យោងតាមគេហទំព័រ BBC បានអោយដឹងថា នៅក្នុង ប្រទេសឥណ្ឌា មានក្មេងស្រីម្នាក់ អាយុ៥ឆ្នាំ ត្រូវគេចាប់រំលោភ ធ្វើទារុណកម្មចាប់ព្រៃផ្សៃ  ថែមទាំងឃុំបង្ខាំងទុកក្នុងបន្ទប់ អស់ចំនួន ២ថ្ងៃទៀតផង។

លោក Rajan Bhagat អ្នកនាំពាក្យអោយប៉ូលីស បាននិយាយថា ក្មេងស្រីរងគ្រោះនោះ ត្រូវជនល្មើសចាប់រំលោភ និង ឃុំនៅក្នុងបន្ទប់មួយកន្លែង ដែលស្ថិតក្នុងទីក្រុង Delhi  ប្រទសឥណ្ឌា អស់រយៈពេល ២ថ្ងៃ បំណងបណ្តោយអោយដេកស្លាប់នឹងកន្លែង។ ប៉ូលីស និយាយបន្តថា ក្មេងស្រីរងគ្រោះ បានបាត់ខ្លួន កាលពីថ្ងៃចន្ទ័ ហើយ ត្រូវអ្នកជិតខាង រស់នៅក្បែរបន្ទប់ដែលឃុំក្មេងស្រី ប្រទះឃើញ កាលពីថ្ងៃពុធ។  ប៉ូលីស បញ្ជាក់ទៀតថា បន្ទប់ដែលឃុំក្មេងស្រីនោះ ស្ថិតនៅក្នុងអគារ ដែលក្មេងស្រីរស់នៅជាមួយ ឪពុកម្តាយ។

កាលពីថ្ងៃសោរ៍ បុរសម្នាក់ អាយុ ២៤ឆ្នាំដែលរស់នៅក្នុងបន្ទប់ឃុំក្មេងស្រី ត្រូវបានប៉ូលីសឃាត់ខ្លួនបាន តំបន់ Muzaffarpur ទីក្រុង Bihar ប្រទេសឥណ្ឌា ដោយជាប់សង្ស័យពីបទចាប់រំលោភ ចំណែកក្មេងស្រីរងគ្រោះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសំរាកព្យាបាល។

គ្រូពេទ្យដែលព្យាបាលក្មេងស្រីរងគ្រោះបាននិយាយថា ក្មេងស្រី រងរបួសស្ទើរអស់កន្លែង មានទាំងស្នាម អារ និង ខាំ នៅលើមុខ និង ដងខ្លូន។ គ្រូពេទ្យថែមទាំងបញ្ជាក់ទៀតថា ពួកគាត់ថែមទាំង បានយកវត្ថុមួយចំនួនចេញពី ប្រដាប់បន្តពួជរបស់ក្មេងស្រី ដូចជា ដុំទៀន និង ដបតូចមួយទៀតផង។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះហេតុការណ៏នេះ?



ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]