រន្ធត់ណាស់! ប្អូនប្រុសរបស់កីឡាករ Aurier ត្រូវបានគេបាញ់សម្លាប់ព្រឹកមិញនេះ នៅទីក្រុង Toulouse ប្រទេសបារាំង

//s5.kh1.co/0f/0f607fb45be428c33c874d18ed07ab056125888c.jpg
កីទ្បា

 ១៣-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ប្អូនប្រុសរបស់កីឡាករ Aurier ត្រូវបានគេបាញ់សម្លាប់នៅទីក្រុង Toulouse ប្រទេសបារាំង

បារាំង៖ យោងតាមសេចក្ដីរាយការណ៍របស់កាសែត Europe 1 បានឲ្យដឹងថាប្អូនប្រុសបង្កើតរបស់ខ្សែការពារស្លាបស្ដាំក្រុមមាន់ខ្នាស Tottenham Hotspur កីឡាករ Serge Aurier ត្រូវបានឃាតករបាញ់សម្លាប់ នៅទីក្រុង Toulouse ប្រទេសបារាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Serge Aurier
  កីឡាករ Serge Aurier

ប្រភពខាងលើបានបន្ថែមទៀត បច្ចុប្បន្នជនបង្ករកំពុងធ្វើការរត់គេចខ្លួន។ ដោយឡែកហេតុការណ៍នេះ កើតឡើងនៅក្លិបរាត្រីមួយកន្លែង ខ្ទង់ម៉ោង៥ភ្លឺ ថ្ងៃច័ន្ទ ទី១៣ ខែកក្កដានេះ ខណៈជនរងគ្រោះត្រូវបានគេបាញ់ត្រូវចំ ពោះ ចំនួន២គ្រាប់ ដេកដួលនៅនឹងកន្លែង។

ជាមួយគ្នានេះ ប្អូនប្រុសរបស់ Aurier ក៏ត្រូវបានគេបញ្ជូនទៅសង្គ្រោះផងដែរ ប៉ុន្តែដោយសារគាត់របួសធ្ងន់ធ្ងរពេក ក៏បានស្លាប់បាត់បង់ជីវិតនៅឯមន្ទីរពេទ្យ Rangueil តែម្ដង។

ប្អូនប្រុសរបស់ កីឡាករ Serge Aurier
ប្អូនប្រុសរបស់ កីឡាករ Serge Aurier

យ៉ាងណាមិញ សម្រាប់មូលហេតុ ដែលបង្ករទៅជាអំពើឃាតកម្មនេះ នៅមិនទាន់មានប្រភពច្បាស់លាស់ណាមួយបញ្ជាក់ថាកើតឡើងពីអ្វីនៅឡើយទេ ដោយបច្ចុប្បន្នខាងប៉ូលីស កំពុងស្វែងរកមុខជនបង្ករ ដើម្បីឃាត់ខ្លួន យកមកទទួលទោសតាមច្បាប់។

  • តើអ្នកណាជាប្អូនប្រុសរបស់ Aurier?

ប្អូនប្រុសរបស់ Aurier មានឈ្មោះពេញថា Christopher Aurier បច្ចុប្បន្នមានវ័យ២៦ឆ្នាំ គេក៏ជាកីឡាករបាល់ទាត់១រូបផងដែរ ដែលលេងឲ្យក្លិប Toulouse Rodéo នៅលីគលំដាប់ទី៥របស់បារាំង។

 កីឡាករ Christopher Aurier
 កីឡាករ Christopher Aurier

បងប្អូនត្រកូល Aurier ទាំងពីររូបនេះសុទ្ធតែផ្ដើមចេញពីថ្នាលយុវជនរបស់ក្លិប RC Lens ប៉ុន្តែអាជីពជាកីឡាកររបស់ Christopher ហាក់មិនភ្លឺស្វាងដូចបងប្រុសរបស់គេ Serge នោះទេ៕

ប្រភព101greatgoals

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T