សាកសពមួយមានប្រវែង ១៥សង់ទីម៉ែត្រ ដែលត្រូវបានគេធ្វើ មិនឲ្យរលួយតាមរបៀបបុរាណ និងទុកបាន១០ឆ្នាំមកហើយនោះ ត្រូវបានគេគិតថា ជាសាកសពរបស់មនុស្សក្រៅភព តែយោងតាមការស្រាវជ្រាវ របស់អ្នកវិទ្យាសាស្រ្ដ ដែរសំអាងលើឯកសាររបស់ Sirius បានឲ្យដឹងថា នេះជាសាកសពរបស់មនុស្សលោក។

សាកសពដ៏តូចមួយនេះមានឈ្មោះថា Atacama Humanoid ដែលមានឈ្មោះមួយទៀតហៅថា Ata ត្រូវបានរកឃើញនៅ ប្រទេស Chile ទ្វីបអាហ្វ្រិកខាងត្បូង កាលពី១០ឆ្នាំមុនថ្ងៃទី១៩ ខែតុលា ២០០៣ ដែលវាមានសភាពខុសប្លែកច្រើន បើប្រៀបធៀបនាពេលបច្ចុប្បន្ន។ អ្វីដែលគេអាចរកឃើញចេញពីឆ្អឹងនេះ គឺគេបានគិតថាវាជា កូនដែលត្រូវរលូតចេញពីគភ៌ ឬអាជាសត្វស្វា ហើយក៏អាចជាមនុស្សក្រៅភព ដែលបានចុះមកលើផែនដីយើង។ មានមនុស្សជាច្រើនជឿថា គ្រោងឆ្អឹងមួយនេះគឺជា គ្រោងឆ្អឹងរបស់មនុស្សក្រៅភព ដែលមានមាឌតូច។ គ្រោងឆ្អឹងនោះត្រូវបានអ្នកវិទ្យាសាស្រ្ដ រកឃើញថា វាមានធ្មេញរឹងមាំ មានក្បាលប៉ោង និងមានស្នាមប្រេះនៅផ្នែកខាងលើនៃ លលាដ៍។ គ្រោងឆ្អឹងនេះមានសភាពបែកប្រេះ និងពណ៌ស្រអាប់ មិនដូចជាមនុស្សយើងនោះទេ លើសពីនេះទៅទៀត វាមានឆ្អឹងជំនីចំនួន៩ តែប៉ុណ្ណោះ។

យ៉ាងណាមិញ យោងតាមការពិនិត្យ DNA ពីសាកលវិទ្យាល័យនៃសហរដ្ឋអាមេរិក បានបញ្ជាក់ថា វាគឺជាឆ្អឹងរបស់មនុស្សប្រុស ដែលមានអាយុពី ៦ ទៅ ៨ឆ្នាំ ហើយអាចបញ្ជាក់ថា វាជាមនុស្សច្រើនជាងសត្វស្វា Chimpanzees។ លើសពីនេះគេក៏បានដឹង ទៀតថា វាចេះដកដង្ហើម ចេះបរិភោគអាហារ ព្រោះក្នុងរាងកាយរបស់វាមាន អុកស៊ីតកម្មនៃអាហារ ដែលនេះជាសំណូរដ៏ធំមួយ ដែលអ្នកវិទ្យាសាស្រ្ដមិនទាន់រកឃើញ ថានៅពេលដែលវាចាប់កំណើតមានទំហំប៉ុណ្ណា?

តើប្រិយមិត្តគិតយ៉ាងណាចំពោះ គ្រោងឆ្អឹងមួយនេះ? តើវាជាមនុស្ស ឬ ក៏ជាមនុស្សភពផ្សេង? សូមទស្សនារូបភាព និងវីដេអូទាំងអស់គ្នា៖













កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]