កូនក្រមុំទាំងអស់តែងតែបួងសួង សូមឲ្យផែនដីដើរនៅក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់ពួកគេ តែមិនមែនចង់មានន័យឲ្យផែនដីដើរ (រញ្ជួយ) មែនទែននោះទេ។

យោងតាមប្រភពព័ត៌មានពីប្រទេសចិន បានឲ្យដឹងថា អ្នកយកព័ត៌មានស្រីម្នាក់ ខណៈពេលដែលនាងកំពុងតែ នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ ស្រាប់តែមានព្រឹត្តិការណ៍រញ្ជួយដីកើតឡើង នៅខេត្តស៊ីឈួន ភាគនិរតី ប្រទេសចិន។ ហើយអ្វីដែលគួរឲ្យ ភ្ញាក់ផ្អើលនោះ នាងបានចាប់យកក្បាលមេក្រូ ដើម្បីធ្វើការរាយការណ៍ពីព័ត៌មានរញ្ជួយដី ក្នុងសំលៀកបំពាក់កូនក្រមុំ។

យោងតាមសេចក្ដីរាយការណ៍របស់នាង ដែលបានបង្ហោះចូលគេហទំព័រសង្គម Weibo បានឲ្យដឹងថា មានមនុស្សលើសពី ៥,៥០០នាក់រងរបួស និង១៩នាក់បានបាត់ខ្លួនក្នុងគំនរបែកបាក់ នៃខេត្តស៊ីឈួន កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២០ ខែមេសានេះ។ ការរញ្ជួយដីនេះមានកំរិត ៧.០វ៉ិចទ័រ វាយប្រហាខេត្តស៊ីឈួន ភាគនិរតីប្រទេសចិនដែលបានសម្លាប់មនុស្សប្រហែល ៧១នាក់។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ គ្រោះថ្នាក់ធម្មជាតិរញ្ជួយដីនេះ?







កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]