នោះៗ! Juventus កំពុងចូលប្រជែងជាមួយ Man Utd តាមទិញកីឡាករតម្លៃថ្លៃរបស់ Valencia ម្នាក់នេះ

//s5.kh1.co/2c/2c92ee76122fa8109fe4eb7fd4353db5ca57e60f.jpg
កីទ្បា

 ៣០-មិថុនា-២០២០ ៣ល្ងាច · ៥ ឆ្នាំមុន

Juventus កំពុងចូលប្រជែងជាមួយ Man Utd តាមទិញកីឡាករតម្លៃថ្លៃ​​ Ferran Torres របស់ក្លិប Valencia

បរទេស៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាក្លិបសេះបង្កង់ Juventus កំពុងតែតាមទាក់ទងជាមួយតំណាងរបស់កីឡាករ Ferran Torres ដើម្បីទិញយកកីឡាកររូបនេះពីក្លិប Valencia មករួមក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Ferran Torres
  កីឡាករ Ferran Torres

ក្នុងនោះដែរដើម្បីទិញផ្តាច់កីឡាកររូបនេះទាល់តែ Juventus ហ៊ានចាយរហូតដល់ទៅ ៨៧លានផោន(ឬប្រមាណ១០៧លានដុល្លារ) ដោយត្រូវឆ្លងកាត់ក្លិបធំៗ២ទៀតផងដែរ ក្នុងនោះមានក្លិប Manchester United និងក្លិប Borussia Dortmund ដែលកំពុងតាមទិញកីឡាកររូបនេះរាប់ខែមកហើយ។

  កីឡាករ Ferran Torres
  កីឡាករ Ferran Torres

គួរបញ្ជាក់ដែរថា កីឡាករ Ferran Torres នៅសល់កុងត្រាជាមួយ Valencia តែមួយរដូវកាលទៀតប៉ុណ្ណោះ ហើយដោយខ្លាចមិនអាចបន្តកិច្ចសន្យាជាមួយកីឡាករនេះបាន ទើបក្លិបមួយនេះបង្ខំចិត្តដាក់លក់រូបគេនៅទីផ្សាររដូវក្ដៅខាងមុខ។

  កីឡាករ Ferran Torres ពេលប៉ះជាមួយក្លិប Real Madrid
  កីឡាករ Ferran Torres ពេលប៉ះជាមួយក្លិប Real Madrid

កីឡាករវ័យ២០ឆ្នាំសញ្ជាតិអេស៉្បាញត្រូវបាន Valencia ដាក់ឲ្យលេងឈុតធំតាំងពីរដូវកាល២០១៧/២០១៨ មកម្ល៉េះ។ ដោយឡែកនៅក្នុងរដូវកាលនេះរូបគេរកបាន៦គ្រាប់និងបោះបាល់ឲ្យដៃគូរកគ្រាប់បាន៧ដងផងដែ រនៅក្នុង៤០ប្រកួតរបស់គេជាមួយក្លិប ក្នងនោះ Valencia កំពុងឈរនៅលេខ៨ក្នុងតារាង La Liga ៕

  កីឡាករ Ferran Torres
  កីឡាករ Ferran Torres

ប្រភព dailymail

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T