រូបថតធម្មតាៗ តែសកម្មភាពមិនធម្មតា! ហ្វេនៗចាប់អារម្មណ៍ឃើញដៃ Do Hwan ធ្វើបែបនេះដាក់ Lee Minho

//s5.kh1.co/8b/8b35b7b050092f9c19360df29c74cb604a6ef56a.jpg
តារា & កម្សាន្ដ

 ០៧-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

រូបភាពក្នុងកាយវិការស្និទ្ធស្នាល របស់តារាសម្តែងទាំងពីរ កំពុងតែធ្វើឲ្យហ្វេនៗ មានការចាប់អារម្មណ៍ និងផ្ទុះសំណើចជាខ្លាំង។

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ នៅលើគេហទំព័រផ្ទាល់ខ្លួន របស់តារាសម្តែងពីររូប គឺលោក Lee Minho  និងលោក Woo Do Hwan បានបង្ហោះរូបភាពថ្មី ជាបន្តបន្ទាប់​ នៅពេលដែលពួកគេចូលរួមពីធីជប់លៀងមួយ របស់តារាសម្ដែងប្រុស លោក Woo Do Hwan ដែលដល់ថ្ងៃកំណត់ ចូល​បម្រើ​ក្នុង​​កង​ទ័ព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា លោក Woo Do Hwan នឹងចូលបម្រើកងទ័ពជាផ្លូវការ នៅថ្ងៃទី ៦ ខែកក្កដា។

ភ្លាមៗនោះ បន្ទាប់ពីរូបថតជាច្រើនសន្លឹក ត្រូវបានបង្ហោះ អ្នកលេងបណ្ដាញអ៊ីធើណែតជាច្រើន បានបញ្ចេញមតិដោយការផ្ទុះសំណើចយ៉ាងខ្លាំង។

រូបភាពមួយ បានធ្វើឲ្យអ្នកគាំទ្រឃើញហើយ ទប់សំណើចមិនបាន នោះគឺនៅពេលដែល Woo Do Hwan បានកាត់សក់ខ្លី ប៉ុន្តែលើសពីនោះទៅទៀត គឺដៃរបស់តារាប្រុសរូបនេះ ដែលហាក់ដូចជាកំពុងតែ លូកស្ទាប ទៅលើរាងកាយរបស់ Lee Minho ផ្នែកខាងក្រោយ។

ទន្ទឹមនឹងនេះដែរ Lee Minho ក៏បានបង្ហាញកាយវិការស្និទ្ធស្នាល ដោយឳប Woo Do Hwan ពោរពេញដោយស្នាមញញឹម ប្រៀបដូចជាបងប្អូននឹងគ្នា៕

ទស្សនារូបភាពខាងក្រោម ៖

Lee Minho  និង Woo Do Hwan
Lee Minho  និង Woo Do Hwan
Lee Minho  និង Woo Do Hwan
Lee Minho និង Woo Do Hwan
Lee Minho  និង Woo Do Hwan
Lee Minho និង Woo Do Hwan
Lee Minho  និង Woo Do Hwan
Lee Minho និង Woo Do Hwan
Lee Minho  និង Woo Do Hwan
Lee Minho និង Woo Do Hwan
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T