មកស្គាល់ទីតាំងផ្កាយដុះកន្ទុយ ដែលអាចមើលឃើញក្នុងកំឡុងពេលនេះ តែបើខកខាន ត្រូវរង់ចាំរហូតដល់៦,៨០០ឆ្នាំទៀត

//s5.kh1.co/9a/9abde33d8945dd191c5146555601d8e4a60f8ae7.jpg
បច្ចេកវិទ្យា

 ១៤-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កាលពីថ្ងៃទី៣ខែកក្កដា ផ្កាយដុះកន្ទុយ NEOWISE បានធ្វើដំណើរទៅកៀកព្រះអាទិត្យបំផុត។

បរទេស៖ ផ្កាយដុះកន្ទុយមួយដែលគេហៅថា NEOWISE បានបញ្ចេញពន្លឺនៅលើផ្ទៃមេឃ ដែលជាព្រឹត្តិការណ៍ដ៏កម្រសម្រាប់មនុស្សលោក។ ដោយអាចមើលឃើញផ្កាយដុះកន្ទុយ ដែលមានឈ្មោះជាផ្លូវការថា C/2020 F3 គឺជាឱកាសកម្រក្នុងមួយជីវិត ពីព្រោះវានឹងមិនឆ្លងកាត់ផែនដីសាជាថ្មី នៅក្នុងរយៈពេល៦,៨០០ឆ្នាំ នេះបើយោងតាមសមាគម International Dark-Sky Association។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ផ្កាយដុះកន្ទុយ C/2020 F3 ឬ NEOWISE ថតនៅពេលព្រឹក នៅសហរដ្ឋអាមេរិក
ផ្កាយដុះកន្ទុយ C/2020 F3 ឬ NEOWISE ថតនៅពេលព្រឹក នៅសហរដ្ឋអាមេរិក

វាជារឿងមួយដ៏កម្រ សម្រាប់ផ្កាយដុះកន្ទុយដែលអាចមើលឃើញដោយភ្នែកទទេ។ ផ្កាយដុះកន្ទុយ Hale-Bopp ដែលអ្នកជំនាញចាត់ទុកថា ជាផ្កាយដុះកន្ទុយដ៏អស្ចារ្យចុងក្រោយ ត្រូវបានគេមើលឃើញ នៅឆ្នាំ១៩៩៧ ដែលអាចមើលឃើញរយៈពេលមួយឆ្នាំកន្លះ។ ចំណែកផ្កាយដុះកន្ទុយ NEOWISE វិញមិនត្រូវបានគេចាត់ទុកថា ជាផ្កាយដុះកន្ទុយដ៏អស្ចារ្យប៉ុន្មានទេ បើទោះបីជាគេអាចមើលឃើញវាក៏ដោយ។

ផ្កាយដុះកន្ទុយ C/2020 F3 ឬ NEOWISE មើលពីទីអវកាស 
ផ្កាយដុះកន្ទុយ C/2020 F3 ឬ NEOWISE មើលពីទីអវកាស 

កាលពីថ្ងៃទី៣ខែកក្កដា ផ្កាយដុះកន្ទុយ NEOWISE បានធ្វើដំណើរទៅកៀកព្រះអាទិត្យបំផុត។ ដើម្បីអាចស្វែងរកទីតាំងរបស់វានៅលើផ្ទៃមេឃ អ្នកជំនាញមកពីទស្សនាវដ្ដី Sky & Telescope បានផ្ដល់ជាគន្លឹះដូចខាងក្រោម៖

·  មុនថ្ងៃទី១៤ ខែកក្កដា ពេលវេលាល្អបំផុត ដើម្បីមើលផ្កាយដុះកន្ទុយគឺមុនពេលថ្ងៃរះ។ ប៉ុន្តែចាប់ពីថ្ងៃទី១៤ទៅ អ្នកទំនងជាអាចមើលឃើញផ្កាយដុះកន្ទុយនេះនៅលើមេឃពេលល្ងាច។

·  នៅពេលធ្វើដំណើរឃ្លាតឆ្ងាយពីផែនដី និងកាន់មកកៀកផែនដីវិញ ផ្កាយដុះកន្ទុយអាចនឹងពិបាកនឹងមើល ប៉ុន្តែអ្នកត្រូវតែច្បាស់ថា ទីតាំងរបស់អ្នកមិនមានការរំខានដោយពន្លឺ ដូចជាអំពូលភ្លើងផ្សេងៗ មកពីរថយន្តនិងតាមផ្ទះនានា។

·  អ្នកអាចចាប់ផ្ដើមស្វែងរកវា បន្ទាប់ពីព្រះអាទិត្យលិចជិត១ម៉ោង នៅជើងមេឃនៃទិសខាងជើងឆៀងខាងលិច ខណៈពេលផ្ទៃមេឃនឹងប្រែជាងងឹត។

·  នៅថ្ងៃទី២៣ ខែកក្កដា ផ្កាយដុះកន្ទុយនឹងស្ថិតនៅជិតផែនដីបំផុត ប៉ុន្តែពេលនោះអ្នកប្រហែលជាត្រូវការកែវយឹតឬតេឡេទស្សន៍។

·  វិធីដ៏ល្អបំផុតសម្រាប់ស្វែងរកទីតាំងរបស់វា គឺប្រើកម្មវិធីស្វែងរកផ្កាយដុះកន្ទុយ នៅលើទូរសព្ទដៃ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T