កក្រើកជាមួយ OPPO Day! កាន់តែភ្ញាក់ផ្អើលជាមួយ OPPO A92 លំដាប់ A គ្រប់ពេល តម្លៃត្រឹមតែ 279$ អមជាមួយពណ៌ថ្មីអូរ៉ូរ៉ាបែកស្វាយ ប៉ុន្តែចំនួនមានកំណត់ (មានវីដេអូ)

//s5.kh1.co/2b/2bf80e23fcc05d295b8737223661d0600f7ba384.jpg
បច្ចេកវិទ្យា

 ០៩-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ពិតជាពិសេស និងជាដំណឹងល្អសម្រាប់អតិថិជនរបស់ OPPO ដោយ រាល់ថ្ងៃទី១០ និងទី១១ ជារៀងរាល់ខែ ក្រុមហ៊ុន OPPO តែងតែមានអ្វីថ្មីសម្រាប់អតិថិជន និងហ្វេនៗមិនដែលរំលងឡើយ។ ក្រុមហ៊ុន OPPO បានបញ្ជាក់ថា គោលបំណងដែលបង្កើតកម្មវិធី OPPO Day នេះឡើង គឺដើម្បីតបស្នង និងថ្លែងអំណរអរគុណដល់អតិថិជន ដែលតែងតែគាំទ្រក្រុមហ៊ុន OPPO តាំងពីដើមមក ជាពិសេសអតិថិជនរបស់ស្មាតហ្វូនម៉ូដែល OPPO A92 តែម្តង។

ភ្នំពេញ៖ តើលោកអ្នកកំពុងតែរង់ចាំអ្វីដែលថ្មី អ្វីដែលប្លែកសម្រាប់ OPPO Day មែនទេ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រាកដណាស់ រាល់ថ្ងៃទី១០ និងទី១១ ជារៀងរាល់ខែ ក្រុមហ៊ុន OPPO តែងតែមានអ្វីថ្មីសម្រាប់អតិថិជន និងហ្វេនៗមិនដែលរំលងឡើយ។ ក្រុមហ៊ុន OPPO បានបញ្ជាក់ថា គោលបំណងដែលបង្កើតកម្មវិធី OPPO Day នេះឡើង គឺដើម្បីតបស្នង និងថ្លែងអំណរអរគុណដល់អតិថិជន ដែលតែងតែគាំទ្រក្រុមហ៊ុន OPPO តាំងពីដើមមក ជាពិសេសអតិថិជនរបស់ស្មាតហ្វូនម៉ូដែល OPPO A92 តែម្តង។

ថ្ងៃនេះ ក្រុមហ៊ុនប្រកាសបញ្ចេញពណ៌ថ្មីមួយទៀត ហើយការបញ្ចេញពណ៌ថ្មីគឺដោយសារតែសន្ទុះ និងការគាំទ្រខ្លាំង  ទើបធ្វើឲ្យក្រុមហ៊ុនសម្រេចចិត្តដាក់បញ្ចេញពណ៌ថ្មីមួយទៀត។ ពណ៌ថ្មីស្រឡាងរបស់ OPPO A92 គឺ Aurora Purple (ពណ៌អូរ៉ូរ៉ាបែកស្វាយ) ដ៏ទាក់ទាញត្រូវចិត្តយុវវ័យតែម្តង។

ប្រហែលជាឆ្ងល់ហើយថា ហេតុអ្វីបានជាគេហៅ អ័ររ៉ូរ៉ា?

អ័ររ៉ូរ៉ា កើតចេញពីឈ្មោះរបស់អាទិទេពរ៉ូម៉ាំងនាព្រឹកព្រហាម ដែលធ្វើដំណើរពីខាងកើតទៅខាងលិច ប្រកាសពីការមកដល់នៃព្រះអាទិត្យ។ ពន្លឺព្រះអាទិត្យជួនកាលត្រូវបានគេហៅថា ពន្លឺប៉ូល ប៉ូលខាង ឬពន្លឺខាងត្បូង ជាការបង្ហាញពន្លឺធម្មជាតិនៅលើមេឃ ដែលភាគច្រើនឃើញនៅតំបន់អាក់ទិក និងអង់តាក់ទិក។ ចំណែកឯពណ៌ស្វាយ ជាពណ៌តំណាងឲ្យភាពស្រស់ឆើតឆាយ សម្រាប់អ្នកចូលចិត្តសម្ភារៈនិយម។

