាត ក្មេង សម្តីផ្ហែមល្ហែម ពូកែលួងលោម ក៏ពិតមែនតែក៏គ្រាន់តែ ជាបង្អែមលាងមាត់ កំដរអារម្មណ៍មួយឆាវៗ របស់មនុស្សប្រុសតែប៉ុណ្ណោះ មិនអាចប្រៀបធៀបជាមួយ ប្រពន្ធបានឡើយ។
តែមនុស្សស្រីខុសគ្នា ងារជាប្រពន្ធ នាងខំទ្រាំអត់ធ្មត់ បម្រើទឹកក្តៅទឹកត្រជាក់ គ្រប់យ៉ាងដល់ប្តី មិនដែលយល់ថា នឿយហត់នោះទេ។ ពេលខ្លះប្រពន្ធ ទ្រាំអត់ធ្មត់ ខាំមាត់សង្កត់ចិត្ត ទោះបីដឹងថាប្តីមានស្រីក៏ដោយ តែក៏មិនទៅផិតក្បត់ប្តីវិញដែរ។ តែបើថ្ងៃណាមួយ ដែលនាងទ្រាំអស់ចិត្តហើយ នាងនឹងដើរចេញ ដោយគ្មានស្រណោះ ឬបកក្រោយវិញនោះដែរ ព្រោះនាងដឹងថា អ្វីដែលនាងបានធ្វើកន្លងមក គឺល្អបំផុតហើយ ហើយនាងក៏គ្មានអ្វី ដែលត្រូវសោកស្តាយ បន្តទៅទៀតដែរ។
ដូច្នេះមនុស្សប្រុស មុននឹងសម្រេចចិត្តថា ចង់កសាងជីវិតគ្រួសារ គួរតែច្បាស់ជាមួយខ្លួនឯង ជាមុនសិនថា ខ្លួនពិតជាអាចផ្តល់ សុភមង្គលឲ្យ មនុសស្រីម្នាក់នោះ បានដែរឬក៏អត់? ហើយបើយល់ថា ខ្លួននៅមិនទាន់ ឈប់ខូចខិល សាវាទេនោះ សូមកុំទាន់ចាប់ផ្តើម ជីវិតគ្រួសារអី ព្រោះអ្នកនឹងអាចបំផ្លាញជីវិត របស់នារីម្នាក់ ដែលស្រលាញ់អ្នកដោយស្មោះបាន៕