ឈឺចិត្តCrush បដិសេធ ប្រែខ្លួនពីនារីធាត់១៣៦គីឡូ មកត្រឹម៦០គីឡូ បានសម្រេច

//s5.kh1.co/23/23d9b7fdbb1b1cb52b69b2d4c5aa5506d746f3b2.jpg
តារា & កម្សាន្ដ

 ២៧-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

គ្មាន​អ្វី​ដែល​ថា​ធ្វើ​មិន​បាន​នោះ​ទេ នារីវ័យ​ក្មេង​មានសាច់​ប្តេជ្ញា​តស៊ូ​នឹង​ខ្លួន​ឯង​សម្រក់​គីឡូ​បាន​រហូតដល់ទៅ​៧៧​គីឡូបន្ទាប់​ពី​Crush បដិសេធរួចមក​។

បរទេស៖ ពិតជា​មិន​សរសើ​រមិន​បាន​ នារីដែល​ធ្លាប់​តែ​មាន ​រូប​រាង​ធាត់ខ្លាំង​​មាន​គីឡូ រហូត​ដល់​ទៅ​១៣៦​គីឡូ ​ប្តេជ្ញា​ចិត្ត​ហ្វឹក​ហាត់​ខ្លួន​ឯង​ សម្រក់​៧៧គីឡូ​មកនៅសល់​ត្រឹម​តែ៦០គីឡូ ​បន្ទាប់ពី​ត្រូ​វបាន​Crush បដិសេធក្តី​ស្រលាញ់​រួចមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរ​បញ្ជាក់​ផងដែរថា ​នារី​ខាង​លើ​មានឈ្មោះ​ថា​ Rachael Heffner មាន​អាយុ២៩ឆ្នាំ រស់​នៅសហរដ្ឋអាមេរិក។ ​កន្លង​មក​នាង​តែងតែ ​ជួប​បញ្ហា​ជាមួយ​នឹង ​ការ​ឡើង​ទម្ងន់​ហួស​កម្រិត​ ហើយ​ជា​ញឹក​ញាប់​ នៅ​សាលា​រៀន​នាង​ក៏​តែងតែ ​ត្រូវ​បាន​មិត្ត​ភក្តិ​រើស​អើង ​និង​ធ្វើ​បាបព្រោះ​តែ​រូ​បរាង​ធាត់ ​របស់​នាង​ផងដែរ។

ពោល​​ត្រឹម​តែ ​អាយុ​១៩​ឆ្នាំRachael ​ឡើង​រហួត​ដល់​ទៅ​១៣៦ គីឡូ​ក្រាម​បាត់​​ទៅ​ហើយ។ ក្នុង​ពេល​នោះ ​នារី​វ័យ​ក្មេង​រូប​នេះ ​ពិត​ជា​មិនពេញ​ចិត្ត​ជា​ខ្លាំង ​ជា​មួយ​នឹង​រូប​រាង​ខ្លួនឯង។ ក៏ប៉ុន្តែ​ ក្នុ​ង​ពេលជាមួយ​គ្នា​​នោះ ​នាងក៏​បាន​ពេញ​ចិត្ត ​នឹង​បុរស​ម្នាក់​ដែលរៀន​ នៅ​សាលាជាមួយ​គ្នា ហើយ​នាង​ក៏​បាន​សម្រេច​ចិត្ត សារភាព​ប្រាប់​ទៅគេ តែ​ជា​លទ្ធផល​​Rachael បាន​ត្រឹម​ចម្លើយ ​បដិសេធ​តែប៉ុណ្ណោះ​។​

យ៉ាង​ណាមិញ​ បន្ទាប់​ពី​ទទួល​បាន ​ការ​បដិសេធ​នោះ​ហើយ​​Rachael ក៏​បាន​ប្រាប់​ខ្លួន​ឯងថា នាងមិន​អាច​បន្ត​រស់​នៅ ​បែបនេះ​តទៅ​ទៀត​នោះទេ​។ ដូច្នេះ​ហើយ ​ក្នុ​ងពេល​នោះ​នាង​ក៏​បាន​ប្តេជា្ញ​ចិត្ត ​ធ្វើ​ការ​ហាត់​ប្រាណ ​រហូត​សម្រក់​បាន​៧៧​គីឡូបាន​សម្រេច​។ ​បន្ទាប់​ពី​ហ្វឹក​ហាត់​រាងកាយ ​យក​សាច់​ដុំ​បាន​សម្រេច​ហើយ ​នាង​ក៏​បាន​ដាក់​ពាក្យ​ចូល​ប្រកួត ​ក្នុង​កម្ម​វិថី​នារីសាច់ដុំ​ ដែល​រហូត​មកទល់​ពេល​បច្ចុប្បន្ននេះ ​នាង​ក៏​ជា​ម្ចាស់​ពានរង្វាន់ ​នារី​សាច់​ដុំ​រហូតដល់ ​១៦ទៅ​ហើយ​ផងដែរ៕​

Rachael ពីមុន​និង​ឥឡូវ
Rachael ពីមុន​និង​ឥឡូវ
Rachael ពីមុន​និង​ឥឡូវ
Rachael ពីមុន​និង​ឥឡូវ
Rachael ​ឥឡូវ
Rachael ​ឥឡូវ
Rachael ​ឥឡូវ
Rachael ​ឥឡូវ
Rachael ​ឥឡូវ
Rachael ​ឥឡូវ
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T