រាជធានីភ្នំពេញ ៖ មេតុងទីនរូបស្រស់ សាច់ទ្រលុកទ្រលន់ម្នាក់មានឈ្មោះអ៊ូ នលក្ខណ៍ កាន់អត្តសញ្ញាណប័ណ្ណលេខ ០១០៥៧៨០៧១ មានទីលំនៅផ្ទះលេខ៤ ផ្លូវលេខ៤១៦ ស្ទួន ក្រុមទី១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក និងក្មួយស្រីម្នាក់ឈ្មោះទាវ ត្រូវបានអាជីវករនៅផ្សារ៧មករា និងផ្សារទួលគោក លើកគ្នាផ្តិតមេដៃប្តឹងប្រកាស ឱ្យចូលខ្លួនដោះស្រាយជាមួយអាជីវករ អំពីបញ្ហាប្រាក់តុងទីនសរុបរាប់សិបម៉ឺនដុល្លារ ដែលមកដល់ពេលនេះមេតុងទីនរូបស្រស់នោះ បានរត់គេចខ្លួនបាត់ពីផ្ទះ ធ្វើឱ្យសមាជិកតុងទីនផ្ទុះការតវ៉ាឡើង ហើយប្រកាសឱ្យមេតុងទីនរូបនេះ ចូលខ្លួនដោះស្រាយជាមួយសមាជិក ឱ្យបានមុនថ្ងៃទី១ ឧសភា ២០១៣ បើពុំដូច្នោះទេ ក្រុមអាជីវករនឹងប្តឹងទៅតុលាការចាត់ការតាមនីតិវិធី ។

សូមរំលឹកថា មូលហេតុដែលសមាជិកតុងទីននៃអាជីវករ ផ្សារទាំង២ខាងលើផ្ទុះបាតុភាពឡើង គឺដោយសារតែមុនថ្ងៃបុណ្យចូលឆ្នាំថ្ មីប្រពៃណីជាតិកន្លងផុតថ្មីៗនេះ មេតុងទីនខាងលើបានគេចខ្លួនបាត់ពីផ្ទះ និងបិទទូរស័ព្ទមិនអាចទំនាក់ទំនងបាន ទើបក្រុមសមាជិកតុងទីនរាប់រយនាក់ ផ្ទុះបាតុភាពប្តឹងទៅអាជ្ញាធរមូលដ្ឋាន និងប្រកាសឱ្យមេតុងទីនខាងលើចូលខ្លួនមកដោះស្រាយ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]