ធ្លាប់តែមើលគំនូរជីវចល ផប់ អាយ មិនដែលដឹងសោះ ដកស្រង់ចេញពីរឿងពិតនៃ...

//s5.kh1.co/34/344501ecd13e9123e3e55879409548f6aa00dd10.jpg
តារា & កម្សាន្ដ

 ១៤-កក្កដា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

ញាក់សាច់ មកដឹងពីជីវប្រវតិ្តរបស់បុរសម្នាក់ នៅក្រោយពីការផលិតខ្សែរភាពយន្តគំនូរជីវចលផប់ អាយ គឺបានដកស្រង់ចេញពីរឿងពិតដោយផ្អែកទៅលើបុរសម្នាក់ឈ្មោះថា​ Frank Rockey Fiegel ដែលត្រូវមហាជនប្រសិទ្ធិរហសនាមជា«វីរបុរស»ម្នាក់ផងដែរ។

បរទេស៖ ខ្សែរភាពយន្ត «ផប់អាយ» គឺជាគំនូរជីវចលរបស់ប្រទេសអាមេរិកតាមបែប ដែលបានផលិតក្នុងឆ្នាំ១៩២៩ ដោយលោក Elzie Crisler Segar ដែលទទួលបានការកោតសររសើរយ៉ាងខ្លាំង ពីសំណាក់ទស្សិកជនទូរទាំងពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 ជាការពិតណាស់ ខ្សែរភាពយន្តមួយនេះនិយាយអំពី នាវឹកម្នាក់ដែលមានឈ្មោះថា ផប់អាយ ដែលរងការធ្វើបាបពីសំណាក់មិត្តរបស់ខ្លួនគឺ Bluto ដែលជាមនុស្សមានចិត្តសាហាវ អាក្រក់មិនត្រឹមតែប៉ុណ្ណោះ តួអង្គទាំងពីរនាក់នេះស្រលាញ់តួអង្គដូចគ្នាគឺមានឈ្មោះថា Olive Oyl ។ ផប់ អាយ ជាតួអង្គសុភាព ត្រឹមត្រូវ ប៉ុន្តែមានកំលាំងខ្លាំងក្លានៅពេលដែល បានញ៉ាំបន្លែកំប៉ុងរួច ដែលបញ្ហទាំងប៉ុន្មានតួអង្គរូបនេះ ជាអ្នកដោះស្រាយផងដែរ។

ដោយឡែក ថ្ងៃនេះខ្មែរឡូត សូមលើកយកប្រធានបទ ដែលបង្ហាញពីរឿងរ៉ាវជីវប្រវត្តិពិតមួយចំនួនរបស់បុរសម្នាក់ នៅក្រោយពីការផលិតខ្សែភាពយន្តគំនូរជីវចលនេះ គឺបានដកស្រង់ចេញពីរឿងពិត ដោយផ្អែកទៅលើបុរសម្នាក់ឈ្មោះថា​ Frank Rockey Fiegel ដែលត្រូវមហាជនប្រសិទ្ធិរហសនាមជា«វីរបុរស»ផងដែរ ។ Frank Rockey Fiegel គឺជាមនុស្សម្នាក់ដែលមានកំលាំងខ្លាំងនិង មានបទពិសោធន៍ច្រើនក្នុងការវាយតប់គ្នា មិនចាញ់តារាហូលីវូតឡើយ ប៉ុន្តែទម្លាប់របស់បុរសម្នាក់នេះគឺ គាត់ចូលចិត្តពិសារបារីប្រភេទខ្សៀរនិង ផឹកស្រាជាជាងការបរិភោគអាហារផងដែរ។

ទោះបីជាបុរសម្នាក់នេះ មើលទៅជាមនុស្សញៀនស្រាបារីនិង ថែមទាំងចូលវាយតប់គ្នាក៏ពិតមែនប៉ុន្តែ គាត់តែងតែបង្ហាញភាពទន់ភ្លន់ជាមួយនឹងក្មេងៗ ជានិច្ច។

គួររម្លឹកដែរ Frank Rockey Fiegel បានទទួលមរណភាពក្នុងឆ្នាំ១៩៤៧ នៅក្នុងអាយុ១៥២ឆ្នាំ

សូមចូលមើលរូបភាពខាងក្រោម៖

ផប់អាយ
ផប់អាយ
ផប់អាយនិង Bluto
ផប់អាយនិង Bluto
ផប់អាយនិង Olive Oyl
ផប់អាយនិង Olive Oyl
Frank Rockey Fiegel
Frank Rockey Fiegel
Frank Rockey Fiegel
Frank Rockey Fiegel
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T