ទឹកចិត្តឪពុក! Andy Lau សុខចិត្តចំណាយពេលធ្វើរឿងមួយជាមួយកូន រហូតទទួលបានលទ្ធផលមិនគួរឲ្យជឿ

//s5.kh1.co/c7/c747de97bebc3f0210f852db3ee148b42070c7f0.jpg
តារា & កម្សាន្ដ

 ២១-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

លី តាវហួរបានសុខចិត្តចំណាយពេលវេលាខ្លួនដើម្បីរៀនគំនូរជាមួយកូនស្រី ដើម្បីកំដរនឹងផ្តល់កំលាំងដល់នាងផងដែរ ដោយលទ្ធផលដែលទទួលបាននោះ គឺគំនូររបស់ពួកគេទាំងពីរត្រូវបានគេចែកចាយពាសពេញអុិនធើណែត អំពើភាពអស្ចារ្យនៃគំនូររបស់ឪពុកកូនទាំងពីរនាក់នេះ។

ហុងកុង៖ អ្នកណាមិនស្គាល់ Andy Lau ដែលជាតារាសម្តែងដ៏ល្បីមួយរូប នៅក្នុងចំណោមតារាល្បីៗផ្សេងទៀត ដែលត្រូវទស្សនិកជនបានដាក់ឈ្មោះឲ្យ កូននាគលី តាវហួរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ក្រៅពីភាពជោគជ័យទៅលើវិស័យសិល្បៈនិង សេសសល់លុយរាប់លានដុល្លារ កូននាគលី តាវហួរ ក៏បានរៀប អាពាហ៍ពិពាហ៍ជាមួយអតីតតារាម៉ូដែលកូនកាត់ចិន និងម៉ាឡេសុី Carol Chu និងទទួលបានចំណងដៃកូនស្រីមួយដ៏ស្រស់ស្អាតមានឈ្មោះថា Hanna Lau ដែលបច្ចុប្បន្ន នាងមានអាយុ៨ឆ្នាំទៅហើយ។

ដោយឡែក ថ្មីៗនេះ លី តាវហួរ បានសុខចិត្តចំណាយពេលវេលាខ្លួន ដើម្បីរៀនគំនូរជាមួយកូនស្រី កំដរនិងផ្តល់កម្លាំងដល់នាងផងដែរ ដោយលទ្ធផលដែលទទួលបាននោះ គឺគំនូររបស់ពួកគេទាំងពីរ ត្រូវបានគេចែកចាយពាសពេញអុីនធើណែត អំពើភាពអស្ចារ្យនៃគំនូររបស់ឪពុក កូនទាំងពីរនាក់នេះ។

ក្រោយពីបានឃើញដូច្នេះរួចមក អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើននាក់ បានសរសើរអំពីទឹកចិត្តឪពុកដែលបានសុខចិត្តចំណាយពេលវេលាខ្លួន ដើម្បីផ្តល់ភាពកក់ក្តៅដល់កូនស្រីនិង មតិខ្លះទៀតបាននិយាយថា លី តាវហួរ មានទេសកោសល្យផ្នែកសិល្បៈពីធម្មជាតិ មិនថាសម្តែង ច្រៀង រាំ គូរគំនូរ ដោយពួកគេសង្ឃឹមថា Hanna Lau អាចដើរតាមដានជើងឪពុកគេ បានយ៉ាងល្អផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

Andy Lauនិង Hanna Lau
Andy Lauនិង Hanna Lau
Andy Lauនិង Hanna Lau
Andy Lauនិង Hanna Lau
Andy Lauនិងគំនូរ
Andy Lauនិងគំនូរ
គំនូររបស់ Andy Lauនិង Hanna Lau
គំនូររបស់ Andy Lauនិង Hanna Lau
គំនូររបស់ Andy Lauនិង Hanna Lau
គំនូររបស់ Andy Lauនិង Hanna Lau
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T