ទោះជើងឆ្វេងត្រូវកាត់ចោល បវរកញ្ញាឯក កូឡុំប៊ី នៅតែអាចបង្ហាញក្បាច់រាំយ៉ាងរស់រវើក (មានវីដេអូ)

//s5.kh1.co/f2/f2b696bdada87eb2bded1955f385eb88db902076.jpg
តារា & កម្សាន្ដ

 ០៨-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រោយពេលដែល បវរកញ្ញាឯក កូឡុំប៊ី ឆ្នាំ ២០១១ បានសម្រេចចិត្តវះកាត់ជើងឆ្វេង ដែលកន្លងហួសទៅជិតមួយខែមកនេះ នេះជាលើលដំបូងដែលនាងបានបង្ហាញក្បាច់រាំដ៏រស់រវើក ខណៈពេលដែលខ្លួនមានតែជើងម្ខាងក៏ដោយ

បរទេស៖ ថ្មីៗនេះ ហ្វេនៗជាច្រើន ពិតជាមានភាពសប្បាយរីករាយ ខណៈពេលដែលបានឃញស្នាមញញឹមសាជាថ្មី របស់ បវរកញ្ញាឯក កូឡុំប៊ី ឆ្នាំ ២០១១ Daniella Alvarez បន្ទាប់ពីនាង បានសម្រេចចិត្តធ្វើការវះកាត់ជើងឆ្វេងចោល ដែលកន្លងហួស អស់រយៈពេលជិតមួយខែមកនេះ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលបានធ្វើឲ្យបណ្ដាអ្នកគាំទ្រ កាន់តែមានភាពភ្ញាក់ផ្អើលនោះគឺ នាងបានបង្ហោះវីដេអូមួយនៅលើបណ្ដាញសង្គម ដែលបានបង្ហាញពីក្បាច់យ៉ាងរស់រវើក ក្នុងពេលដែលខ្លួនមានត្រឹមតែជើងម្ខាងតែប៉ុណ្ណោះ ហើយការរាំថែមទាំងមានជំនួយពីប្អូនប្រុសរបស់នាង ផងដែរ។

ម៉្យាងវិញទៀត នៅក្នុងការបង្ហោះនេះ នាងថែមទាំងបានសរសេរសារមួយថា៖

 បានត្រឡប់ទៅរកជីវិតប្រចាំថ្ងៃដែលខ្ញុំចូលចិត្តហើយ។ ការលំបាកមិនមែនជាបញ្ហាអ្វីនោះទេ។ យើងត្រូវតែមានភាពអត់ធន់យ៉ាងខ្លាំង ។

 Daniella Alvarez

តាមរយៈសារមួយនេះ បានធ្វើឲ្យមិត្តរួមការងារ និងហ្វេនៗជាច្រើន បានចូលមកបញ្ចេញមតិ អបអរសាទរចំពោះ នាង ជាពិសេស ថែមទាំងកោតសរសើរ ចំពោះគំនិតសុទិដ្ឋិនិយមនៃការស្រឡាញ់ជីវិត ព្រមទាំងការគិតដែលមានភាពវិជ្ជមាន របស់អតីតបវរកញ្ញារូបនេះ៕

សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

Daniella Alvarez
Daniella Alvarez
Daniella Alvarez
Daniella Alvarez
Daniella Alvarez និង ប្អូនប្រុស
Daniella Alvarez និង ប្អូនប្រុស
Daniella Alvarez និង ប្អូនប្រុស
Daniella Alvarez និង ប្អូនប្រុស
Daniella Alvarez និង គ្រួសារ
Daniella Alvarez និង គ្រួសារ
Daniella Alvarez និង ប្អូនប្រុស
Daniella Alvarez និង ប្អូនប្រុស
Daniella Alvarez និង ប្អូនប្រុស
Daniella Alvarez និង ប្អូនប្រុស
វីដេអូ ដែល Daniella Alvarez រាំ ខណៈដែលមានជើងតែម្ខាង
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T