យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសម្នាក់ មានឈ្មោះថា David Playpenz បានបាត់បង់ម្រាមដៃ របស់ខ្លួនមួយ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ខណៈពេលកំពុង បើកបរម៉ូតូ ហើយដោយមិនចង់ បោះចោល រូបគាត់ បានយកទៅផ្ទះដើម្បីចំអិន និង ញ៉ាំវាតែម្តង ចំណែកឆ្អឹងដែលនៅសល់ គាត់យកធ្វើជាវត្ថុអនុស្សាវរីយ៍។

គាត់ជាមនុស្សម្នាក់ ដែលតែងតែចង់ដឹង និង ចង់ភ្លក់រសជាតិ របស់សាច់មនុស្ស ជាយូរមកហើយ ប៉ុន្តែការបរិភោគ សាច់មនុស្ស របស់អ្នកដទៃ គឺមានទោស ហេតុនេះហើយ ទើបធ្វើអោយគាត់ មិនអាចសំរេចបំណង របស់ខ្លួនបាន។ យ៉ាងណាមិញ ក្រោយកើតមានគ្រោះថ្នាក់ចរាចរណ៍មក គ្រូពេទ្យបានប្រាប់ដល់គាត់ថា គាត់ត្រូវកាត់ម្រាមដៃមួយចោល ព្រោះតែម្រាមដៃមួយនោះ បានរងនូវការប៉ះទង្គិច រហូតក្លាយទៅជាខ្មៅ តែម្តង។ ទោះជាយ៉ាងណា គាត់មិនបានបោះម្រាមដៃ នោះចោលឡើយ ហើយគាត់បានសួរទៅកាន់គ្រូពេទ្យថា តើគាត់អាចយកម្រាមដៃ របស់គាត់ ទៅផ្ទះវិញបានទេ?។ បន្ទាប់ពីមានការអនុញ្ញាតហើយនោះ គាត់បានសំរេចក្តីបំណង នៃការងឿងឆ្ងល់ចង់ដឹង របស់ខ្លួន ទាក់ទងនឹងរសជាតិ របស់សាច់មនុស្ស ដោយគាត់បានយក ម្រាមដៃនោះ ទៅចំអិន រួចពិសារ តែម្តង។ រីឯឆ្អឹង គាត់ទុកជាប់នឹងខ្លួន ហេតុនេះ គាត់នឹងមានអារម្មណ៍ថា គាត់មិនបានបាត់បង់ ផ្នែកណាមួយ នៃរាងកាយ របស់ខ្លួននោះទេ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ដោយ សី

ខ្មែរឡូត  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]