យោងតាមគេហទំព័រ The sun បានអោយដឹងថា ប្តីប្រពន្ធដែលទើបនឹងរៀបការថ្មីថ្មោងមួយគូ ខឹងសំបារ និង បានប្តឹងផ្តល់ ជាងថតរូបម្នាក់ ដោយសារ ថតរូប ថ្ងៃរៀបការ មិនបានល្អ។

ប្តីប្រពន្ធដែលកំពុងខឹងសំបារយ៉ាងខ្លាំងនោះ មានប្រពន្ធ ឈ្មោះ Evette អាយុ ៣២ឆ្នាំ និងប្តី ឈ្មោះ Gary Crack ពួកគាត់ទាំងពី មកពី Coventry ប្រួទេសអង់គ្លេស។

អ្នកស្រី Evette ដែលទើបរៀបការ បាននិយាយថា ជាងថតរូប ឈ្មោះ Louise Garrett បានបំផ្លាញ ថ្ងៃរៀបការរបស់ពួកគាត់។ អ្នកស្រី និយាយបន្តថា ជាងថតរូបនេះ មិនបានថតរូប  នៅពេលដែលពួកគេបំពាក់ជញ្ជៀន ឬ ពេលដែលពួកគាត់ថើបគ្នាជាលើកដំបូងទេ ផ្ទុយទៅវិញ បែរជាថតរូប ពីក្រោយខ្នង មិនច្បាស់ ហើយមាន រូបថតមួយសន្លឹក ដាច់ក្បាលទៀតផង។ លោក Gary ជាស្វាមី បានបញ្ជាក់ថា ពួកគាត់ត្រូវសន្សំប្រាក់ ដើម្បីរៀបការពិធីរៀបការម្តងទៀត ដោយសាររូបថត របស់គាត់គ្មានមួយណា ស្អាតសមរម្យឡើយ។

ចំណែកជាងថតរូប វិញ និយាយប្រាប់គេហទំព័រ The sun ថា ទីតាំងថតរូប ស្ថិតនៅក្នុង ផ្ទះវីឡាចំណាស់តាំងពីសតវត្សរ៍ទី ១៤ ដែលទីតាំងនោះ ពិបាកក្នុងការថតរូប យ៉ាងខ្លាំង។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះរូបថតទាំងអស់នេះ?












ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]