រៀបការច្រើនឆ្នាំមែន! តែជីវិតគូ គង់ ចាន់ស្រីមុំ ត្រូវគេសរសើរទៅដល់ណា តែងតែស្វីតដល់ហ្នឹង

//s5.kh1.co/b7/b725a600edb5f1e7a53bf645c1a0e2eccd5d0945.jpg
តារា & កម្សាន្ដ

 ២៩-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ស្វីតមិនចេះហត់សោះ! តាំងពីចាប់ដៃសាងជីវិតគ្រួសារមក ប្ដីប្រពន្ធ គង់ ​ចាន់ស្រីមុំ តែងតែបង្ហាញភាពផ្អែមល្ហែមដាក់គ្នា ជាញឹកញាប់ មិនដែលខាន មិនថាទៅដល់ណា ទីណាកន្លែងបែបណា ក៏ប្ដីប្រពន្ធមួយគូនេះ ល្អូកល្អើននឹងគ្នា ឲ្យហ្វេនៗច្រណែនគ្រប់គ្នាដែរ។

កំពត៖ ដូចដែលប្រិយមិត្តបានដឹងហើយថា ជីវិតគូរបស់ តារាសម្ដែង គង់ ចាន់ស្រីមុំ និង លោក គឹម សីហា ជាប្ដីប្រពន្ធគំរូមួយគូ ដែលមនុស្សគ្រប់គ្នាតែងប្រាថ្នាចង់បាន ព្រោះថា អ្នកទាំងពីរនាក់នេះ តែងតែបង្ហាញភាពកក់ក្ដៅក្នុងគ្រួសារជាញឹកញាប់ ពិសេសគឺការផ្ដល់នូវភាពផ្អែមល្ហែមជាមួយគ្នា មិនចេះចប់ មិនចេះហើយ រាល់គ្រប់សកម្មភាព និង គ្រប់ទីកន្លែង ស្អាតៗថ្មីៗរហូត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយថ្មីៗនេះ ក៏មិនខុសពីរាល់ដងដែរ ដែលតារាមួយគូនេះ បានបង្ហាញភាពរ៉ូមែនទិកជាមួយគ្នា តាមរយៈដំណើរកម្សាន្តលំហែកាយចុងសប្ដាហ៍ បែបលក្ខណៈគ្រួសារ នៅលើទឹកដីខេត្តកំពត ដោយបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្ដាញសង្គម ក្នុងឈុតសម្លៀកបំពាក់យ៉ាងស្រស់ស្អាត អមនឹងបរិយាកាសល្អៗ ហើយរូបភាពនីមួយៗ ពួកគេបង្ហាញកាយវិការ ស្និទ្ធិស្នាលនឹងគ្នាយ៉ាងស្អិតរមួត ធ្វើឲ្យហ្វេនៗឃើញហើយចង់លើសជាតិស្ករ ជំនួសតែម្តង។

គួរបញ្ជាក់ផងដែរថា បើទោះជាតារាមួយគូនេះ ស្រលាញ់គ្នាយូរឆ្នាំហើយក៏ដោយ ប៉ុន្តែពួកគេ កាន់តែល្អូកល្អើននឹងគ្នាខ្លាំងលើសដើម មិនឲ្យចាញ់គូស្នេហ៍ស្រករក្រោយប៉ុន្មានទេ។ ហើយតាមរយៈរូបភាពនានា របស់តារាមួយគូនេះ យើងឃើញថា មានមហាជនជាច្រើន សម្ដែងក្ដីរីករាយជាខ្លាំង ពេលដែលបានឃើញគ្រួសារតូចមួយនេះ កាន់តែមានសុភមង្គលនឹងគ្នាគួរឲ្យច្រណែនបែបនេះ ៕

ទស្សនារូបភាពខាងក្រោម៖

គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ និង គ្រួសារ
គង់ ចាន់ស្រីមុំ និង គ្រួសារ
គង់ ចាន់ស្រីមុំ និង គឹម សីហា
គង់ ចាន់ស្រីមុំ និង គឹម សីហា
គង់ ចាន់ស្រីមុំ និង គឹម សីហា
គង់ ចាន់ស្រីមុំ និង គឹម សីហា
គង់ ចាន់ស្រីមុំ និង គឹម សីហា
គង់ ចាន់ស្រីមុំ និង គឹម សីហា
គង់ ចាន់ស្រីមុំ និង គឹម សីហា
គង់ ចាន់ស្រីមុំ និង គឹម សីហា
គង់ ចាន់ស្រីមុំ និង គឹម សីហា
គង់ ចាន់ស្រីមុំ និង គឹម សីហា
គង់ ចាន់ស្រីមុំគឹម សីហា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T