-នារីរងគ្រោះ ជិះម៉ូតូគេចពីម៉ូតូចោរ ជ្រុលទៅបុក រថយន្តដួលបាក់ភ្លៅ

ភ្នំពេញ៖  ចោរឆក់ទូរស័ព្ទ ចំនួន២នាក់ ត្រូវបានប្រជាពលរដ្ឋ នៅតាមដង ផ្លូវហក់ធាក់ បណ្តាលឲ្យដួល ខណៈដែលជនសង្ស័យ ទាំងពីរនាក់ កំពុងជិះម៉ូតូ រត់គេចខ្លួន ក្រោយពីធ្វើ សកម្មភាព ឆក់ទូរស័ព្ទ ពីនារីក្លាហានម្នាក់ តែត្រូវនារីរងគ្រោះ ជិះម៉ូតូដេញតាមពីក្រោយ ដោយស្រែកថាចោរៗ ។

ប៉ុន្តែសំណាងអាក្រក់ នារីរងគ្រោះ ដោយសារ តែជិះម៉ូតូគេចពីម៉ូតូ របស់ក្រុមចោរដែលឆក់នោះ បានជ្រុលទៅបុក រថយន្តមួយគ្រឿង បើកមកពីមុខ បណ្តាលឲ្យ ដួលបាក់ភ្លៅខាងស្តាំង ។

ហេតុការណ៍ មាននារីម្នាក់ជិះម៉ូតូ ដេញចោរឆក់ ហើយត្រូវបានប្រជាពលរដ្ឋហក់ធាក់ ក្រុមចោរ បណ្តាលឲ្យដួល ខាងលើនេះ បានកើតឡើងកាល ពីវេលាម៉ោង ៧៖៤០នាទីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅតាមផ្លូវ ៤៨០ កែងផ្លូវលេខ១៥៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ក្រោយពីជនសង្ស័យ ទាំងពីរនាក់ បានធ្វើសកម្មភាពឆក់ តាំងពីមុខវិទ្យាល័យ ទួលទំពូងមកនោះ។

យោងតាមសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ ខណៈនារីរងគ្រោះ កំពុងជិះម៉ូតូម៉ាកឃ្លីគ តែម្នាក់ ហើយពេលកំពុង និយាយទូរស័ព្ទ នោះ ស្រាប់តែលេចមុខជនសង្ស័យ ចំនួនពីរនាក់ ជិះម៉ូតូម៉ាក ឃ្លីគពណ៌ខ្មៅ លាយស បានធ្វើសកម្មភាព ឆក់យកទូរស័ព្ទ។

សមត្ថកិច្ច បានបន្តថា នៅពេលនោះ នារីរងគ្រោះដែលគេមិនទាន់ស្គាល់អត្តសញ្ញាណ បានជិះម៉ូតូដេញពីក្រោយ ដោយស្រែកថាចោរៗ លុះពេលក្រុមចោរ បានជិះម៉ូតូដល់កន្លែងកើតហេតុ ក៏ត្រូវប្រជាពលរដ្ឋ នៅតាមដងផ្លូវ ហក់ធាក់ បណ្តាលឲ្យពួកគេដួល ម៉ូតូ ហើយក៏ត្រូវសមត្ថកិច្ច ចាប់ខ្លួន បានតែម្តង។

ប៉ុន្តែនៅពេលបើក ម៉ូតូតាមចោរពីក្រោយ និងនៅពេលឃើញចោរ ដួលម៉ូតូនោះ នារីរងគ្រោះបានគេច ស្រាប់តែជ្រុលទៅបុក រថយន្តមួយគ្រឿងម៉ាកវីស្តូ បណ្តាលឲ្យនារីរងគ្រោះដួល បាក់ភ្លៅខាងស្តាំ។ ដោយឡែក ក្រុមចោរវិញ ត្រូវបានសមត្ថកិច្ច យកទៅសួរនាំបន្ត នៅប៉ុស្តិ៍នគរបាល ផ្សារដើមថ្កូវ ។

បើតាមសមត្ថកិច្ច ជនសង្ស័យទី១ មានឈ្មោះ សេត ធារ៉ា អាយុ១៩ឆ្នាំ និស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យ ឯកជនមួយ និងជនសង្ស័យម្នាក់ទៀត មិនទាន់ស្គាល់ឈ្មោះ នៅឡើយទេ៕



















ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]