សេវាថ្មីមួយ គឺកំពុងតែទទួលបានប្រជាប្រិយភាព ក្នុងចំណោមអ្នកនិយមលេងហ្គេម Online នៅក្នុងប្រទេសចិន ដែលបង់ថ្លៃត្រឹមតែ ១៥យ័ន ឬ ៣ដុល្លារតែប៉ុណ្ណោះ សម្រាប់រយៈពេលមួយម៉ោង ដើម្បីទទួលបានការលេងហ្គេម នៅលើបណ្ដាញដែលពួកគេពេញចិត្ត ជាមួយនឹងនារីដ៏ស្រស់ស្អាត។

បើយោងទៅតាមប្រភពព័ត៌មាន RocketNews24 បានឲ្យដឹងថា ក្រុមហ៊ុនដែលផ្តល់នូវសេវាកម្មនេះ គឺមានបុគ្គលិកប្រុសចំនួន ៥នាក់ និងស្រីចំនួន ៣នាក់។ បុគ្គលិកទាំងនេះ ត្រូវបានជួលទៅលេងហ្គេមយុទ្ធសាស្រ្ត ដូចជា “DotA Allstar” និង “League of Legends” ជាមួយអតិថិជន។ ដូចគ្នានេះដែរ អតិថិជនអាចជ្រើសបុគ្គលិកប្រុស ឬស្រីរបស់ក្រុមហ៊ុន ដែលមានជំនាញក្នុងការលេងហ្គេម Online ដើម្បីលេងជាមួយពួកគេ។

សូមបញ្ជាក់ផងដែរថា សម្រាប់បុគ្គលិកដែលមានជំនាញ ក្នុងការលេងហ្គេម Online ដូចជា “DotA Allstar” និង “League of Legends” ត្រូវបានអតិថិជនឲ្យឈ្មោះថា “God-Class” ដែលពួកគេអាចជួយដល់អតិថិជន នៅពេលដែលមានឧបសគ្គផ្សេងៗ ក្នុងការលេងហ្គេម Online នេះ។

បើតាមសម្តីរបស់បុគ្គលិកស្រីម្នាក់ បាននិយាយថា នាងអាចរកប្រាក់បានប្រហែល ២០០០យ័ន ឬ ៤០០ដុល្លារអាមេរិកឯណោះក្នុងមួយខែ បើសិនជានាងលេងជាមួយនឹងអតិថិជនចំនួន ៤ម៉ោងក្នុងមួយថ្ងៃ។











ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]