ជប៉ុន៖ ថ្មីៗនេះ ភ្លៀងធ្លាក់ខ្លាំងនៅប្រទេសជប៉ុន បានបង្កការខូចខាតដល់ផ្ទះសម្បែងជាង ១២,០០០ខ្នង ស្ថិតនៅភាគនិរតីនៃតំបន់កោះ Kyushu និងកន្លែងផ្សេងៗទៀត។ នេះបើតាមការចុះផ្សាយរបស់ពីសារព័ត៌មានជប៉ុន NHK នារសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គីភ័យបានឲ្យដឹងថា គិតត្រឹមម៉ោង១រសៀល ថ្ងៃសៅរ៍នេះ ផ្ទះសរុបចំនួន ១២,៦១០ខ្នងនៅក្នុងខេត្តចំនួន១៩ ត្រូវបានខូចខាត។ ខណៈផ្ទះចំនួន៤១ខ្នង ត្រូវបានបំផ្លាញទាំងស្រុង ក្នុងនោះមានផ្ទះចំនួន២៣ខ្នង ស្ថិតក្នុងខេត្ដគូម៉ាម៉ូតូ។
នៅក្នុងចំណោមផ្ទះខូចខាតខាងលើ មានផ្ទះចំនួន ៦,៣៦០ខ្នងត្រូវបានជន់លិច ហើយក្នុងនោះមានផ្ទះចំនួន ៤,៥៨០ ស្ថិតក្នុងខេត្ដគូម៉ាម៉ូតូ។
យ៉ាងណាមិញ ក្រុមមន្រ្តីបាននិយាយថា ពួកគេនៅមិនទាន់ទទួលបានរូបភាពពេញលេញនៃគ្រោះមហន្តរាយនេះនៅឡើយទេ ហើយចំនួនផ្ទះដែលខូចខាតអាចនឹងកើនឡើងថែមទៀត៕
សូមទស្សនារូបភាពខាងក្រោម៖