តាំងពី Gigi ពរពោះកូនក្នុងផ្ទៃ Zayn កាន់តែថ្នមសង្សារ ជាងមុនទ្វេដង

//s5.kh1.co/0a/0ad3e3eaa8cf589f9ef774055e278437f358408f.jpg
តារា & កម្សាន្ដ

 ១៤-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ចំណងស្នេហារវាងតារាបង្ហាញម៉ូតស្រី​ Gigi Hadidនិង Zayn Malik កាន់តែមានភាពស្អិតរមួតខ្លាំងជាងមុនខ្លាំងមិនធម្មតាឡើយ ក្រោយពីពួកគេទទួលបានចំណងដៃបុត្រមួយរួច

បរទេស៖ មួយរយៈនេះឃើញថា ចំណងស្នេហារវាង តារាបង្ហាញម៉ូតស្រី​ Gigi Hadid និង Zayn Malik កាន់តែមានភាពស្អិតរមួតខ្លាំងជាងមុនខ្លាំងមិនធម្មតា ដោយតារាប្រុសរូបនេះ តាមសង្សារខ្លួនយ៉ាងស្អិតរមួត ថែទាំមិនឲ្យធ្វើការងារធ្ងន់ៗឡើយ ដោយសកម្មភាពទាំងនេះ ចាប់ផ្តើមក្រោយពីពួកគេ ទទួលបានចំណងដៃបុត្រមួយរួច ដោយរូបគេបានបំពេញកាតាបកិច្ចដ៏ល្អ នៅមើលថែរក្សាសង្សារ ដែលកំពុងពរពោះ ដោយយកចិត្តទុកដាក់ជាទីបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រោយពីGigi Hadid ចាប់ផ្តើមពរពោះភ្លាម Zayn Malik ក៏នាំនាងទៅរស់នៅជាមួយគ្នា នៅឯកសិដ្ឋានរបស់ម្តាយខ្លួន ដោយរស់នៅក្នុងភាពស្ងប់ស្ងាត់និង ក្នុងលក្ខណៈសាមញ្ញ តាមរបៀបអ្នកចំការ នៅឯជាយខេត្តវិញម្តង។

នៅពេលនេះ តារាបង្ហាញម៉ូត Gigi Hadid មិនបានរស់នៅទីនោះឡើយ ដោយនាងបានត្រលប់មកទីក្រុងញ៉ូយកវិញ ដោយមានកិច្ចការដែលត្រូវធ្វើមួយរយៈសិន ប៉ុន្តែនាងនៅតែគ្រោងនឹងត្រលប់ទៅវិញ ដោយចំណាយពេលរស់នៅទីនោះវិញក្នុងពេលដែល កំពុងពោះបែបនេះ។

សូមចូលមើលរូបភាពខាងក្រោម៖

Gigi Hadidនិង Zayn Malik
Gigi Hadidនិង Zayn Malik
Gigi Hadidនិង Zayn Malik
Gigi Hadidនិង Zayn Malik
Gigi Hadidនិង Zayn Malik
Gigi Hadidនិង Zayn Malik
Gigi Hadid នៅកសិដ្ឋានរបស់ម្តាយ Zayn Malik
Gigi Hadid នៅកសិដ្ឋានរបស់ម្តាយ Zayn Malik
 Zayn Malik នៅកសិដ្ឋានរបស់ម្តាយខ្លួន
 Zayn Malik នៅកសិដ្ឋានរបស់ម្តាយខ្លួន
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T