ប្រព័ន្ធអ៊ិនធើណេត ជួយដល់មនុស្ស បានដឹងនូវ រឿងចម្លែកៗ និង មិននឹកស្មានដល់ ជាច្រើន ដែលបានកើតឡើង នៅជុំវិញពិភពលោកយើងនេះ ជាក់ស្តែង ដូចជាវីឌីអូឃ្លីប នេះជាដើម ដែលត្រូវបានបង្ហោះ ចែកចាយ និង ទទួលបានការចាប់អារម្មណ៍ជាខ្លាំង។

គាត់ជាបុរសដ៏ចម្លែកម្នាក់ ដែលមានស្បែកយារធ្លាក់ យ៉ាងខ្លាំងជាទីបំផុត មិនធ្លាប់ជួបប្រទះពីមុនមក ហើយក្នុងនោះដែរ គាត់ថែមទាំងអាច ទាញស្បែកបំពង់ក យកមកគ្របពីលើមាត់របស់គាត់ បានទៀតផង ដោយមើលទៅពិតជាគួរអោយ ខ្លាចផងដែរ។ គាត់បាននិយាយថា គាត់បានដឹងថាខ្លួនឯង មានស្បែកបែបនេះ នៅពេលដែលគាត់ មានអាយុប្រហែល ៣ ឬ ៤ ឆ្នាំ ហើយដល់ពេលអាយុ ១០ឆ្នាំ គាត់បានចាប់ផ្តើម សាកល្បងទាញស្បែក អោយមិត្តភក្តិរបស់គាត់មើលលេង ពួកគេមានប្រតិកម្មភ្ញាក់ផ្អើល ទើបគាត់ដឹងកាន់តែច្បាស់ថា ស្បែករបស់គាត់ មានលក្ខណៈចម្លែក ខុសពីស្បែក មនុស្សដ៏ទៃ។ 

សូមទស្សនាវីឌីអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]