ជិតដល់ថ្ងៃពិសេស Hyelim សមាជិកក្រុម Wonder Girl បញ្ចេញរូបថត Pre-Wedding យ៉ាងស្រស់ស្អាត

//s5.kh1.co/e1/e11004843c309814dcefa9b66e8f4da0a1bbce80.jpg
តារា & កម្សាន្ដ

 ២៦-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អ្វីដែលហ្វេនកំពុងទន្ទឹងរង់ចាំ កាន់តែខិតជិតមកដល់ ថ្ងៃពិសេសនៃជីវិតស្នេហា របស់សមាជិកក្រុម Wonder Girls និងមកដល់ក្នុងពេលឆាប់ៗនេះ ហើយនាងក៏ទើបតែបញ្ចេញរូបភាព Pre-Weeding ជាច្រើនសន្លឹក បង្អួតហ្វេនផងដែរ ពិតជាស្រស់ស្អាតខ្លាំងណាស់។

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ ហ្វេនៗជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង ក្រោយពេលបានដឹងដំណឹងថា តារាស្រី Hyelim អតីតសមាជិកក្រុម Wonder Girls ព្រមបើកចំហរ និងប្រកាសជាសាធារណៈ អំពីកាលបរិច្ឆេទនៃកម្មវិធីមង្គលការ​របស់នាង ជាមួយនិងបុរសអត្តពលិក តៃក្វាន់ដូម្នាក់ គឺលោក Shin Min Chul ដោយពួកគេទាំងពីរ នឹងរៀបការជាមួយគ្នា នៅថ្ងៃទី ៥ ខែកក្កដា ខាងមុខនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះផងដែរ ក្រោយពេលប្រកាសថ្ងៃរៀបការឲ្យហ្វេនៗមានការរំភើបចិត្តហើយ ស្រាប់តែតារាស្រីរូបនេះ ក៏បានបញ្ចេញ រូបថត Pre-Weeding ជាច្រើនសន្លឹករបស់ពួកគេ បង្ហាញជាសាធារណៈទៀតផង។

គូស្នេហ៍ថ្មីថ្មោងមួយគូនេះ បានរៀបចំតុបតែងខ្លួន យ៉ាងស្រស់ស្អាត ប្លែកភ្នែក អ្នកណាៗក៏និយាយថា ពួកគេនឹងសាកសមគ្នាណាស់ ហើយរូបភាពនីមួយៗរបស់គូស្នេហ៍មួយគូនេះ គឺពិតជាផ្អែមល្ហែមនឹងគ្នា ស្ទើរតែហ្វេនលើសជាតិស្ករ។

យ៉ាងណាមិញ ក្រោយឃើញរូបថត ផ្អែមល្ហែមរបស់ Idol ជាច្រើនទាំងនេះហើយ ច្បាស់ណាស់ថា មានហ្វេនៗមិនតិចទេ លួចច្រណែននិងរំភើបជំនួស ជាមួយគូស្នេហ៍ថ្មោងថ្មីមួយនេះ ក៏ព្រោះតែនេះជាក្ដីសុខរបស់ហ្វេនៗដូចគ្នា ដែលបានឃើញ  Idol របស់ខ្លួន អាចជួបបុរសល្អ ចាប់ដៃសាងជីវិតគ្រួសារបែបនេះ៕

ទស្សនារូបភាពខាងក្រោម ៖  

Hyelim និង អនាគតស្វាមី
Hyelim និង អនាគតស្វាមី
Hyelim និង អនាគតស្វាមី
Hyelim និង អនាគតស្វាមី
Hyelim និង អនាគតស្វាមី
Hyelim និង អនាគតស្វាមី
Hyelim 
Hyelim 
Hyelim 
Hyelim 
Hyelim 
Hyelim 
Hyelim និង អនាគតស្វាមី
Hyelim និង អនាគតស្វាមី
Hyelim និង អនាគតស្វាមី
Hyelim និង អនាគតស្វាមី
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T