កូរ៉េខាងត្បូង៖ សព្វថ្ងៃនេះគ្មានអ្នកណាមិនទទួលស្គាល់ពីឥទ្ធិពលរបស់រឿងភាគកូរ៉េនោះទេ មិនត្រូវតែសាច់រឿងគួរឱ្យជក់ចិត្ត និងមានតួសម្តែងដែលមានទេពកោសល្យខ្ពស់ប៉ុណ្ណោះទេ តែវានៅបង្កប់នឹង បទពិសោធន៍មានន័យទាក់ទងនឹងជីវិតជាច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្ងៃនេះយើងនឹងមកស្រង់ពាក្យសម្តីមានន័យមួយចំនួនមក បើសិនជាអ្នកបានអានហើយមុខជាងក់ក្បាល យល់ព្រមថាវាពិតជាត្រឹមត្រូវពិតមែន៖
១. «ខ្ញុំធ្លាប់គិតថាជីវិតនឹងល្អ បើសិនជាខ្ញុំរៀនបានពូកែនៅសាលា»។
Woo Joo, Sky Castle

២. «ដើម្បីលាក់បាំងការកុហកធំមួយ ពេលខ្លះមនុស្សសុខចិត្តសារភាពនូវរឿងពិតដែលតូចតាចមួយ»
-Noh Ji Wook, Suspicious Partner

៣. «ព្រះអាទិត្យតែងតែគិតថាព្រះចន្ទគេងរហូត ទើបគុំកួនព្រះចន្ទដែលតែងតែភ្ញាក់នៅយប់។ ព្រះចន្ទនៅតែម្នាក់ឯង នៅលើមេឃដ៏ខ្មៅងងឹតនោះ គឺត្រូវប្រឈមមុខទាំងភាពងងឹត និងភាពភ្លឺស្វាង។ ព្រះអាទិត្យមិនដឹងនោះទេថា តើវាពិបាកយ៉ាងណា ហើយព្រះចន្ទតែងតែនៅក្បែរព្រះអាទិត្យជានិច្ច ដើម្បីការពារព្រះអាទិត្យ»។
-Shin Saimdang; Saimdang, Memoir of Colors

៤.«នាងជាមនុស្សអាក្រក់ខ្លាំងណាស់ តើខ្ញុំឈរត្រង់ណានៃចន្លោះមហិច្ឆតា និងភាពអាក្រក់របស់នាង? ខ្ញុំគិតថា ខ្ញុំជិតដើរទៅដល់ហើយ តែការពិតខ្ញុំនៅត្រូវធ្វើដំណើរឆ្ងាយទៀត ម្ដងមួយជំហានៗចូលទៅក្នុងអណ្តាតភ្លើងនោះ»។
Eugene Choi, Mr. Sunshine.

៥.«កុំយំច្រើនពេក ហើយក៏កុំបន្ទោសខ្លួនឯងយូរពេកដែរ តែក៏មិនត្រូវភ្លេចពីអ្វីដែលបានកើតឡើង»។
Jung Jae Chan, While You Were Sleeping

៦. «មិនថាការសងសឹកនោះសំខាន់យ៉ាងណាក៏ដោយ វាក៏នៅតែមានពេលដែលក្តីស្រឡាញ់អាចបញ្ឈប់វាបាន»។
Oh Yeon Joo, W

៧. «ទោះយើងមិនបានមកពីកន្លែងដូចគ្នាក៏ដោយ ក៏ខ្ញុំនឹងរកអ្នកឱ្យឃើញ Soo របស់ខ្ញុំ»។
Wang So, Scarlet Heart Ryeo

៨. «ជនរងគ្រោះមិនដែលចង់បានជ័យជម្នះពីការប្រយុទ្ធនោះទេ ពួកគេគ្រាន់តែមិនចង់ក្លាយជាទៅជាចំណែកមួយនៃការប្រយុទ្ធនោះ ហើយក៏មិនចង់ក្លាយជាជនរងគ្រោះនៃការវាយប្រហារនោះដែរ»។
Kang Mi Rae, My ID is Gangnam Beauty

៩. «ខ្ញុំគិតថា បើសិនជាខ្ញុំមិនប្រែប្រួលទេ មនុស្សដែលខ្ញុំជឿជាក់ និងស្រឡាញ់ក៏មិនប្រែប្រួលដែរ តែខ្ញុំគិតខុសហើយ»។
Hae So, Scarlet Heart Ryeo

១០. «ពេលដែលយំវាមិនបានមានន័យថា អ្នកខូចចិត្តទាំងអស់នោះទេ ដូចគ្នានឹងការដែលអ្នកសើចក៏មិនបានមានន័យថា អ្នកសប្បាយចិត្តរហូតដែរ»។
Ji Soo Ho, Radio Romance

១១. «វាមិនអីទេ បើគ្រាន់តែញ៉ាំម្ហូបហួសកាលបរិច្ឆេទបន្តិចនោះ»។
So In Sung, Vivid Romance

១២. «មិនអីទេ មិនអីទេ!»
-Lee Joon Ki, Laughter in Waikiki

១៣. «ខ្ញុំមិនបានស្តាប់អ្នក ព្រោះតែបារម្ភនោះទេ ខ្ញុំស្តាប់ព្រោះតែត្រចៀកវាជាប់ជាមួយនឹងខួរក្បាលប៉ុណ្ណោះ»។
Joo Joong Won, Master’s Sun

១៤.«ខ្ញុំក៏ភ្ញាក់ផ្អើលនឹងភាពស្រស់ស្អាតរបស់ខ្លួនឯងដែរ»។
Yoo Deok Hwa, Goblin

១៥. «គ្រប់ពេលដែលនៅជាមួយអ្នកគឺវាមានតម្លៃខ្លាំងណាស់ ព្រោះអាកាសធាតុល្អ ព្រោះតែអាកាសធាតុមិនល្អ និងព្រោះតែអាកាសធាតុវាល្អខ្លាំងពេក ទើបខ្ញុំស្រឡាញ់គ្រប់ពេលនោះទាំងអស់»៕
Kim Shin, Goblin

ប្រភព៖ ១