កុំគិតថាកែសម្ផស្សហើយ មានជីវិតគូ ល្អ! ចាំ នារីម្នាក់ដែលកែមុខ ក្លាយជាទេពអប្សរទេ? ពេលនេះ ក្លាយជាស្រ្តីមេម៉ាយ ព្រោះតែ....

//s5.kh1.co/91/913bbfc941ee2b5dcb6e69374662c22993325542.jpg
តារា & កម្សាន្ដ

 ០១-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្តិស្រលាញ់ពិត ចេញពីបេះដូង ទើបវាល្អប្រសើរជាង ដូចជានារីរូបនេះចឹង ត្រូវលែងលះគ្នាទាំងវ័យក្មេង បើទោះបីជា រូបនាងបានកែសម្ផស្ស ស្រស់ស្អាតប៉ុណ្ណាក៏ដោយ ក៏នៅតែលែងគ្នា។

វៀតណាម៖ កាលពីឆ្នាំ២០១៧ នៅក្នុងបណ្តាញសង្គម មិនថាក្នុងហ្វេសប៊ុក ឬបណ្តាវេបសាយនានានោះទេ បានចុះផ្សាយពីនារីម្នាក់ ដែលបានកែមុខសឹងតែកែប្រែ១៨០ដឺក្រេ ក្លាយជាស្រីស្អាត ស្ទើរតែមើលមិនស្គាល់ តែចុងក្រោយ នាងបែរជាជួបជីវិតគូ មិនសមប្រកបទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រប់គ្នាតែងតែគិតថា ក្រោយពីPhoung បានកែសម្ផស្សរួច នឹងមានជីវិតល្អស្រស់ថ្លា ព្រោះថា នាងពេលនេះ ក្លាយជាស្រីស្អាត ហើយនៅវ័យក្មេងទៀត ដែលអាយុទើបតែ២៤ឆ្នាំ ប៉ុណ្ណោះ។ ប៉ុន្តែគ្រប់យ៉ាង គ្មានអ្នកណាបានមើលឃើញនោះទេ គឺក្រោយរៀបការបានប៉ុន្មានខែ នាងក៏បានលែងលះគ្នាវិញ ក្រោយមានកូនតូចជាមួយនឹងគ្នា ហើយពេលនេះ រូបគេមានអាយុ៣ឆ្នាំហើយ។

ចំពោះមូលហេតុនោះ ដោយសារតែពួកគេមិនបានស្រលាញ់គ្នា ដោយរៀបការតាមឪពុកម្តាយ ហើយណាមួយ គ្រប់គ្នាគិតថា សម្រស់កែសម្ផស្សរបស់នាង នឹងអាចធ្វើឲ្យពួកគេ ស្រលាញ់គ្នាបាន តែទីបំផុត សម្រស់របស់នាង មិនអាចយកឈ្នះចិត្ត ខាងប្រុសបាននោះទេ ដោយរូបគេអះអាងថា មិនមែនរូបលោក គិត លើរូបសម្រស់ ឬបែបណានោះទេ តែលោក និងនាង មិនអាចទៅមុខនឹងគ្នារួច មិនអាចចុះសម្រុងនឹងគ្នា ព្រោះលោកមិនបានស្រលាញ់នាងតាំងពីដើមមកម្ល៉េះ។

យ៉ាងណាមិញ នេះក៏ជា មេរៀនមួយ សម្រាប់គូជីវិតទូទៅ សូមកុំរៀបការ ដោយមិនបានស្រលាញ់គ្នា រួចគិតថា ក្រោយរៀបការ នឹងស្រលាញ់នោះ ព្រោះគ្រប់យ៉ាង មិនដូចការគិតទេ ជួបកាលអ្នកខ្លះ ក៏បែបនេះ អ្នកខ្លះ នៅតែមិនអាចចុះសម្រុងគ្នា។ តួយ៉ាង មើលតែនារីម្នាក់នេះ បើទោះបីជា នាងបានកែសម្ផស្សឡើងស្រស់ស្អាត មុននឹងរៀបការក៏ដោយ ក៏មិនអាចឲ្យម្នាក់ប្រុសនោះ ស្រលាញ់នាងបានដែរ ដោយសារតែការរៀបការពួកគេ ត្រូវបានឪពុកម្តាយសងខាងបង្ខំតែប៉ុណ្ណោះ៕

Phoung កាលពីមុន
Phoung កាលពីមុន
Phoung បច្ចុប្បន្ន
Phoung បច្ចុប្បន្ន
Phoung បច្ចុប្បន្ន
Phoung បច្ចុប្បន្ន
Phoung បច្ចុប្បន្ន
Phoung បច្ចុប្បន្ន
Phoung បច្ចុប្បន្ន
Phoung បច្ចុប្បន្ន
Phoung បច្ចុប្បន្ន
Phoung បច្ចុប្បន្ន
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T