យោងតាមគេហទំព័រ The Sun បានអោយដឹងថា កីឡាករក្របខណ្ឌ បាល់ទាត់កំពូលរបស់ ប្រទេសអង់គ្លេសម្នាក់ ឈ្មោះ Jay Bothroyd អាយុ ៣០ឆ្នាំ ត្រូវមនុស្សជាច្រើន រិះគន់ ដោយសារកីឡាកររូបនេះ បង្ហោះរបសាក់ថ្មី របស់ខ្លួន។

កីឡាករ ដែលរកចំនូលបាន£25,000 ក្នុងមួយសប្តាហ៏ រូបនេះ បានសាក់រូប គ្រាប់បែកដៃ កាំភ្លើងខ្មី កាំបិត និង កាំភ្លើងយន្ត នៅលើដងខ្លួនរបស់គាត់។ លើសពីនេះ កីឡាកររូបនេះ ថែមទាំង បង្ហោះរូបសាក់ នៅក្នុង គណនី Instagram របស់គាត់ ទៀតផង។

មានអ្នកគាំទ្រជាច្រើន បានសរសេររិះគន់ថា លោក Jay Bothroyd ជាកីឡាករ មិនមែនជា ពួកអ្នកលេង ជាដើម។ រហូតដល់មាន អ្នករិះគន់ខ្លះនិយាយថា គាត់ គូរតែសុំទោស នូវអ្វីដែលគាត់បានប្រព្រត្តិទៀតផង។ ប៉ុន្តែ កីឡាកររូបនេះ  បានបញ្ជាក់វិញថា ជាការរចនា ដែលមានលក្ខណៈសិល្បៈ រូបសាក់លើដងខ្លួនរបស់គាត់នេះ សរសេរចេញជាពាក្យ love។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះរូបសាក់នេះ?




ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]