ពេល កញ្ញា លំបាកគាត់នៅឯណា? ពេល បានជោគជ័យ បានថាកូនមិនស្គាល់ពុក មើលវីដេអូចាស់មួយនេះ បានដឹង (មានវីដេអូ)

//s5.kh1.co/97/97803a51ef00e665358811e161c4647a712ccae4.jpg
តារា & កម្សាន្ដ

 ២៦-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ទម្លាយវីដេអូចាស់របស់ កំពូល​តារា​ចម្រៀង​ស្រី​អ្នក​នាង ​ឱក សុគន្ធកញ្ញា រៀបរាប់ជីវិតតស៊ូ ដោយចិញ្ចឹមម្ដាយ និងប្អូនៗដោយគ្មាន​ឪពុក តាំងពីក្មេង។

ភ្នំពេញ៖​ កាលពីថ្មីនេះ ជាទីចាប់អារម្មណ៍មួយ ដែលបណ្តាលសារព័ត៌មានចុះផ្សាយព្រោតព្រាត ដែលមានបុរសម្នាក់ អះអាងថា ខ្លួនជា​ឪពុកបង្កើត​​របស់​កំពូល​តារា​ចម្រៀង​ស្រី​អ្នក​នាង ​ឱក សុគន្ធកញ្ញា បានបង្ហោះសារមួយ ដោយ​សរសេរ​ថាអ្នកនាង មិន​ស្គាល់​​ឪពុក កំពុងតែជារឿងរ៉ាវក្តៅគគុកមួយ ដែលធ្វើឲ្យមហាជនមានចម្ងល់គ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ មានមហាជនមិនស្ទើរនោះទេ ដែលមានមន្ទិលសង្ស័យ ថា​បុរសខាងលើនេះ ជា ​ឪពុកបង្កើត​​របស់​អ្នកនាងឱក សុគន្ធកញ្ញាឬយ៉ាងណា? ដោយអ្នកនាង មិនទាន់បានប្រតិកម្ម និងបានឆ្លើយតបទៅករណីបុរសវ័យចំណាស់រូបនេះ ខណៈដែល សាមីខ្លួន មិនទាន់ចេញមកស្រាយបំភ្លឺ ជុំវិញសារ និងរូបភាពបានបង្ហោះជាសាធារណៈ។

ជាក់ស្តែង រម្លឹកទៅ ក្នុងឆ្នាំ ២០១៨ ក្នុងគណនីមួយ លើបណ្តាញសង្គមហ្វេសប៊ុក​យោងតាមវីដេអូដែលគេបានបង្ហោះ អំពី​ អ្នកនាង ឱក សុគន្ធកញ្ញា នៅលើឆាកតន្រ្តី រៀបរាប់ទាំងហូរទឹក ពីទុក្ខលំបាកពីគ្រួសារ ក្នុងនាមជាកូនស្រីច្បង ចិញ្ចឹមម្ដាយ និងប្អូនៗដោយគ្មាន​ឪពុក រហូតតស៊ូបានជោគជ័យដ៏សព្វថ្ងៃ។

យោងតាមវីដេអូមួយនេះ បានឲ្យដឹងថា ឆាកជីវិតក្នុងគ្រួសាររបស់អ្នកនាង គឺគ្មានមនុស្សប្រុស ជួយទំនុងបម្រុងឡើយ ដោយបានបែកបាក់គ្រួសារតាំងពីក្មេង (ដោយ ​ឪពុកចាកចេញចោល) ដោយហេតុដូច្នេះ តារាចម្រៀងរូបនេះ ត្រូវតស៊ូព្រោះជាចំហរតែមួយគត់ នៅក្នុងគ្រួសារ ព្រោះត្រូវមានម្តាយ និងប្អូន ជាបន្ទុក​ដោយ ប្រឹងរកលុយចិញ្ចឹមគ្រួសារ ដោយមិនបាច់ពឹងពាក់កម្លាំងមនុស្សប្រុសឡើយ។

យ៉ាងណាមិញ មានមហាជនជាច្រើនបាន បញ្ចេញមតិយ៉ាងហូរហែរ ជាមួយរឿងរ៉ាវដែលកំពុងផ្ទុះនេះ ដោយយើងមិនអាចវិនិច្ឆ័យថារឿងនេះឬយ៉ាងណា ព្រោះមានតែសាមីខ្លួនដែលអ្នកឆ្លងកាត់ផ្ទាល់នោះ នឹងដឹងច្បាស់ជាងគេ ជុំវិញរឿងអាស្រូវ និងស្មុគស្មាញមួយនេះ៕

បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

  អ្នក​នាង ​ឱក សុគន្ធកញ្ញា
  អ្នក​នាង ​ឱក សុគន្ធកញ្ញា
  អ្នក​នាង ​ឱក សុគន្ធកញ្ញា និងកូនប្រុស
  អ្នក​នាង ​ឱក សុគន្ធកញ្ញា និងកូនប្រុស
  អ្នក​នាង ​ឱក សុគន្ធកញ្ញា និងក្រុមគ្រួសារ
  អ្នក​នាង ​ឱក សុគន្ធកញ្ញា និងក្រុមគ្រួសារ
សារដែលបុរសវ័យចំណាស់នោះបានបង្ហោះ
សារដែលបុរសវ័យចំណាស់នោះបានបង្ហោះ
ឱក សុគន្ធកញ្ញា
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T