Land Rover Cambodia - ធ្វើសន្និសីទកាសែតអំពី “រថយន្តឆេះតាមដងផ្លូវ”

//s9.kh1.co/22/22e7cbf318714f97c63e543af5f15975ddbe1144.jpg
បច្ចេកវិទ្យា

 ០៥-មេសា-២០២៤ ១ល្ងាច · មួយខែមុន

Land Rover Cambodia - ធ្វើសន្និសីទកាសែតអំពី “រថយន្តឆេះតាមដងផ្លូវ”

ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ 2024 ភ្នំពេញ – ក្រុមហ៊ុន RMA Cambodia គឺជាក្រុមហ៊ុនដែលនាំចូលនូវរថយន្តនូវម៉ាកល្បីៗ លើពិភពលោក និង ចែកចាយផ្តាច់មុខសម្រាប់រថយន្ត Land Rover ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុត របស់ពិភពលោក។ Land Rover គឺផ្អែកលើម៉ាករថយន្តដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស Land Rover ដែលជាក្រុមហ៊ុន ផលិតរថយន្តទំនើបគ្រប់ស្ថានភាពផ្លូវឈានមុខគេលើពិភពលោក។ ថ្ងៃនេះ ក្រុមហ៊ុន Land Rover Cambodia នឹងធ្វើ សន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញអំពីការប្រើប្រាស់រថយន្ត Range Rover អោយកាន់តែប្រសើរឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ក្រុមហ៊ុន Land Rover តែងតែនាំមុខគេជានិច្ចនូវបច្ចេកវិទ្យា និង​ការបង្កើតថ្មីដោយផ្តោតលើការយកចិត្តទុកដាក់ អតិថិជនជាស្នូល។

យោងតាមព័ត៌មានក្នុងស្រុក មានករណីឆេះរថយន្ត Range Rover ម្តងទៀតនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុន Land Rover Cambodia នឹងធ្វើសន្និសីទសារព័ត៌មាន បង្ហាញនិង ស្វែងយល់ពីរបៀបថែទាំយានយន្តឲ្យបានត្រឹមត្រូវមុនពេលបើកបរផ្លូវឆ្ងាយជាថ្មីម្តងទៀត។

រូបភាព
រូបភាព

តាមការពន្យល់របស់ប្រធានផ្នែកសេវាកម្មជួលជុលរបស់ក្រុមហ៊ុន Land Rover Cambodia លោក Sajai Nalupurakkal តាមរយៈសំនួរនានាដូចខាងក្រោមថា៖

ហេតុអ្វីបានជារថយន្តឆេះ?

មានហេតុផលជាច្រើនដែលកើតចេញពីកត្តារួមផ្សំគ្នាដូចជា ការធ្វេសប្រហែសក្នុងការថែទាំរថយន្តរបស់អ្នក ការខូចទ្រនាប់ការពារ លេចធ្លាយ (មិនថាទ្រនាប់ប្រេងឥន្ធនៈ ឬទ្រនាប់ការពារប្រេងរអិល) ឬប្រព័ន្ធខ្សែភ្លើងដែលមានបញ្ហាហានិភ័យកើនឡើង។​ ការកែឆ្នៃរថយន្តខុសបច្ចេកទេស ការកែប្រែប្រព័ន្ធខ្សែភ្លើង ដោយអ្នកបច្ចេកទេសដែលគ្មានជំនាញច្បាស់លាស់ ការនាំយកយានជំនិះពីស្តង់ដារអឺរ៉ុប និងការកែប្រែប្រព័ន្ធបង្ហូរប្រេង (ចំហេះ) ដើម្បីដំណើរការជាមួយនិងលក្ខខណ្ឌ ប្រេងឥន្ធនៈរបស់ប្រទេសយើង អាចនាំឱ្យឡើងកំដៅ។

នៅពេលដែលម៉ាស៊ីនឡើងកំដៅខ្លាំង សារធាតុរាវរបស់វាដូចជាប្រេង និងទឹកស្អំម៉ាស៊ីនកើនឡើងដល់សីតុណ្ហភាពខ្ពស់ ហើយចាប់ផ្តើមហៀរចេញ ដែលអាចបញ្ឆេះលើផ្នែកម៉ាស៊ីនក្តៅ ឬប្រព័ន្ធបង្ហូរប្រេង​​​​​​​​​​(ចំហេះ)ដែលជាហេតុនាំឲ្យមានភ្លើងឆេះ​​​​។

ជាចុងក្រោយ ការប្រើប្រាស់គ្រឿងបន្លាស់ដែលមានតម្លៃទាប មិនមែនជារបស់ពិតក៏អាចរួមចំណែកដល់ហានិភ័យផងដែរ។

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T