ស្រឡាញ់គ្នា វាពិបាកណាស់មែនទេ ដែលគ្រាន់តែផ្ដល់ទំនុកចិត្ត ភាពជឿជាក់ ការទុកចិត្តគ្នាទៅវិញទៅមក? មនុស្សបច្ចុប្បន្ន គូសង្សារ ឬប្ដីប្រពន្ធជាច្រើន ពិតជាមិនមានទំនុកចិត្ត គ្មានភាពជឿជាក់លើគ្នាឡើយ ម្ខាងៗហាក់ធ្វើខ្លួនមិនគួរឱ្យទុកចិត្ត ហើយម្ខាងទៀតហាក់មិនដែលទុកចិត្តលើដៃគូសោះ មានតែអារម្មណ៍សង្ស័យ ខឹង ប្រចណ្ឌ រករឿងឈ្លោះមិនលស់ពេល បើបែបហ្នឹងសួរថា ចំណងស្នេហារបស់អ្នក អាចគង់វង្សឬអត់? ស្នេហារបស់អ្នក អាចមានក្ដីសុខ សុភមង្គលឬទេ? ប្រាកដណាស់ គឺមានតែទុក្ខកង្វល់ ប្រឈមនឹងការបែកបាក់តែប៉ុណ្ណោះ។

រូបតំណាង

ប្រាប់គេឯង បង្ហាញគេឯងថាស្រឡាញ់គ្នា តែធាតុពិតខាងក្នុង មានតែអារម្មណ៍សង្ស័យលើដៃគូ ធាតុពិត ធ្វើខ្លួនមិនគួរឱ្យទុកចិត្ត នេះឬស្នេហា? នេះឬការស្រឡាញ់?

ដឹងថា ពេលខ្លះ វាពិតជាពិបាកនឹងសាងទំនុកចិត្តពិតមែន ព្រោះម្ខាងទៀត ធ្វើខ្លួនមិនគួរឱ្យទុកចិត្ត ចេះតែលាក់បាំង លាក់លៀម គ្មានភាពស្មោះត្រង់ចំពោះគ្នា ដូច្នេះបើការព្យាយាម ឬរក្សាទំនុកចិត្តតែម្ខាង វាពិតជាមិនងាយឡើយ អាចនឹងឱ្យគេគិតថា យើងល្ងង់ មិនដឹងរឿងអ្វីសោះ ទោះគេក្បត់ក្រោយខ្នង ក៏នៅតែទុកចិត្ត និងជឿជាក់។

ដូច្នេះ ស្នេហាមួយ បើចង់ស្រឡាញ់គ្នាបានយូរអង្វែង ចង់ឱ្យទំនាក់ទំនងរឹតតែរឹងមាំ គួរតែមានទំនុកចិត្តលើគ្នា ម្ខាងសាងការទុកចិត្ត ម្ខាងទៀតត្រូវមានភាពជឿជាក់ នេះទើបហៅថា ស្នេហា មានក្ដីសុខ និងសុភមង្គល។ មនុស្សស្រឡាញ់គ្នា គេជឿជាក់ និងទុកចិត្តគ្នាណាស់ មិនថានៅចំពោះមុខ ឬក្រោយខ្នងទេ គឺស្មោះត្រង់ គ្មានអាថ៌កំបាំងឡើយ៕

រូបតំណាង
រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