អុញនោះ! ក្រោយមិនសូវបានចូលលេងជាប់លាប់ ខ្សែបម្រើរូបនេះ សម្លឹងរកផ្លូវចាកចេញពី Man UTD ហើយ

//s5.kh1.co/db/db0d3a9f134857100f78c1a541355038088d86b4.jpg
កីទ្បា

 ០៦-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្រោយមិនសូវបានចូលលេងជាប់លាប់ ខ្សែបម្រើ Mata សម្លឹងរកផ្លូវចាកចេញពី Man UTD ហើយ

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ខ្សែបម្រើ Juan Mata កំពុងសម្លឹងរកផ្លូវចាកចេញពីក្លិបបិសាចក្រហម Manchester United ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Juan Mata
  ខ្សែបម្រើ Juan Mata

Mata វ័យ៣២ឆ្នាំ បានផ្លាស់មកចូលរួមជាមួយ Man UTD តាំងពីឆ្នាំ២០១៤មកម្ល៉េះ។ ដោយឡែកសម្រាប់រដូវកាលនេះ រូបគេហាក់មិនស្ថិតក្នុងបញ្ជីកីឡាករសំខាន់សម្រាប់លោក Ole Gunnar Solskjaer នោះទេ តួយ៉ាងគិតត្រឹមសប្ដាហ៍ទី៣៣ នៅក្របខណ្ឌ​ Premier League គេទើបបង្ហាញខ្លួនបាន១៩ប្រកួតប៉ុណ្ណោះ ដោយមានឈ្មោះបានចូលលេងញឹកញយត្រឹមពានរង្វាន់ FA Cup, EFL Cup ឬ Europa League ។

  ខ្សែបម្រើ Juan Mata
  ខ្សែបម្រើ Juan Mata

ជាមួយគ្នានេះ នៅទីផ្សាររដូវក្ដៅខាងមុខ គម្រោងធំរបស់ Man UTD គឺនាំយកម្ចាស់អាវលេខ៧ ក្រុម Borussia Dortmund កីឡាករ Jadon Sancho មករួមក្រុម ដូច្នេះក្លិបយក្សអង់គ្លេស ទំនងត្រូវបញ្ចេញកីឡាករមួយចំនួនដើម្បីទុកកន្លែងទំនេរសម្រាប់ Sancho

  កីឡាករ Jadon Sancho
  កីឡាករ Jadon Sancho

ទន្ទឹមនឹងនេះ បើយោងតាមរបាយការណ៍របស់កាសែត Sansursuz Futbol កីឡាករ Mata អាចជាបេក្ខភាពមួយរូប ដែលត្រូវចាកចេញ ដោយខ្សែបម្រើវ័យជ្រេរូបនេះ កំពុងខិតជិតនឹងឈានដល់កិច្ចព្រមព្រៀងផ្ទេរទៅក្លិបយក្សតូកគី Fenerbahce។

ខ្សែបម្រើ Juan Mata
ខ្សែបម្រើ Juan Mata

គួរឲ្យដឹងដែរថា ក្លិប​ Fernabache មានទំនុងចិត្តខ្ពស់ ក្នុងការផ្ទេរយក Mata ដោយសារកុងត្រារបស់ម្ចាស់អាវលេខ៨រូបនេះ នៅកីឡដ្ឋាន Old Trafford មានសុពលភាពត្រឹម១១ខែទៀតប៉ុណ្ណោះ៕

ប្រភពAF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T