វិធីទាំង ៦ យ៉ាងនេះ នឹងអាចជួយឲ្យអ្នករឹងមាំភ្លាមៗ បន្ទាប់ពីបែកបាក់ស្នេហា

//s5.kh1.co/aa/aafc4d26eafaf51119d2aee39c0711395cd58181.jpg
ប្រលោមលោក & អប់រំ

 ០១-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

កុំបារម្ភ ៦ វិធីនេះអាចជួយឲ្យអ្នករឹងមាំបានយ៉ាងងាយ និងមានប្រសិទ្ធិភាពលឿន

មិនថាមនុស្សប្រុសឬមនុស្សស្រីទេ ពេលបែកបាក់ស្នេហាថ្មីៗ ពិតជាពិបាកទទួលយកអារម្មណ៍ខូចចិត្តមួយនេះណាស់។ ទោះបីដឹងថាស្នេហានេះមិនអាចផ្សះផ្សាគ្នាវិញក៏ដោយ ប៉ុន្តែមានពេលខ្លះនឹកគេស្ទើរឆ្កួតក៏មាន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កុំបារម្ភ ៦ វិធីនេះអាចជួយឲ្យអ្នករឹងមាំបានយ៉ាងងាយ និងមានប្រសិទ្ធិភាពលឿន៖ 

១. ព្យាយាមនៅកន្លែងមានមនុស្សច្រើន

មនុស្សដែលបាត់បង់ស្នេហាថ្មីៗភាគច្រើន កម្រសម្តែងអារម្មណ៍សប្បាយដូចធម្មតាណាស់ ហើយថែមទាំងមិនចង់នៅកន្លែងណាដែលមានមនុស្សច្រើនទៀតផង។ ប៉ុន្តែប្រសិនបើអ្នកធ្វើបែបនេះ គឺកាន់តែធ្វើបាបខ្លួនឯងហើយ ព្រោះកាលដែលនៅម្នាក់ឯងវាកាន់តែធ្វើឲ្យអ្នកគិតច្រើន នឹកគេកាន់តែខ្លាំង។ 

រូបតំណាង
រូបតំណាង

២. បង្កើតដំណើរកម្សាន្ត

មនុស្សមួយចំនួនតែងគិតថា មនុស្សកំពុងបាត់បង់ស្នេហា គ្មានអារម្មណ៍គិតពីរឿងដើរលេងនោះទេ។ ប៉ុន្តែផ្ទុយមកវិញ បើអ្នកគិតថាស្នេហារបស់អ្នកពិតជាមិនអាចផ្សះផ្សាបាន គឺមានតែបណ្តោយតាមវាសនាទៅ រួចចាប់ផ្តើមរកក្តីសុខសម្រាប់ខ្លួនឯងម្តង គួរតែជូនខ្លួនឯងដើរលេងឲ្យស្រឡះខួរក្បាល និងចាប់ផ្តើមនូវអ្វីដែលថ្មីៗជាបន្តទៀត។

រូបតំណាង
រូបតំណាង

៣. ស្តាប់បទចម្រៀង

គ្រាន់តែស្តាប់បទចម្រៀង តើអាចធ្វើឲ្យបេះដូងរឹងមាំដូចមុនបានដែរ? យ៉ាងហោចណាស់ ក៏អាចកាត់បន្ថយភាពឯកាបានខ្លះៗផងដែរ តែយល់ល្អគួរស្តាប់បទចម្រៀងដែលមានការលើកទឹកចិត្តប្រសើរជាងបទមនោសញ្ចេតនា បើមិនអ៊ីចឹងទេធ្វើឲ្យអារម្មណ៍អ្នកកាន់តែកម្សត់លើសដើមជាមិនខាន។

រូបតំណាង
រូបតំណាង

៤. រៀនធ្វើខ្លួនឲ្យរវល់

ប្រាកដណាស់ មនុស្សទើបបែកបាក់ស្នេហាថ្មីថ្មោងខូចចិត្តស្ទើររស់ស្ទើរស្លាប់ គ្មានអារម្មណ៍ក្នុងខ្លួនផង តើឲ្យទៅធ្វើជាមនុស្សរវល់យ៉ាងម៉េចទៅ? បើចិត្តនៅនឹកគេ ហើយបេះដូងនៅស្រលាញ់គេបែបនេះ? គិតត្រលប់មកវិញ បើអ្នកបាត់បង់ស្នេហាដែលមិនអាចផ្សះផ្សាវិញហើយ ចុះអ្នកចង់បាត់បង់ការងារ និងអ្វីៗដែលល្អសម្រាប់ខ្លួនឯងទៀតមែនឬទេ? ដូច្នេះ គួរធ្វើអ្វីដែលល្អបំផុតសម្រាប់ខ្លួនឯង និងកុំទុកពេលទំនេរចោល នាំតែនឹកឃើញដល់រឿងខូចចិត្តទៀត។

រូបតំណាង
រូបតំណាង

៦. ដើរ Shopping

ឈប់បណ្តោយបេះដូងឲ្យនឹកគេទៀតទៅ គួរតែឆ្លៀតពេលវេលាខ្លះៗសម្រាប់ខ្លួនឯងម្តងដូចជា ការដើរទិញសម្លៀកបំពាក់ ឬអ្វីផ្សេងៗទៀតដែលជាតម្រូវការសម្រាប់ខ្លួនឯង បើសិនជាអាចកុំភ្លេចថែសម្រស់ផង។ វិធីមួយនេះ ទោះអស់លុយមែន ប៉ុន្តែចាត់ទុកថាជាកាដូលួងចិត្តខ្លួនឯងខ្លះទៅ។

រូបតំណាង
រូបតំណាង

៧. ហាត់ប្រាណ

ការហាត់ប្រាណមិនត្រឹមរំសាយអារម្មណ៍ប៉ុណ្ណោះទេ វាថែមទាំងជួយដល់សុខភាព និងកាត់បន្ថយអារម្មណ៍ខឹង ធុញទ្រាន់ ហើយអ្វីដែលពិសេសគឺបានរូបរាងស្អាតទៀតផង៕

រូបតំណាង
រូបតំណាង
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T