គួរឲ្យសរសើរ គម្រោងមួយចុះចែកកញ្ចប់ការពារជំងឺកូវីដ១៩ រហូតដល់រាប់រយគ្រួសារ!

//s5.kh1.co/c2/c25f0a9880250be8bfbee34d21847c090e07e1a1.jpg
សង្គម

 ២០-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ខណៈប្រជាពលរដ្ឋមួយចំនួន ហាក់បណ្តោយខ្លួនភ្លេចការពារមេរោគកូវីដ១៩ ព្រោះយល់ថាថមថយនោះ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ គម្រោងស្ថាបនាបុរីមួយ ដែលត្រូវបានគេស្គាល់ថា បានសាងសង់លំនៅដ្ឋានតម្លៃទាបសម្រាប់អ្នកមានជីវភាពក្រោមមធ្យម គឺក្រុងរណបសិរីមង្គល បានរៀបចំកញ្ចប់ការពារជំងឺ Covid-19 ចែកជូនប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី។ ដោយក្នុងមួយគ្រួសារទទួលបាន ម៉ាស់ចំនួន២ប្រអប់ ស្មើនឹង១០០សន្លឹក ទឹកបាញ់សម្លាប់មេរោគពីរដប និងសាប៊ូពីរដុំ។

ភ្នំពេញ៖ ខណៈប្រជាពលរដ្ឋមួយចំនួន ហាក់បណ្តោយខ្លួនភ្លេចការពារមេរោគកូវីដ១៩ ព្រោះយល់ថាថមថយនោះ  នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ គម្រោងស្ថាបនាបុរីមួយ ដែលត្រូវបានគេស្គាល់ថា បានសាងសង់លំនៅដ្ឋានតម្លៃទាបសម្រាប់អ្នកមានជីវភាពក្រោមមធ្យម គឺក្រុងរណបសិរីមង្គល បានរៀបចំកញ្ចប់ការពារជំងឺ Covid-19 ចែកជូនប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី។ ដោយក្នុងមួយគ្រួសារទទួលបាន ម៉ាស់ចំនួន២ប្រអប់ ស្មើនឹង១០០សន្លឹក ទឹកបាញ់សម្លាប់មេរោគពីរដប និងសាប៊ូពីរដុំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពចុះចែកអំណោយ
សកម្មភាពចុះចែកអំណោយ

លោក យក់ សុទ្ធារិទ្ធិ នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Worldbridge Homes ដែលជាម្ចាស់គម្រោងសំណង់លំនៅដ្ឋាននេះ បានលើកឡើងថា នេះជាផែនការទី១ ដោយក្រុមហ៊ុនចូលរួមទប់ស្កាត់ជាមួយក្រសួងសុខាភិបាល  ដើម្បីធានាសុវត្ថិភាពដល់គ្រួសារដែលរស់ក្នុងបុរី។ ក្រុមហ៊ុនក៏នឹងបន្តរៀបចំធ្វើកម្មវិធីបែបនេះ នាពេលខាងមុខបន្តបន្ទាប់ទៀត ដើម្បីទប់ស្កាត់ជំងឺកូវីត ខណៈពេលជំងឺនេះស្ងប់ស្ងាត់ ហើយប្រជាពលរដ្ឋក៏ហាក់ចាប់ផ្ដើមធ្វេសប្រហែស។ លោកថា ចង់ឲ្យបងប្អូនអ្នករស់នៅទីនោះ ចូលរួមទប់ស្កាត់ការពារបញ្ហាកូវីដជាបន្តទៀត។ ម្យ៉ាងចង់ដាស់តឿនឲ្យបងប្អូនដឹងថា បើទោះជាបងប្អូនភាគច្រើនចាប់ផ្ដើមបំភ្លេចកូវីដ១៩ ប៉ុន្តែកូវីដ១៩មិនភ្លេចយើងទេ ហើយយើងក៏មិនត្រូវបណ្ដោយខ្លួន ដោយមិនមានការប្រុងប្រយ័ត្នដែរ។

