HUAWEI MatePad Pro 13.2” អ៊ីង កំពូលថេប្លេតស៊េរីថ្មី កម្រាស់ស្តើង ទម្ងន់ស្រាល និងប្រើកម្មវិធី Office License ពេញមួយជីវិត ផ្ទុះការគាំទ្រខ្លាំងនៅលើទីផ្សារកម្ពុជា

//s9.kh1.co/f7/f7d0989f9b05cf4074eeff6d07e9c1b5dac2fafa.png
បច្ចេកវិទ្យា

 ០២-មេសា-២០២៤ ៩ព្រឹក · មួយខែមុន

ក្រុមហ៊ុនហួវៃបានដាក់បង្ហាញ តេស្តសាកល្បងនូវកំពូលថេប្លេតស៊េរីថ្មី HUAWEI MatePad​ Pro 13.2” ប្រើកម្មវិធី Office License ពេញមួយជីវិត អេក្រង់ធំ ទម្ងន់ស្រាលដូចសំឡីសម្បីតែក្រដាសជូតមាត់ក៏អាចទ្រទម្ងន់បានផងដែរ ។

រូបភាព
រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនហួវៃបានដាក់បង្ហាញ តេស្តសាកល្បងនូវកំពូលថេប្លេតស៊េរីថ្មី HUAWEI MatePad​ Pro 13.2” ប្រើកម្មវិធី Office License ពេញមួយជីវិត អេក្រង់ធំ ទម្ងន់ស្រាលដូចសំឡីសម្បីតែក្រដាសជូតមាត់ក៏អាចទ្រទម្ងន់បានផងដែរ ។  

រូបភាព
រូបភាព

គ្រប់គ្នាដកកចំហរមាត់ជាមួយនឹងលក្ខណៈពិសេស និងបច្ចេកវិទ្យាឈានមុខគេសម្បូរបែប របស់ថេប្លេត HUAWEI MatePad 13.2” រួមមាន៖

 1. កំពូលស្តើង កំពូលស្រាល អេក្រង់គែមតូចបំផុត

ថេប្លេតស៊េរីថ្មីជំនាន់ចុងក្រោយ HUAWEI MatePad Pro 13.2” ត្រូវបានក្រុមហ៊ុនសម្រិតសម្រាងរូបរាងបែបអេឡេហ្គង់ អេក្រង់គែមតូចបំផុត (3.4mm)  កម្រាស់កំពូលស្តើង (5.5mm) និង ទម្ងន់កំពូលស្រាល (580g) ងាយស្រួលកាន់ដោយដៃម្ចាង និងដាក់តាមខ្លួន។ 

រូបភាព
រូបភាព
រូបភាព
រូបភាព

2. អេក្រង់ល្អជាងគេបំផុតដំបូងគេក្នុងទីផ្សារថេប្លេត

HUAWEI MatePad Pro 13.2” គឺជាកំពូលថេប្លេតទីមួយដែលមានអេក្រង់ធំរហូតដល់ 13.2” Flexible OLED មានកម្រិតបង្ហាញ 2.8K ច្បាស់ត្រជាក់ភ្នែក ភ្ជាប់បច្ចេកវិទ្យាបន្ថែមពណ៌ P3 Gamut ផ្តល់ពណ៌រូបភាពឬវីដេអូកាន់តែស្រស់ស្អាតដូចធម្មជាតិ និង ល្បឿនអេក្រង់លឿនដូចហោះ 144 Hz ផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ ជាពិសេសមានបំពាក់នូវបច្ចេកវិទ្យាការពារភ្នែក Eye Comfort ជំនាន់ទី 3.0។ 

រូបភាព
រូបភាព
រូបភាព
រូបភាព

3. ប្រើប្រាស់កម្មវិធី Office កុំព្យូទ័រ Version 2.0 ហ្វ្រី License ពេញមួយជីវិត

មានHUAWEI MatePad Pro 13.2” ក្នុងដៃ អាចសរសេរ (ហ្វុន ខ្មែរ) ជាង300 Font Khmer ធ្វើបទបង្ហាញ នៅ ធ្វើបទបង្ហាញម៉ាពេញចិត្ត នៅក្នុង Power Point និង ចងរូបមន្តក្នុង Excel តាមតម្រូវការ ពោលគឺប្រើប្រាស់ដូចកុំព្យូទ័របេះបិទតែម្តង។

រូបភាព
រូបភាព
រូបភាព
រូបភាព

4. ក្តាចុចកម្រិត PC (Keyboard-PC Level Touchpad)

ក្តារចុច (Keyboard) ជំនាន់ចុងក្រោយរបស់ HUAWEI MatePad Pro 13.2” អែមខ្លាំង មាន Touchpad បញ្ជា និង ប្រើ Shortcut ដូចកុំព្យូទ័រ ជាពិសេសអាចប្រើផ្តាច់ចេញពីថេប្លេត ទៅតាមតម្រូវការ។

