ជិត២ឆ្នាំហើយ មុខមាត់ កូនស្រី គង់ ចាន់ស្រីមុំ កាន់តែគួរឲ្យក្នាញ់

//s5.kh1.co/aa/aa820fdef2b19b1d84bf783f54cfd19e6c9d1d6a.jpg
តារា & កម្សាន្ដ

 ០៥-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ខណៈពេលអាយុជិត ២ ឆ្នាំ កូនស្រី របស់តារាសម្ដែងស្រី អ្នកនាង គង់ ចាន់ស្រីមុំ កាន់តែទទួលបានចំណាប់អារម្មណ៍ពីហ្វេនៗជាច្រើន ជាមួយនឹងមុខមាត់ដ៏គួរឲ្យក្នាញ់ ព្រមទាំងមានកាយវិការក្រមិចក្រមើមថែមទៀត

ភ្នំពេញ៖ បច្ចុប្បន្ននេះ តារាសម្ដែងស្រី ព្រមទាំងជាពិធីការិនីដ៏មានប្រជាប្រិយភាព អ្នកនាង គង់ ចាន់ស្រីមុំ កាន់តែមានភាពមមាញឹកយ៉ាងខ្លាំង នៅក្នុងការងារសិល្បៈ ជាពិសេស ថែមទាំងមានការគាំទ្រពីបណ្ដាទស្សនិកជនជាច្រើន ជាមួយនឹងសមត្ថភាពដ៏ប៉ិនប្រសប់របស់នាង ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ តារាស្រីរូបនេះ មិនត្រឹមតែមានភាពជោគជ័យ នៅក្នុងវិស័យសិល្បៈតែប៉ុណ្ណោះទេ តែបើងាកមកមើល ពីជីវិតឯកជន របស់នាងវិញ គឺកាន់តែមានសុភមង្គលនៅក្នុងគ្រួសារដ៏ពេញលេញ បន្ទាប់ពីបានរៀបការរួចមក​ ជាពិសេស ថែមទាំងមានកូនស្រីតូចដ៏គួរឲ្យក្នាញ់ម្នាក់ ដែលជាចំណងស្នេហ៍ដ៏មុតមាត់នៅក្នុងគ្រួសាររបស់នាង ទៀតផង។

ម៉្យាងវិញទៀត មកទល់នឹងពេលនេះ កូនស្រីរបស់នាង កាន់តែទទួលបានចំណាប់អារម្មណ៍ពីប្រិយមិត្ត និងមហាជនជាច្រើន ជាមួយនឹងមុខមាត់របស់កូនស្រីនាង ខណៈពេលដែលមានអាយុជិត ២ឆ្នាំ កូនស្រីរបស់នាង កាន់តែមានមុខមាត់គួរឲ្យក្នាញ់ ព្រមជាមួយនឹងការតែងខ្លួន ក៏ដូចជាកាយវិការក្រមិចក្រមើម ដែលអ្នកណាបានឃើញហើយពិតស្រលាញ់គ្រប់ៗគ្នា៕

សូមទស្សនារូបភាពខាងក្រោម៖

គង់ ចាន់ស្រមុំ និង គ្រួសារ
គង់ ចាន់ស្រមុំ និង គ្រួសារ
គង់ ចាន់ស្រមុំ និង គ្រួសារ
គង់ ចាន់ស្រមុំ និង គ្រួសារ
គង់ ចាន់ស្រមុំ និង គ្រួសារ
គង់ ចាន់ស្រមុំ និង គ្រួសារ
កូនស្រី របស់ គង់ ចាន់ស្រមុំ និង ស្វាមី
កូនស្រី របស់ គង់ ចាន់ស្រមុំ និង ស្វាមី
កូនស្រី របស់ គង់ ចាន់ស្រមុំ និង ស្វាមី
កូនស្រី របស់ គង់ ចាន់ស្រមុំ និង ស្វាមី
កូនស្រី របស់ គង់ ចាន់ស្រមុំ និង ស្វាមី
កូនស្រី របស់ គង់ ចាន់ស្រមុំ និង ស្វាមី
កូនស្រី របស់ គង់ ចាន់ស្រមុំ និង ស្វាមី
កូនស្រី របស់ គង់ ចាន់ស្រមុំ និង ស្វាមី
កូនស្រី របស់ គង់ ចាន់ស្រមុំ និង ស្វាមី
កូនស្រី របស់ គង់ ចាន់ស្រមុំ និង ស្វាមី
កូនស្រី របស់ គង់ ចាន់ស្រមុំ និង ស្វាមី
កូនស្រី របស់ គង់ ចាន់ស្រមុំ និង ស្វាមី
កូនស្រី របស់ គង់ ចាន់ស្រមុំ និង ស្វាមី
កូនស្រី របស់ គង់ ចាន់ស្រមុំ និង ស្វាមី
គង់ ចាន់ស្រីមុំ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T