ចូលរួមសោកស្តាយ! អតីតតារាចម្រៀងល្បី Nathan Oman បានស្លាប់ក្នុងវ័យ៤៥ឆ្នាំ ព្រោះតែ...

//s5.kh1.co/ac/ac3ba74b481db5d8e3fd3b596dc2ba56d7d2d4af.jpg
តារា & កម្សាន្ដ

 ០៤-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អតី​តតារាចម្រៀង​ល្បី​ឈ្នោះ​លោកNathan Oman បាន​ទទួល​មរណៈភាព​ក្នុង​វ័យ​៤៥ឆ្នាំ​ ដោយសារ​តែ ជំងឺ​​ខ្វះគ្រាប់​ឈាម​ក្រហម​ និង​ការ​ឆ្លងមេរោគ​ក្នុង​ឈាម​ផងដែរ។

ថៃ៖ ជា​ដំណឹង​ដែល​គួរ​ឲ្យ សោកស្តាយ​​ក្នុ​ងវិស័យ​សិល្បៈរបស់​ថៃ​ សាជា​ថ្មី​បន្ទាប់​ពី​លេច​លឺ​ដំណឹង ​ទទួល​មរណភាព​របស់ ​តារាចម្រៀង​ល្បី​ឈ្មោះNathan Oman ក្នុង​វ័យ​៤៥​ឆ្នាំ ដោយសារ​តែ ជំងឺ​​ខ្វះគ្រាប់​ឈាម​ក្រហម​ និង​ការ​ឆ្លងមេរោគ​ក្នុង​ឈាម​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភព​ជិត​ដិត​នឹង ​តារាចម្រៀ​ងប្រុស​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​លោក​បាន​ទទួល​មរណភាព​ នៅ​ក្នុងថ្ងៃ​ទី​០៤​ ខែ​កក្កដា​ ឆ្នាំ​២០២០ នេះ ​នៅ​វេលាម៉ោង​៩:៣៥ នាទី​ព្រឹក នៅ​ក្នុង​មន្ទីរពេទ្យSamut Sakhon ។ ជាមួយ​គ្នា​នេះ​ ​សាកសព​របស់​លោក​ក៏នឹងត្រូវ​ យក​ទៅ​តម្កល់​នៅ​ក្នុង​វិហារ​ឥស្លាម​មួយ​កន្លែង​ ដើម្បីទុក​រៀប​ចំ​ចាត់​ចែង ​ទៅ​តាម​ទំនៀម​ទំលាប់​។

គួរ​រំលឹក​ផង​ដែរថា​ លោក​Nathan Oman មាន​ឈ្មោះ​ពិត​ប្រាក​ដថា​Suthan Omanan កើត​នៅ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​១៩៧៥​ ហើយ​ក្រោយមក ​លោកក៏​បាន​ប្រឡូកចូល​ក្នុ​ងវិស័យឧស្សាហកម្ម​កម្សាន្ត ​ធ្វើ​ជា​អ្នក​ចម្រៀង​ តារាសម្តែង​ និង​ជា​អ្នក​ថត​រូប ​ឲ្យ​ទស្ស​នា​វដ្តី​ម៉ូត​។

ក្រៅ​​ពី​នេះ ​តារាប្រុស​រូប​នេះ ​ក៏​ធ្លាប់​ត្រូវបាន​គេ​ចោទប្រកាន់​ពី ​បទ​ឆបោក​ភាគ​ហ៊ុន​ និង​ត្រូវ​បាន​ផ្តន្ទាទោស ឱ្យជាប់ពន្ធនាគាររយៈពេល២។ តែ​ដោយ​សារ​តែ​ការ​ដឹងកំហុស ​និង​ព្រម​ទទួល​សារភាព ដូច្នេះបានបន្ថយទោស មកត្រឹមពាក់កណ្តាលសល់ត្រឹម​តែ​១ ឆ្នាំ​វិញ​។ តែ​ក្រោយ​មក ​ក៏ទទួល​បាន​ការ​លើកលែងទោស ពីព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធី បុណ្យចម្រើនព្រះជន្ម កាល​ពី​ថ្ងៃទី៨ ខែធ្នូឆ្នាំ ២០១០ ផងដែរ៕

Nathan Oman 
Nathan Oman 
Nathan Oman 
Nathan Oman 
Nathan Oman 
Nathan Oman 
Nathan Oman 
Nathan Oman 
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T