Taew និង បងស្រី នាំគ្នាច្រៀងបំបាត់សោកសៅ ក្នុងបុណ្យសពឪពុក (មានវីដេអូ)

//s5.kh1.co/3e/3ed132ccf061b7ae9bb7e55eefe521466b053e70.jpg
តារា & កម្សាន្ដ

 ០៥-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ទោះបីជាជួបទុក្ខដ៏ក្រៀមក្រំ ខណៈដែលលោកឪពុកត្រូវលាចាកលោក តែ តារាស្រី Taew នៅតែមានស្នាមញញឹម ជាពិសេស ថែមទាំងនាំគ្នាច្រៀងចម្រៀងជាមួយនឹងបងស្រី សម្រាប់ឪពុករបស់នាង ផងដែរ

ថៃ៖ ហ្វេនៗនៅតែមានភាពសោកស្ដាយ ចំពោះ តារាសម្ដែងស្រី Taew Natapohn ព្រមទាំងក្រុមគ្រួសារ ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ ខណៈដែលឪពុករបស់នាងបានទទួលមរណភាព និងលាចាកឆ្ងាយពីក្រុមគ្រួសារទាំងមូល ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅក្នុងពិធីបុណ្យសពឪពុករបស់នាង ក៏មានវត្តមានពីសាច់ញាតិ និង តារាល្បីៗជាច្រើន ដែលបានមកចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ព្រមទាំងជួយមកផ្ដល់កម្លាំងចិត្ត ទៅដល់នាង និងគ្រួសារ ឲ្យកាន់តែមានភាពយ៉ាងកក់ក្ដៅ ដើម្បីកាត់បន្ថយទុក្ខក្រៀមក្រំមួយនេះ។

ដោយឡែក អ្វីដែលធ្វើឲ្យហ្វេនៗកំពុងតែចាប់អារម្មណ៍នោះគឺ នៅក្នុងពិធីបុណ្យសពឪពុករបស់នាងផ្ទាល់ នាង និង បងស្រី បានឈរឱបគ្នា ច្រៀងចម្រៀង សម្រាប់ឪពុក បង្ហាញពីស្នាមញញឹម បំបាត់ទុក្ខក្រៀមក្រំ ជាពិសេស ព្រមទាំងចង់ឲ្យលោកឪពុកបានឃើញថា ពួកគេនៅតែមានស្នាមញញឹម មិនមានភាពសោកសៅនោះឡើយ ៕

សូមទស្សនារូបភាព និងវិដេអូ ខាងក្រោម៖

Taew 
Taew 
Taew និង គ្រួសារ 
Taew និង គ្រួសារ 
Taew និង គ្រួសារ 
Taew និង គ្រួសារ 
Taew និង បងស្រី 
Taew និង បងស្រី 
Taew និង បងស្រី 
Taew និង បងស្រី 
Taew និង បងស្រី 
Taew និង បងស្រី 
វីដេអូ ដែល Taew និង បងស្រី ច្រៀង ក្នុងពិធីបុណ្យសពឪពុក
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T