ធ្ងន់ធ្ងរ! ភ្លៀងធំបំផ្លាញផ្ទះសម្បែងជាង១​ម៉ឺនខ្នង នៅប្រទេសជប៉ុន

//s5.kh1.co/95/9521a201d27c8f53caa7bdb9673937cf31929afc.jpeg
សង្គម

 ១១-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្លៀងធ្លាក់ខ្លាំងនៅប្រទេសជប៉ុន បានបង្កការខូចខាតដល់ផ្ទះជាង ១២,០០០ខ្នង ស្ថិតនៅភាគនិរតីនៃតំបន់ Kyushu និងកន្លែងផ្សេងទៀត...

ជប៉ុន៖ ថ្មីៗនេះ ភ្លៀងធ្លាក់ខ្លាំងនៅប្រទេសជប៉ុន បានបង្កការខូចខាតដល់ផ្ទះសម្បែងជាង ១២,០០០ខ្នង ស្ថិតនៅភាគនិរតីនៃតំបន់កោះ Kyushu និងកន្លែងផ្សេងៗទៀត។ នេះបើតាមការចុះផ្សាយរបស់ពីសារព័ត៌មានជប៉ុន NHK នារសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គីភ័យបានឲ្យដឹងថា គិតត្រឹមម៉ោងរសៀល ថ្ងៃសៅរ៍នេះ ផ្ទះសរុបចំនួន ១២,៦១០ខ្នង​​​នៅក្នុងខេត្តចំនួន១៩ ត្រូវបានខូចខាត។ ខណៈផ្ទះចំនួន៤១ខ្នង ត្រូវបានបំផ្លាញទាំងស្រុង ក្នុងនោះមានផ្ទះចំនួន២៣ខ្នង ស្ថិតក្នុងខេត្ដគូម៉ាម៉ូតូ។

នៅក្នុងចំណោមផ្ទះខូចខាតខាងលើ មានផ្ទះចំនួន ៦,៣៦០ខ្នងត្រូវបានជន់លិច ហើយក្នុងនោះមានផ្ទះចំនួន ៤,៥៨០ ស្ថិតក្នុងខេត្ដគូម៉ាម៉ូតូ។

យ៉ាងណាមិញ ក្រុមមន្រ្តីបាននិយាយថា​ ពួកគេនៅមិនទាន់ទទួលបានរូបភាពពេញលេញនៃគ្រោះមហន្តរាយនេះនៅឡើយទេ ហើយចំនួនផ្ទះដែលខូចខាតអាចនឹងកើនឡើងថែមទៀត៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាព​ ​បន្ទាប់ពីមានភ្លៀងធំ
ទិដ្ឋភាព​ ​បន្ទាប់ពីមានភ្លៀងធំ
ទឹកជំនន់
ទឹកជំនន់
ទឹកជំនន់
ទឹកជំនន់
ទឹកជំនន់
ទឹកជំនន់
ទឹកជំនន់
ទឹកជំនន់
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T