ព្រោះមានរឿងអាស្រូវខ្លាំងពេក តារាK-pop ៤រូបនេះ ត្រូវបង្ខំចិត្តដើរចេញពីក្រុម

//s5.kh1.co/42/425ae665c9086439fb11129e2f14577af82e4c57.jpg
តារា & កម្សាន្ដ

 ១១-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

រឿង​អាស្រូវ​ចំពោះ​តារាស្រីក្នុង​វិស័យ​K-pop មិនសូវមាន​ទេ តែ​ពេល​ដែល​ផ្ទុះម្តងៗគឺ​ល្បី​ពេញ​វិស័យ​ចម្រៀង​K-pop តែម្តង។

កូរ៉េ​ខាងត្បូង៖ តារា​K-pop ជាច្រើនរូប ​​ត្រូវ​បាន​បំផ្លាញកេរ្តិ៍ឈ្មោះ ​និង​សម្ធិផល​ដែល​ខំ​សាង​ជា​ច្រើន​ឆ្នាំ ​​ដោយសារ​តែ​ការ​ផ្ទុះឡើង ​នៃ​​រឿងអាស្រូវ ដោយអ្នក​ខ្លះ ​ត្រូវ​បង្ខំ​ចិត្ត​ចាកចេញ​ពី​ក្រុម ​និងខ្លះ​ទៀតដល់​ថ្នាក់ ​ត្រូវ​បំបែក​ក្រុម​ផង​ក៏មាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់​ស្តែង ​ក្នុង​នោះ​គេ​ឃើញ​ថា ​ភាគ​ច្រើនរឿង​អាស្រូវ​ទាំង​នោះ ​គឺ​កើត​ឡើង​ទៅ​លើ​តារា​K-pop បុ្រស​ៗ​ ខណៈដែល​តារា​K-pop ស្រី​ៗ ​មាន​តែប៉ុន្មាន​នាក់​ តែ​ប៉ុណ្ណោះ​៕  

ខាងក្រោម​នេះ​គឺ​ជា ​តារា​ស្រី​ដែល​ត្រូវ​ ចាកចេញ​ពី​ក្រុម​ព្រោះ​តែ ការ​ផ្ទុះ​ឡើង​នៃ​រឿង​អាស្រូវ​ មាន​ដូច​ជា៖

១. Jimin អតី​ត​ប្រធាន​ក្រុមAOA

Jimin
Jimin
Mina
Mina

Jimin ទើប​តែ​ផ្ទុះ​នៅ​រឿង​អាស្រូវ​ កាល​ពី​ពេល​ថ្មី​ៗនេះ ​ដែល​អតីត​សមាជិករួម​ក្រុមMina បាន​ចោទ​ប្រកាន់​ថា ​នាង​ត្រូវ​បាន ​ប្រធាន​ក្រុមរូប​នេះ​ស្អប់​ និង​ធ្វើ​បាប ​អស់​រយៈពេល​១០​ឆ្នាំ ហើយ​កន្លង​មក​នាង ​ក៏ធ្លាប់​​អារក.ដៃ​ ដោយ​សារ​តែ​បញ្ហានេះ ​មិន​តិច​ដង​ផងដែរ។ ជាមួយ​គ្នា​នោះ​Mina ក៏​បាន​រិះគន់ទៅ​កាន់ ​ខាង​ផលិតកម្ម​ផងដែរថា​ ​មិន​មាន​ការ​ខ្វល់​ខ្វាយ ​ពី​សកម្មភាព​ដែលJimin បាន​ធ្វើ​មកលើ​ខ្លួន ​អស់​ជាច្រើន​ឆ្នាំ ​កន្លងទៅ​នេះ​។ យ៉ាងណាមិញ ​ដើម្បី​បញ្ឈប់ ​នៅ​ការ​រិះគន់ និង​ដើម្បី​ជា ​ការ​សុំ​ទោសJimin ក៏​បាន​ប្រកាស​ថា ​ចាកចេញ​ពីក្រុមAOA ផង​ដែរ។

២. Dahee អតី​តសមាជិកក្រុមGLAM

Dahee
Dahee
Lee Byung Hun
Lee Byung Hun

ជា​រួម​តារាស្រី​រូប​នេះ ​ធ្លាប់​បាន​គម្រាម យក​លុយយ៉ាង​ច្រើន ​​ពី​តារា​សម្តែង​ប្រុសLee Byung Hun ដើម្បី​ដោះ​ដូរ​ ក្នុង​ការមិន​បង្ហោះ ​វីដេអូ​អាសអាភាស​​មួយ​ចំនួន។ យ៉ាង​ណាមិញ​ បន្ទាប់​ពី​បែក​ធ្លាយ ​នៅ​រឿង​អាស្រូវ​នោះ​ហើយ ​មិន​មែន​មាន​តែ​Dahee ទេ​ដែលត្រូវ​បណ្តេញ​ចេញ​ពីក្រុម​ តែ​ក្រុម​ទាំង​មូល​ក៏​ត្រូវបាន ​រំសាយភ្លាមៗផងដែរ។

