ល្បីបានកូនភ្លោះ៣ភ្លែត! ពេលនេះ ជុំ ស៊ីថា បង្ហាញគម្រោងសង់ ហាងអាហារខ្លូនយ៉ាងប្រណីត

//s5.kh1.co/55/55ab95f46f57dfff874b6fc797b8ac9b89113d4c.jpg
តារា & កម្សាន្ដ

 ០៣-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បើទោះបី មិនងាកមកចាប់អាជីពសិល្បៈដូចបេលមុន តែ ជុំ ស៊ីថា នៅតែមានជំនួញថ្មីក្នុងដៃ ជាពិសេស ពេលនេះលោកក៏ជា មន្ត្រីនគរបាលផងដែរ។

ភ្នំពេញ៖ លោក ជុំ ស៊ីថា ជាអតីតតារាសម្ដែង និងតារាបង្ហាញម៉ូតដែលធ្លាប់ទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈពីមុនមក តែពេលនេះលោកងាកទៅធ្វើជាមន្ត្រីនគរបាល ព្រមទាំងបង្កើតមុខជំនួញផ្ទាល់ខ្លួនទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តារាប្រុសរូបនេះ ក៏បានរៀបការបង្កើតកូនយពោរពេញដោយសុភមង្គល មិនតែប៉ុណ្ណោះ បច្ចប្បន្ន ជុំ ស៊ីថា ក៏មានកូន ២នាក់ផងដែរ។ ហើយនាពេលនេះ ភរិយាលោកកំពុងពរពោះកូនភ្លោះដល់ទៅ៣នាក់ ថែមទៀតផងក្នុងនោះនេះ បើទោះបីតារាប្រុសរូបនេះ មិនងាកមកចាប់យកវិស័យសិល្បៈដូចមុនក្ដី តែនៅមានទស្សនិកជន និងហ្វេនៗជាច្រើន ចាំតាមដានរាល់សកម្មភាពឯកជនលោកដដែល។

ជាក់ស្ដែង មុននេះបន្តិច លោក ជុំ ស៊ីថា បានបង្ហោះរូបភាពជាច្រើនជាមួយគ្រួសារកំពុង ប្រារព្ធ​​ពីធី​ក្រុង​ពាលី​ បើក​សាងសង់​ហាង​កាហ្វេ​ និងភោជនីយដ្ឋាន​ថ្មីផងដែរ។ ជាពិសេស លោកក៏បានបង្ហាញប្លង់ហាងដែលជាមុខជំនួញថ្មីរបស់លោក ជាមួយគ្រួសារ ឃើញថា ធំស្កឹមស្កៃ ព្រមទាំងមានទីធ្លាធំទូលាយ និងរៀបចំដេគ័របានយ៉ាងស្រស់ស្អាតទៀតផង។

ជាមួយគ្នានេះដែរ បណ្តាហ្វេនៗជាច្រើនបាននាំគ្នាចូលរួមអបអរដល់លោកគ្រប់គ្នា ដែលជួបរឿងល្អផ្ទួនៗបែបនេះ ទើបតែទទួលសមាជិកកូនភ្លោះ៣នៅក្នុងផ្ទៃ ពេលនេះក៏បើកហាងថ្មី ចំណាយលុយរាប់ម៉ឺនទៀត៕

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក ជុំ ស៊ីថា
  លោក ជុំ ស៊ីថា
  លោក ជុំ ស៊ីថា
  លោក ជុំ ស៊ីថា
  លោក ជុំ ស៊ីថា និង គ្រួសារ
  លោក ជុំ ស៊ីថា និង គ្រួសារ
  លោក ជុំ ស៊ីថា និង គ្រួសារ
  លោក ជុំ ស៊ីថា និង គ្រួសារ
  លោក ជុំ ស៊ីថា និងភរិយា 
  លោក ជុំ ស៊ីថា និងភរិយា 
  លោក ជុំ ស៊ីថា និង គ្រួសារ
  លោក ជុំ ស៊ីថា និង គ្រួសារ
គម្រោងប្លង់ហាង ដែលជាមុខជំនួញថ្មីរបស់ លោក ជុំ ស៊ីថា
គម្រោងប្លង់ហាង ដែលជាមុខជំនួញថ្មីរបស់ លោក ជុំ ស៊ីថា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T