តែង​ឈ្លោះប្រកែកគ្នាជារឿយៗ! បន្តដំណើរជាមួយគ្នា​លើផ្លូវ​មួយ​​​នេះ​​​​បាន​​​ទៀត​​ទេ​​?​​

//s5.kh1.co/25/259fe2034ec65acbdc3a71de973f069fecca362a.jpg
ប្រលោមលោក & អប់រំ

 ០២-កក្កដា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ចាប់តាំងពីពួកយើងស្គាល់គ្នាមកមានរយៈពេលជិតកន្លះឆ្នាំមកហើយ ប៉ុន្តែដូចជាមិនសមប្រកបសោះ ម្នាក់ទៅឆ្វេង រីឯម្នាក់​ទៅស្តាំ ដូចជាមិនដែលចុះសម្រុង និងមិនត្រូវគ្នាម្តងណាសោះ

ចាប់តាំងពីពួកយើងស្គាល់គ្នាមកមានរយៈពេលជិតកន្លះឆ្នាំមកហើយ ប៉ុន្តែដូចជាមិនសមប្រកបសោះ ម្នាក់ទៅឆ្វេង រីឯម្នាក់ទៅស្តាំ ដូចជាមិនដែលចុះសម្រុង និងមិនត្រូវគ្នាម្តងណាសោះ។ ឆ្ងល់ណាស់ហេតុអ្វីក៏អាចទ្រាំមកដល់ពេល​ជិក​កន្លះឆ្នាំនេះទៅកើត? ខ្ញុំជឿជាក់ថាភាពអត់ធ្មត់របស់មនុស្សពិតជាមានព្រំដែនមែន ដោយសារតែវាគឺជាបទ​ពិសោធន៍​​របស់​ខ្ញុំផ្ទាល់ដែលបានជួបរឿងបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ពួកយើងទាំងពីរនៅអំឡុងពេលនេះត្រឹមតែជាអ្នកដទៃនឹងគ្នាតែប៉ុណ្ណោះ ពីព្រោះតែពួកយើងបាន​ជ្រើសរើស​ផ្លូវ​មួយដើររៀងៗខ្លួន និងគ្មានការស្តាយស្រណោះនូវអនុស្សាវរីយ៍កន្លងមកសូម្បីតែបន្តិចរួចទៅហើយ។

ការបន្តរស់នៅជាមួយគ្នា ក៏មិនស្រណុកក្នុងចិត្តដែរ ដោយសារពួកយើងតែងតែមិនយល់ចិត្តគ្នា មានគំនិតខ្វែងគ្នា មិនចុះសម្រុងជាមួយគ្នា និងតែងតែឈ្លោះប្រកែកគ្នាជារឿយៗ។ ជម្រើសចុងក្រោយរបស់ពួកយើងនាពេលនេះ គឺមានតែមិនអាចបន្តដំណើរជាមួយគ្នាលើផ្លូវមួយនេះបានបន្តទៀតទេ យើងគួរតែជ្រើសរើសផ្លូវមួយ​ដែលទាំងសង​ខាង​​គិតថាល្អចុះ ។

លាហើយណា ខ្ញុំទៅមែនទែនហើយ ខ្ញុំមិននឹកនាអ្នកបន្តទៀតទេ ខ្ញុំនឹងធ្វើជាមនុស្សចិត្តដាច់ ហើយនឹងរឹងមាំ​ម្នាក់​សម្រាប់​ខ្លួនឯង និងក្រុមគ្រួសាររបស់ខ្ញុំ៕

រូបតំណាង
រូបតំណាង
Kit Puth seyha
Menghong (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T