កុំរំពឹង​ទុកខ្ពស់ពេក! កុំជឿ​ជាក់​លើ​អ្វី​ដែល​មិន​ទាន់​កើត​ឡើង​ ​ថ្ងៃ​នេះ​ស្រលាញ់​ ថ្ងៃ​ស្អែក​ក៏​អាច​​ប្រែ​​ប្រួល​​

//s5.kh1.co/0b/0be7c5ec8d390aabc71b79ae59e26817556a6685.jpg
ប្រលោមលោក & អប់រំ

 ០២-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ស្នេហានៅពេលចាប់ផ្តើមប្រៀបដូចនឹងពន្លឺថ្ងៃ ដែលផ្តើមរះចែងចាំងពេញពន្លឺ ពោរពេញទៅដោយ​ភាពស្រស់​ស្អាត​ភ្លឺថ្លា ហើយ​ស្នេហាក៏មានទីបញ្ចប់ដូចព្រះអាទិត្យអស្ដង្គត

ស្នេហានៅពេលចាប់ផ្តើមប្រៀបដូចនឹងពន្លឺថ្ងៃ ដែលផ្តើមរះចែងចាំងពេញពន្លឺ ពោរពេញទៅដោយ​ភាពស្រស់​ស្អាត​ភ្លឺថ្លា ហើយស្នេហាក៏មានទីបញ្ចប់ដូចព្រះអាទិត្យអស្ដង្គត។ ពេលខ្លះជីវិតគឺដើរដល់ចំណុចមួយដែលគ្មានអារម្មណ៍​ថាឈឺ គ្មានអារម្មណ៍ថាត្រូវការអ្វី គ្មានអ្វីដែល​អាចប៉ះសង​បានក៌ព្រោះស្នេហា ពាក្យ "ស្រលាញ់តែមួយម៉ាត" ហេតុអ្វីវាមាន​ឥទ្ធពលខ្លាំងដល់ម្លឹង? បេះដូងមនុស្សម្នាក់ដែលខំដាក់​ចិត្ត​ស្រលាញ់​លះបង់គ្រប់បែប​យ៉ាង​ដើម្បីគេ​ទាំងដែល​ចុង​ក្រោយ​គឺសល់តែការក្បត់ចិត្តលួចលាក់មានជនទីបី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មានយុវវ័យច្រើនណាស់ដែលធ្លាប់ឆ្លងកាត់ជីវិតស្នេហាមុនពេលរៀបការ ពេលខ្លះមនុស្សខ្លះគ្រាន់តែដើរកាត់ចូលមក​ក្នុងជីវិតយើងរយៈពេលវែង ឬក៏ខ្លីដោយបន្សល់ទុកនូវការខូចចិត្ត ឬក៏ជាកាចង់ចាំណាមួយដោយគ្មានថ្ងៃបំភ្លេចបាន។ស្នេហាប្រៀបបានខ្លែងជក់ខ្យល់ដែលកំពុងហោះលើវេហា វាគង់អីនឹងធ្លាក់មកវិញនៅពេលអស់ខ្យល់។ សូមយើង​កុំរំពឹង​ទុកខ្ពស់ពេកកុំជឿជាក់លើអ្វីដែលមិនទាន់កើតឡើង ជាពិសេស​គឺស្នេហាថ្ងៃនេះស្រលាញ់ថ្ងៃស្អែកក៏អាច​ប្រែ​ប្រួល​៕

រូ​បដំណាង
រូ​បដំណាង
រូ​បដំណាង
រូ​បដំណាង
In vanda
In vanda (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T