OPPO A92 ពណ៌ថ្មី Aurora Purple
OPPO A92 ពណ៌ថ្មី Aurora Purple

ជាការពិតណាស់ កាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅនេះ ក្រុមហ៊ុន​ OPPO ប្រចាំប្រទេសកម្ពុជាបានដាក់សម្ពោធតាមអនឡាញជាផ្លូវការ នូវស្មាតហ្វូនត្រកូល A គឺ OPPO A92 ធ្វើឲ្យកក្រើក ល្បីរន្ធឺពេញប្រទេសកម្ពុជាតែម្តង។ ក្នុងនោះផងដែរ ក្រុមហ៊ុនក៏បានប្រកាសឲ្យកក់ទុកមុន ចាប់ពីថ្ងៃទី៣០ ខែមិថុនា រហូតដល់ថ្ងៃទី០៤ ខែកក្កដា។ បន្ទាប់ពីប្រកាសមិនបានប៉ុន្មានផង ក៏លេចធ្លោដំណឹងល្ហៀងៗថា ស្មាតហ្វូនម៉ូដែល OPPO A92 អស់ស្តុកបាត់ទៅហើយ បន្ទាប់ពីមានអតិថិជនកក់ទុកមុនតាមបណ្តាហាងលក់ទូរស័ព្ទដៃទាំងអស់ទូទាំងប្រទេសកម្ពុជា រហូតដល់អស់ពីស្តុកតែម្តង។

បើតាមសម្តីរបស់ម្ចាស់ហាងនៅតាមបណ្តាខេត្ត គឺបាននិយាយថា បន្ទាប់ពីក្រុមហ៊ុនធ្វើការប្រកាសឲ្យកក់ទុកមុន គឺឃើញថាមានអតិថិជនច្រើនខ្លាំងមែនទែន បានអញ្ជើញមកកក់ស្មាតហ្វូនលំដាប់ A នេះ ធ្វើឲ្យមមាញឹក និងសប្បាយចិត្តខ្លាំងមែនទែន ដោយគ្រាន់តែចេញភ្លាម ធ្វើឲ្យអតិថិជនផ្អើលភ្លាមតែម្តង។

OPPO A92 Twilight Black 
OPPO A92 Twilight Black 

រាល់ការជាវទូរស័ព្ទ OPPO A92 នៅតាមបណ្តាហាងនៅទូទាំងប្រទេស ពិសេសហាងដែលមានផ្លាក OPPO ដើម្បីទទួលបានរង្វាន់ជាច្រើន សរុបជាសាច់ប្រាក់សរុប ៦០ដុល្លារ រួមមានកាតាប OPPO ស្ពាយពីក្រោយយ៉ាងស្រស់ស្អាត ស៊ីមស្មាត Bronze លេខល្អជាមួយគម្រោងអ៊ីនធើណែត Smart ធំហ្ម៎ង រយៈពេល​ ២៤សប្តាហ៍។ ពណ៌ថ្មី ប្រូម៉ូសិនថ្មី កាន់តែពិសេសសម្រាប់ OPPO A92 ផ្តល់ជូនមានកំណត់ជាមួយនឹងកាដូដ៏ច្រើន និងការផ្តល់ជូនសេវាកម្មហ្វ្រីៗជាច្រើន ពីមជ្ឈមណ្ឌលសេវាកម្ម OPPO ផងដែរ ជាមួយនឹងតម្លៃត្រឹមតែ 279$ ដែលនឹកស្មានមិនដល់ និងគុណភាពលើសពីតម្លៃ ព្រោះតែ OPPO A92 មានសមត្ថភាពខ្លាំងលំដាប់ A គ្រប់ពេលតែម្តង។

គួររំលឹកផងដែរថា OPPO A92 មានសមត្ថភាពខ្លាំង អភិវឌ្ឍន៍ខ្លួនមិនធម្មតាលើសពីតម្លៃត្រង់ កាមេរ៉ាក្រោយ AI ៤គ្រាប់ 48MP ដោយលេនកាមេរ៉ានីមួយៗមានមុខងារខុសៗពីគ្នា។ លោកអ្នកអាចផ្តិតយករូបភាពពេលថ្ងៃក៏ច្បាស់ ទាក់ទាញ ថតរូបពេលយប់ក៏ច្បាស់លែងបារម្ភរឿងព្រាលៗ មានស្នាមខ្មៅៗទៀតហើយ ដោយសារតែ OPPO A92 មកជាមួយនឹងមុខងារ Ultra Night Mode 2.0។ បើក្រឡេកទៅមើលកាមេរ៉ាមុខជំនាញស៊្វែលហ្វីវិញ មានទំហំ 16MP ជាមួយនឹងមុខងារ AI Beauty ដែលជម្រុញឲ្យរូបលោកអ្នកកាន់តែច្បាស់ ត្រជាក់ភ្នែក ហើយធ្វើឲ្យគុណភាពរូបភាពបង្កើនភាពស្រស់ស្អាតតែម្តង។