៣. HyunA អតី​តសមាជិកក្រុម​Triple H

HyunA
HyunA
Triple H
Triple H
Dawn និង​HyunA
Dawn និង​HyunA

​​ ក្នុងអំឡុង​ពេល ​នៅ​ជាមួយ​ផលិតកម្ម​​Cube Entertainment តារា​ស្រីរូប​នេះ ​ធ្លាប់​ជា​ផ្នែក​មួយ ​នៃ​ក្រុម​ដែល​មាន​ឈ្មោះ​ថា​Triple H ។ ទោះយ៉ាង​ក្រុម​មួយ​នេះ ក៏រួម​បញ្ចូលទាំង​Dawn និងHui ផងដែរ ។ ក្រោយ​មក​ក៏​លេចលឺ នៅ​ពាក្យ​ចចាម​អារ៉ាម​ថា​Dawn និង​HyunA មាន​ទំនាក់​ទំនង​ជាមួយគ្នា​។ ស្របពេលដែល ​ខាងផលិតកម្ម​ចេញ​មុខ​បដិសេធ​ តែ​Dawn និងHyunA បាន​ព្យាយាម ចេញមុខ​​ទម្លាយថា ​ពួកគេ​កំពុង​មាន ទំនាក់​ទំនង​នឹង​គ្នា​ទៅវិញ។ ក្នុង​ពេល​នោះ​ ខាងផលិតកម្មCube Entertainment សម្រេច​ចិត្ត​រំសាយ​កិច្ច​កុងត្រា ​ជាមួយ​អ្នក​ទាំងពីរ​ ហើយ​ក្រោយមក​ក្រុម​Triple H ក៏​ត្រូវ​បាន​រំសាយ​ចោល​ផងដែរ។

៤. Hwayoung អតីតសមាជិកក្រុមT-ara

Hwayoung
Hwayoung
កាលពីHwayoung នៅក្នុងក្រុមT-ara
កាលពីHwayoung នៅក្នុងក្រុមT-ara

នេះ​ជា​រឿង​អាស្រូ​វ​ដ៏ធំមួយ ​ក្នុង​វិស័យ​ចម្រៀងK-pop ដែល​សមាជិកក្រុមT-ara គឺ​Hwayoung បាន​លើកឡើង​ថា ​នាង​ត្រូវ​បាន​គេ​ធ្វើ​បាប ​ដោយ​សមាជិកដ៏ទៃ​ទៀត នៅក្នុង​ក្រុម​។ ហើយ​ក្នុង​ពេល​នោះ​ដែរ​ មាន​មហាជន​ជច្រើន ​ក៏​ចាប់ផ្តើម ​ធ្វើ​ការ​ប្រមូល​ផ្តុំ​ភស្តុតាង បញ្ជាក់​ថា​សមាជិក​ផ្សេង​ទៀត ពិតជា​​ធ្វើ​បាប​នាងមែន​។

ខណៈដែល សមាជិកក្រុមT-ara ផ្សេងទៀតព្យាយាមពន្យល់ ពីការចោទប្រកាន់នេះ ទៅ​កាន់​អ្នក​គាំទ្រ ថា​នេះ​មិនមែន​ជាការ​ពិត តែ​ការ​រិះគន់នៅ​តែមាន ​សន្ទុះខ្លាំងឡើង​ដដែល។ ក្នុង​ពេល​នោះ ​ប្រជាប្រិយ​ភាព​ក្រុមT-ara ក៏ត្រូវ​បាន​ធ្លាក់​ចុះ ហើយ​មិន​យូរប៉ុន្មានHwayoung បានលាឈប់ពី T-ara បន្ទាប់ពីរឿងអាស្រូវនេះ បានផ្ទុះឡើង​។

បាន​ប្រហែល​ មួយ​ឆ្នាំ​ក្រោយ​មក​ ក៏មាន​ មនុស្សជាច្រើន បានចេញមុខបកស្រាយថា ការចោទប្រកាន់ទាំងនោះ​ គឺមិនមែន​ជា​រឿង​ពិតនោះទេ ហើយពូកគេ​បាន​ លើកឡើង​ថា​Hwayoung គឺជាអ្នកធ្វើបាបគេ នៅក្នុងក្រុមទៅ​វិញ​ទេ​៕

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T