តួប្រុស រឿង«ថងខ្វាវ» ស្លាប់ទៅហើយ ប៉ុន្តែ ភរិយា មិនទាន់ធ្វើចិត្តបាន រហូតធ្វើបែបនេះ

//s5.kh1.co/4d/4d325a805a697b67699be4a9ac2a2577ab787a22.jpg
តារា & កម្សាន្ដ

 ០៧-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ទោះបីជា អតីតតារាសម្ដែង ព្រមទាំងជាអ្នកដឹកនាំរឿងដ៏ល្បី លោក Tua Sarunyoo បានលាចាកលោកជិតមួយខែទៅហើយ តែនៅតែធ្វើឲ្យហ្វេនៗ ព្រមទាំងក្រុមគ្រួសារនៅតែមានក្ដីនឹករលឹក ខណៈដែលភរិយារបស់លោក បានបង្ហាញពីរូបភាពស្វីតៗកាលពីមុន ធ្វើឲ្យហ្វេនៗកាន់តែក្ដុកក្ដួល

ថៃ៖ ទោះបីជាកន្លងហួសទៅជិតមួយខែក៏ដោយ តែសម្រាប់អតីតតារាសម្ដែង ព្រមទាំងជាអ្នកដឹកនាំរឿងដ៏ល្បីឈ្មោះ លោក Tua Sarunyoo តួប្រុស រឿង«ថងខ្វាវ» ដែលបានលាចាកលោកទៅហើយ នៅតែដិតជាប់ក្នុងអារម្មណ៍ប្រិយមិត្ត ជាមួយស្នាដៃជាច្រើនរបស់លោក ជាពិសេស ថែមទាំងទទួលបានការលើកទឹកចិត្តពីហ្វេនៗទាំងនោះ ទៅដល់ក្រុមគ្រួសាររបស់លោកទាំងមូលផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីថ្មីៗនេះ ភរិយារបស់ លោក Tua Sarunyoo ក៏បានធ្វើឲ្យមហាជនជាច្រើន កាន់តែមានក្ដីនឹករម្លឹកជាខ្លាំង ខណៈពេលដែលនាង បានបង្ហោះរូបភាពមួយចំនួន នៅលើបណ្ដាញសង្គម Instagram  ព្រមទាំងជារូបភាពគូជាមួយនឹងស្វាមីរបស់ខ្លួន ដែលបានធ្វើដំណើរកម្សាន្តទៅកន្លែងផ្សេងៗជាច្រើន នាបណ្ដាប្រទេសជុំវិញពិភពលោក។

ម៉្យាងវិញទៀត ក្នុងនោះរូបភាពនីមួយៗ ដែលនាងបានបង្ហោះ មិនត្រឹមតែបង្ហាញពីភាពស្រស់ស្អាត និងភាពផ្អែមល្ហែមតែប៉ុណ្ណោះទេ តែអ្នកទាំងពីរ ថែមទាំងបង្ហាញពីបរិយាកាសដ៏រ៉ូមែនទិក ប្រកបដោយស្នាមញញឹមដែលមើលទៅ ពិតជាមានភាពរីករាយ និងសុភមង្គលយ៉ាងខ្លាំង។​ នៅក្នុងនោះដែរ​ នាងក៏បានសរសេរសាររៀបរាប់ថា៖ 

ឃើញរូបភាពអំឡុងពេលដើរលេងជាមួយគ្នា ដើម្បីប្រមូលបទពិសោធជីវិត ពេលនេះគាត់បានទៅឆ្ងាយហើយ ហើយថ្ងៃណាមួយនឹងតាមទៅរក។

ភរិយារបស់​ Tua Sarunyoo

បន្ទាប់ពីបានឃើញបែបនេះ បណ្ដាអ្នកគាំទ្រ និងមិត្តភក្តិជាច្រើន បានចូលមក ផ្តល់កម្លាំងចិត្តទៅដល់ភរិយារបស់ Tua Sarunyoo ជាពិសេស ថែមទាំងបានសរសើរថា រូបភាពទាំងនេះ គឺពិតជាបង្ហាញពី អនុស្សាវរីយ៍ដ៏ស្រស់ស្អាត និងកក់ក្តៅជាទីបំផុត៕

សូមទស្សនារូបភាពខាងក្រោម៖

Tua Sarunyoo
Tua Sarunyoo
រូបភាព​ របស់ Tua Sarunyoo កាលពីមុន
រូបភាព​ របស់ Tua Sarunyoo កាលពីមុន
រូបភាព​ របស់ Tua Sarunyoo និង ភរិយា កាលពីមុន

រូបភាព​ របស់ Tua Sarunyoo និង គ្រួសារ កាលពីមុន
រូបភាព​ របស់ Tua Sarunyoo និង គ្រួសារ កាលពីមុន
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T