OPPO A92 Shinning White
OPPO A92 Shinning White

ចំណែកឯកម្លាំង និងល្បឿនវិញ គឺលឿនអស្ចារ្យទាន់ចិត្ត លែងស្អិតទ្រូងរឿងទូរស័ព្ទដើរយឺតដូចអណ្តើក ឈប់បារម្ភរឿងលេងយូរពេកទូរស័ព្ទរលត់ហើយ គឺអាចលេងបានទាន់ចិត្តតែម្តង ព្រោះលើកនេះ OPPO A92 បាននាំយក RAM ទំហំ 8GB ដែលអាចជម្រុញឲ្យការបើកដំណើរការ និងចេញចូលកម្មវិធីច្រើនក្នុងពេលតែមួយបានយ៉ាងរហ័សទាន់ចិត្ត។ ចំណែកឯ ROM វិញរហូតដល់ទៅ 128GB ដែលអាចផ្ទុកទិន្នន័យបានច្រើនមិនងាយពេញ។ ក្រៅពីកាមេរ៉ា និងកម្លាំងលឿនលំដាប់ A អតិថិជននៅចង់បានថ្មទំហំធំទៀតមែនទេ? OPPO A92 មិនធ្វើឲ្យអតិថិជនខកបំណងឡើយ ដោយលើកនេះស្មាតហ្វូនត្រកូល A រូបនេះមានថ្មទំហំធំរហូតដល់ទៅ 5000mAh ដែលអាចប្រើបានរហូតដល់​មួយថ្ងៃកន្លះឯណោះ។ មិនត្រឹមតែប៉ុណ្ណោះ OPPO A92 ជាមួយនឹងកម្រិតសាកថ្មល្បឿនលឿន 18W សាកលឿនទាន់ចិត្ត។

OPPO A92 ផ្តល់ជូននូវជម្រើស ៣ពណ៌គឺ Shinning White (សលាយផ្ទៃមេឃ), ពណ៌ Twilight Black (ខ្មៅ រលើបរលោង) និងពិសេសពណ៌ Aurora Purple (អ័ររ៉ូរ៉ាបែកស្វាយ) ជាមួយនឹងចំនួនមានកំណត់ សម្រាប់អតិថិជននិងមនុស្សពិសេស ។ 

OPPO A92
OPPO A92

តោះបើចង់ដឹងលក្ខណៈពិសេសលម្អិតអំពីលំដាប់ A កម្រិតណា​របស់ OPPO A92 អាចស្តាប់អាយដលទាំង ៣ ក្នុងវីដេអូនេះ!

វីដេអូ

អូ! ភ្លេចប្រាប់មួយទៀត ហ្វេនៗដែលមិនទាន់ឈ្នះរង្វាន់កាលពីថ្ងៃសម្ពោធជាផ្លូវការ ពេលនេះអាចតាមដានទស្សនាការផ្សាយឡើងវិញ (Premier Live) ក្នុងផេកផ្លូវការរបស់ក្រុមហ៊ុន OPPO នៅយប់ម៉ោង ៧:០០ ថ្ងៃទី១០ ខែកក្កដា នេះ រួចឆ្លើយសំណួរដែលទាក់ទងពី OPPO A92 នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនផងដែរដូចជា កាសឥតខ្សែ OPPO Enco W11 ចំនួន២ រង្វាន់ Power Bank 10000mAh ចំនួន៣ រង្វាន់ និងជាពិសេសប្រសិនបើមានអ្នកកំពុងទស្សនាពេលកំពុងចាក់ រហូតដល់ 2K Online Watch នោះក្រុមហ៊ុននឹងលើកទឹកចិត្តដល់ហ្វេនៗដោយចាប់រង្វាន់​ OPPO A92​​ មួយគ្រឿងបន្ថែមទៀត។ ដូច្នេះ កុំភ្លេចដាក់ម៉ោងរោទិ៍រង់ចាំទស្សនាទាំងអស់គ្នាណា  ដើម្បីទទួលបានភាពរីករាយ ព្រមទាំងទទួលបានរង្វាន់ជាច្រើនផងដែរ ៕

ខាងក្រោមនេះជាព័ត៌មាននិងកាដូលម្អិតពីការផ្តល់ជូនពិសេសក្នុងថ្ងៃ OPPO Day

វីដេអូ
ឈ្នះរង្វាន់ងាយៗពី OPPO DAY
ឈ្នះរង្វាន់ងាយៗពី OPPO DAY
OPPO A92 ពណ៌ថ្មី Aurora Purple
OPPO A92 ពណ៌ថ្មី Aurora Purple
OPPO DAY
OPPO DAY
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T