យោងតាមគេហទំព័រ Orange បានអោយដឹងថា មានឪពុកម្នាក់ សុខចិត្ត ធ្វើជាតារាម៉ូដែលស្រាត នៅក្នុងថ្នាក់រៀនគូរគំនូរមួយ របស់ប្រទេសចិន ដើម្បី រកប្រាក់ព្យាបាលជំងឺ កូនប្រុស។

ឪពុកដ៏ល្អ រូបនេះ ត្រូវបានគេដឹងថា មានឈ្មោះ Zhao Changyong អាយុ ៤៧ឆ្នាំ មានមុខរបរ ជាកសិករ។ លោក Zhao ត្រូវការរកប្រាក់ចំនួន £15,000 ដើម្បីបន្តការព្យាបាលជំងឺរបស់ កូនប្រុស ម្នាក់ឈ្មោះ Wu អាយុ ២២ឆ្នាំ ដែលកំពុងសំរាកព្យាបាល ជំងឺខួរឆ្អឹង នៅមន្ទីរពេទ្យ Zhengzhou ក្នុងខេត្ត ហេណាន ប្រទេសចិន ។

លោក Zhao និយាយប្រាប់គេហទំព័រមួយនេះថា បន្ទាប់ពី គាត់ អស់ប្រាក់ពីខ្លួនគាត់ បន្ទាប់ពីគាត់លក់អស់ ដីស្រែចំការ ដើម្បីព្យាបាលជំងឺ ។ ដូចនេះ ដើម្បីរកប្រាក់បន្ថែម គាត់ក៏ សម្រេចចិត្តធ្វើការងារជា តារាម៉ូដែលស្រាត។ លោក Zhao និយាយបន្តថា ពីដំបូង គាត់មានអារម្មណ៏ខ្មាស់គេ ពេលស្រាតខោអាវអស់ពីខ្លួន ប៉ុន្តែនៅពេលគាត់គិតពីកូនប្រុស ហើយ គាត់ក៏លែងមានអារម្មណ៏ខ្មាស់គេបន្តទៀត។ គាត់បញ្ជាក់ថា កូនសិស្សដែលរៀនគូរគំនូរទាំងអស់នោះ ជាមនុស្សល្អ ពួកគេមិនដែល សើចចំអកអោយគាត់ឡើយ។

បច្ចុប្បន្ននេះ លោក Zhao អាចរកប្រាក់បាន £10 ក្នុង ១ម៉ោង ដោយ ធ្វើតារាម៉ូដែលស្រាត សំរាប់ថ្នាក់រៀនគូរគំនូរ។ ចំណែកកូនប្រុសរបស់គាត់វិញ ត្រូវបានគ្រួពេទ្យបញ្ជាក់ថា មានសង្ឃឹមវិលមកសភាពល្អប្រសើរវិញ។ 

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះឪពុករូបនេះ?


ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]