រូបភាព
រូបភាព
រូបភាព
រូបភាព

5. ខ្មៅដៃឆ្លាតវៃ HUAWEI M-Pencil ជំនាន់ទី3

HUAWEI MatePad Pro 13.2” មកជាសេតជាមួយនឹង HUAWEI M-Pencil ជំនាន់ទី3 មានកម្រិតសង្កត់ 10,000+ (បច្ចេកវិទ្យា NearLink) ធ្វើឲ្យខ្មៅដៃនៅតែរលូន ត្រឹមត្រូវ មាន Touch Sensor ធ្វើឲ្យការឌីហ្សាញ និងការគូររូបកាន់តែល្អប្រសើរ និង រស់រវើក។ 

រូបភាព
រូបភាព
រូបភាព
រូបភាព

6. បំពាក់នូវបាស់បំពងសំឡេងដំបូងគេជាប់ចំណាត់ថ្នាក់ផ្កាយ5

HUAWEI MatePad Pro 13.2” ត្រូវបានក្រុមហ៊ុនបំពាក់នូវបាស៦គ្រាប់ ដែលទទួលស្គាល់ស្តង់ដាគុណភាពចំណាត់ថ្នាក់ផ្កាយ5 ពីស្ថាប័ន SGS ប្រទេសស្វីស គឺត្រូវម៉ាច់សម្រាប់អ្នកចូលចិត្តទស្សនាខ្សែភាពយន្ត ឬកម្មវិធីកម្សាន្តផ្សេងៗ។ 

7. HUAWEI Note ហៅថា “សៀវភៅឌីជីថល” 

HUAWEI MatePad Pro 13.2” មានបំពាក់នូវសៀវភៅឌីជីថល (HUAWEI Notes) អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាច (កូពី) Copy អក្សរចេញពីរូបភាព, វីដេអូ, ប្តូរអក្សរសរសេរដោយដៃទៅជា (ធិច) Text ដោយស្វ័យប្រវត្តិ និង Record សម្លេងក្នុងកម្មវិធី Note ថែមទៀត។

រូបភាព
រូបភាព

8. ថ្មធំខ្នាតយក្ស

HUAWEI MatePad Pro 13.2” មានថាមពលថ្មទំហំខ្នាតយក្ស 10100mAh ប្រើទាល់តែហត់តែមិនអស់ថ្ម ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនដូចរន្ទះ 88W  លឿនរហ័សទាន់ចិត្ត។ ផ្អែកលើចំណុចពិសេសៗដូចបានរៀបរាប់ខាងលើ យើងអាចសន្និដ្ឋានបានថា HUAWEI MatePad 13.2” តម្លៃ $999 ពិតជាកំពូលថេបេ្លតទីមួយដែលអតិថិជនមិនគួរមើលរំលង។ 

រូបភាព
រូបភាព

ទន្ទឹមគ្នានេះដែរក្រុមហ៊ុនហួវៃក៏នាំមកជូននូវកាសកៀបត្រចៀក HUAWEI FreeClip ដែលមានមុខងារសំខាន់ៗដូចជា ទម្ងន់ស្រាលពាក់មិនឈឺត្រចៀក មិនងាយធ្លាក់ចេញពីត្រចៀកទោះបីជាងាកចុះឡើង ហក់លោត អង្រួនយ៉ាងណាក៏ដោយ។ HUAWEI FreeClip មានថ្មកាន់បានយូរ 36ម៉ោងរួមជាមួយប្រអប់ មានសិនស័រសម្រាប់ត្រចៀកខាងឆ្វេង ខាងស្តាំ ដោយស្វ័យប្រវត្តិ, មានមុខងារកម្ចាត់សំឡេងរំខានពេលសន្ទនា AI Call Noise Cancellation ការពារជម្រាបទឹក iP54 និង អាចភ្ជាប់ម្តង 2 Devices (Dual-Device Connection) ។

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

សូមរំលឹកផងដែរថាកាលពីថ្ងៃទី 16 HUAWEI បានសម្ពោធលក់ Huawei MatePad 11.5’ ដោយជោគជ័យខ្លាំងបំផុតមានការចូលរួមពីតារា​ល្បីឈ្មោះ Influencer លោក Heng Visal និង​ កញ្ញាស្រីនាធ្វើអោយផ្ទុះការគាំទ្រយ៉ាងពេញទហឹងពីសំណាក់អ្នកគាំទ្រ​ បើនិយាយពីគុណសម្បត្តិ HUAWEI MatePad 11.5” មិនត្រឹមតែមានរូបតូចស្លីម ងាយ ស្រួលដាក់តាមខ្លួនប៉ុណ្ណោទេ ថែមទាំងបំពាក់នូវបច្ចេកវិទ្យាសម្បូរបែបរួមមានការប្រើកម្មវិធី Office License មួយវីជិត អាចTyping និងផ្លាស់ប្តូរហ្វុនអក្សរខ្មែរ Unicode ជាង300 Font លើក្តារចុច និងធ្វើបទបង្ហាញនៅក្នុង Power Point និង ចងរូបមន្តក្នុង Excel តាមតម្រូវការ ដូចកុំព្យូទ័រតែម្តង មានកម្មវិធី Huawei Notes អនុញ្ញាតឲ្យ អ្នកប្រើប្រាស់អាចកូពីអក្សរចេញពីរូបភាព, វីដេអូ, ប្តូរអក្សរសរសេរដោយដៃទៅជា Text ដោយស្វ័យប្រវត្តិ និងថតសំឡេងក្នុងកម្មវិធី Notes ថែមទៀត។

រូបភាព
រូបភាព
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T