សុខៗ ករុណា ពេជ្រ បង្ហាញអារម្មណ៍លើ ឪពុកដែលកំពុងសម្រាកព្យាបាលបែបនេះ

//s5.kh1.co/38/388799a04954e96f2916f9641d0e4296d948a4e1.jpg
តារា & កម្សាន្ដ

 ១០-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ជាការពិតណាស់ បន្ទាប់ពីឪពុកធ្លាក់ខ្លួនឈឺ តារាចម្រៀង លោក ករុណា ពេជ្រ ចំណាយពេលវេលាផ្ទាល់ខ្លួនយ៉ាងច្រើន ដើម្បីមើលថែលោកឪពុកខ្លួន។

ភ្នំពេញ៖ តារាចម្រៀងប្រុស លោក ករុណា ពេជ្រ បច្ចុប្បន្ន តារាប្រុសរូបនេះ មិនសូវចេញបទចម្រៀងថ្មីៗសម្រាប់ចែកជូនហ្វេនៗបានស្ដាប់ដូចមុនឡើយ តែលោកនៅតែបង្ហាញមុខក្នុងវិស័យសិល្បៈ និងមានការគាំទ្រច្រើនពីទស្សនិកជនគ្រប់មជ្ឈដ្ឋានដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ តារាចម្រៀងរូបនេះ បានជួបទុក្ខ ដោយលោកឪពុករបស់លោក បានធ្លាក់ខ្លួនឈឺសម្រាកនៅក្នុងមន្ទីពេទ្យផងដែរ។ តែពេលនេះ ឪពុកលោកបានធូរស្បើយជាងមុន ស្របពេលដែរតារាប្រុសរូបនេះ តែងតែចំណាយពេលវេលាមើលថែឪពុកខ្លួនយ៉ាងយកចិត្តទុកដាក់គួរឲ្យសរសើរ។ តែមុននេះបន្តិច ករុណា ពេជ្រ ស្រាប់តែបង្ហោះរូបភាពអមជាមួយសារខ្លីបង្ហាញពីអារម្មណ៍លើឪពុកខ្លួនយ៉ាងដូច្នេះថា៖​

យូរៗ​ម្តង​ ក៏មានអារម្មណ៏បែបនេះ.. រាល់ថ្ងៃនៅក្បែរ​ ប៉ា​ ប៉ុន្តែ​មានអារម្មណ៏​ នឹកប៉ា.....​ !តើបងប្អូនយល់ទេ..?។

សម្ដី ករុណា ពេជ្រ 

គួរបញ្ជាក់ផងដែរថា ក្រោយលោកឪពុកជាទីស្រលាញ់ធ្លាក់ខ្លួនឈឺរួចមក តារាប្រុសរូបនេះ​  លោកក៏ធ្លាប់បានធ្វើការលក់ផ្ទះរបស់ខ្លួន ដើម្បីយកប្រាក់មកព្យាបាលជំងឺឪពុក ដោយមិនខ្វល់ពីអ្វីទាំងអស់ សំខាន់ឲ្យតែលោកឪពុករបស់លោក បានជាសះស្បើយពីជំងឺ ដើម្បីបាននៅក្បែរលោកឲ្យយូរ ជាម្លប់ដ៏ត្រជាក់របស់ខ្លួនទៅគ្រប់គ្រាន់ហើយ៕

សូមទស្សនារូបភាពខាងក្រោម៖​

   លោក ករុណា ពេជ្រ
   លោក ករុណា ពេជ្រ
   លោក ករុណា ពេជ្រ
   លោក ករុណា ពេជ្រ
   លោក ករុណា ពេជ្រ
   លោក ករុណា ពេជ្រ
   លោក ករុណា ពេជ្រ និងឪពុក
   លោក ករុណា ពេជ្រ និងឪពុក
   លោក ករុណា ពេជ្រ និងឪពុក
   លោក ករុណា ពេជ្រ និងឪពុក
   លោក ករុណា ពេជ្រ 
   លោក ករុណា ពេជ្រ 
ករុណា ពេជ្រ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T