បើសិនចង់រកដំណោះស្រាយ ពេលជួបការឈឺចាប់ក្នុងជីវិត វិធីល្អទាំង ៣​នេះ នឹងអាចជួយអ្នកបាន

//s5.kh1.co/c5/c522a4a1a9a0826947202f0671cded74e5b78cec.png
ប្រលោមលោក & អប់រំ

 ០១-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ការឈឺចាប់គឺមិនមែនចេះតែកើតឡើងដោយមិនមានមូលហេតុនោះទេ គឺសុទ្ធតែមានទាំងអស់គ្រាន់តែដឹងថាការឈឺចាប់...

ការឈឺចាប់គឺមិនមែនចេះតែកើតឡើងដោយមិនមានមូលហេតុនោះទេ គឺសុទ្ធតែមានទាំងអស់ គ្រាន់ តែដឹងថាការឈឺចាប់នោះវាជារឿងធំ ឬក៏តូចតែប៉ុណ្ណោះ។ អ្នកខ្លះក៏មានការស្តាយក្រោយនៅក្នុងជីវិត នៅពេលដែលជួបរឿងណាមួយដោយមិន អាចដោះស្រាយបានដោយរបៀបណា ឬវិធីណា អ្នកខ្លះក៏ឈានដល់ការគិតខ្លី បន្ទោសជីវិតខ្លួនឯងទៅតាមពាក្យសម្តីរបស់អ្នកដទៃ។ ដូច្នេះនៅពេលដែលអ្នកជួបការឈឺចាប់ ហើយចង់រកដំណោះស្រាយបានដោយវិធីងាយនោះ អ្នកគួរតែរៀនធ្វើតាមវិធីខាងក្រោមនេះ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. កុំជឿពាក្យសម្តីអ្នកដទៃដែលមិនអាចទុកចិត្តបាន៖ មនុស្សម្នាក់ៗមិនត្រូវជឿពាក្យសម្តីរបស់អ្នកដទៃដែលគេកំពុងតែជាន់ពន្លិចយើងនោះទេ ត្រូវរៀនយកសម្តីដ៏អាក្រក់របស់អ្នកដទៃទាំងនោះមកធ្វើជាការលើកទឹកចិត្តវិញទើបប្រសើរ។ ហើយមិនត្រូវខ្វាយខ្វល់ពីសម្តីអស់ទាំងនោះច្រើនពេកដែរ ត្រូវចាំថា អ្នកដែលគេចាំតែសើចចំអកយើង គេក៏មិនល្អជាងយើងប៉ុន្មានដែរ។

រូបតំណាង
រូបតំណាង

២. ការជម្នះ៖ ត្រូវជម្នះ និងរៀនក្រោកឈរដើរទៅមុខដោយខ្លួនឯង ទោះបីជាយើងជួបប្រទះនូវរឿងរ៉ាវជាច្រើនដែលបានកើតឡើងក៏ពិតមែន គឺត្រូវលើកទឹកចិត្តខ្លួនឯង និងចាត់ទុកថាជាមេរៀននៅក្នុងជីវិតដែលវាកំពុងតែសាកល្បងយើង ថាតើយើងអាចដោះស្រាយវាបានឬក៏អត់? ត្រូវចងចាំថារឿងរ៉ាវដែលបានកើតឡើងទាំងអស់មិនថាធំ ឬក៏តូចទេ វានឹងអាចដោះស្រាយបាននៅថ្ងៃណាមួយជាក់ជាមិនខាន គ្រាន់តែត្រូវការរយៈពេលយូរ និងឆាប់តែប៉ុណ្ណោះ ប្រសិនជាយើងជម្នះវាបានដោយភាពត្រឹមត្រូវ។

រូបតំណាង
រូបតំណាង

៣. កុំទោរទន់ទៅតាមការឈឺចាប់៖ ជីវិតរបស់មនុស្សនៅក្នុងលោកនេះកើតមក មិនមែនទន់ជ្រាយ មិនហ៊ានធ្វើនេះ ឬធ្វើនោះទេ កុំចេះតែបណ្តោយទៅតាមការឈឺចាប់ដែលវាអាចគ្របដណ្តប់ជីវិតរបស់យើងបានដោយងាយៗនោះទេ។ ការទោរទន់គឺមិនខុសពីពាក្យ ទន់ជ្រាយ ដូច្នេះវាមិនមែនជាជម្រើសដ៏ល្អសម្រាប់ជីវិតឡើយ ប្រសិនជាអ្នកដែលខ្សោយបញ្ញា គេអាចនឹងជ្រើសរើសផ្លូវគិតខ្លី ឬបញ្ចប់ជីវិតត្រឹមរយៈពេលណាមួយនៅពេលដែលមិនដោះស្រាយបាន។ ប្រសិនជាយើងគិតឲ្យបានស៊ីជម្រៅទៅ វិញយើងនឹងដឹងពីទំហំនៃការឈឺចាប់នោះហើយចេះរកដំណោះស្រាយរបស់វាដើម្បីដោះស្រាយបានទៀតផង។

រូបតំណាង
រូបតំណាង

ការឈឺចាប់វាតែងតែកើតឡើងនៅលើមនុស្សគ្រប់ៗរូបដែលមានជីវិតនៅលើភពផែនដីនេះ មិនថាក្មេងចាស់ ប្រុសស្រីនោះទេគឺនឹងត្រូវជួប ប៉ុន្តែគ្រាន់តែអ្នកខ្លះជួបរឿងឈឺចាប់តូចៗចេះរកដំណោះស្រាយបានដោយងាយ ប៉ុន្តែអ្នកខ្លះទៀតមិនងាយទេគឺត្រូវរកវិធីសាស្ត្រគ្រប់ជំហានក្នុងការដោះស្រាយវា។ អ្វីដែលជាចំណុចចម្បងគឺត្រូវធ្វើតាមនូវវិធីខាងលើ ហើយហ៊ានប្រឈមមុខ និងលើកទឹកចិត្តខ្លួនឯង ពីព្រោះតែគ្មាននរណាគេមកជួយយើងគ្រប់ជំហានក្រៅពីយើងខ្លួនឯងនោះទេ។ ហើយត្រូវដឹងថាការឈឺចាប់វាមិនមែនគ្មានជម្រើសក្នុងការដោះស្រាយនោះដែរ សុទ្ធសឹងតែមានជម្រើសនិងដំណោះស្រាយដើម្បីបង្ក្រាបកុំឲ្យវាគ្រប់ដណ្តប់នៅលើជីវិតរបស់យើងហើយនឹងងាយបាត់ទៅវិញក្នុងរយៈពេលណាមួយជាក់ជាមិនខាន៕

រូបតំណាង
រូបតំណាង
Kit Puth seyha
Menghong (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T