លោកបន្តថា៖

គោលដៅរបស់យើង គឺគិតគូពីអតិថិជន អនាម័យរស់នៅស្អាត ធ្វើយ៉ាងម៉េចរស់នៅដោយមានសុខភាពល្អ ជាសហគមន៍ល្អ មានសេចក្តីសុខទាំងអស់គ្នា នេះជាអ្វីដែលយើងចង់បាន។

ប្រសាសន៍លោក យក់ សុទ្ធារិទ្ធិ
សកម្មភាពចុះចែកអំណោយ
សកម្មភាពចុះចែកអំណោយ

ជាក់ស្តែង តាមសំដីលោក សុខា ណារិទ្ឋ ដែលរស់នៅទីនោះ ក្នុងប្លុកអគារ2H បានឲ្យដឹងថា៖

លំនៅដ្ឋាននៅទីនេះ បងប្អូនដែលមានប្រាក់កម្រៃល្មមៗ គួរពិចារណាទិញទុកឲ្យហើយ។ តំបន់នេះ មានខ្យល់អាកាសបរិសុទ្ឋល្អ មានគម្រោងអភិវឌ្ឍជាច្រើន ដែលរៀបតាមផែនការ។ ប្រសើរជាងយើងខំទៅបង់ផ្ទះជួល ហើយមិនបានអ្វីមកវិញ។ ជាពិសេស ខាងក្រុមហ៊ុនជួយគិតគូពីអនាម័យ ដល់យើងជាប្រចាំ។ លើសពីនេះបងប្អូនមន្ត្រីរាជការនានា អាចពិចារណា ឲ្យលឿនៗទាន់ឱកាសមកដល់ ស្របពេលដែលមន្ត្រីរាជការជាច្រើន បានទិញស្នាក់នៅរួចរាល់យ៉ាងមានសេចក្តីសុខ។

សម្តីលោក សុខា ណារិទ្ឋ 

គួរឲ្យដឹងបន្ថែមទៀតថា នៅក្នុងគម្រោងមានផ្សារឯកជន សាលារៀនឯកជន ផ្ទះល្វែងអាជីវកម្ម សួនច្បារធំៗ ចំណតឡានសាធារណ: ដែលជាសហគមន៍ធំមួយមានប្រជាពលរដ្ឋរស់នៅជាង ១០,០០០នាក់។

គម្រោងទីក្រុងរណបសិរីមង្គល ជាគម្រោងលំនៅដ្ឋានតម្លៃសមរម្យធំជាងគេ និងទីមួយក្នុងព្រះរាជាណាចក្រកម្ពុជា  ដែលបានទទួលការគាំទ្រពីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់។ ដោយមានលំនៅដ្ឋានសរុបចំនួន ២,៤៥៧ផ្ទះ លើផ្ទៃដី២៣ហិចតា ស្ថិតនៅលើផ្លូវជាតិលេខ២១ ក្នុងសង្កាត់កោះគរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លំនៅដ្ឋានទីក្រុងរណបសិរីមង្គល នៅតែបន្តការលក់ដោយផ្តល់ជូននូវលក្ខខណ្ឌបង់រំលស់សុទ្ធ គ្មានប្រាក់កក់មុន គ្មានការប្រាក់២៤ខែ ព្រមទាំងមានដៃគូធនាគារផ្តល់កម្ចីរហូតដល់៩០% និងរយ:ពេល២០ឆ្នាំ៕ 

សកម្មភាពចុះចែកអំណោយ
សកម្មភាពចុះចែកអំណោយ
សកម្មភាពចុះចែកអំណោយ
សកម្មភាពចុះចែកអំណោយ
សកម្មភាពចុះចែកអំណោយ
សកម្មភាពចុះចែកអំណោយ
សកម្មភាពចុះចែកអំណោយ
សកម្មភាពចុះចែកអំណោយ
សកម្មភាពចុះចែកអំណោយ
សកម្មភាពចុះចែកអំណោយ
សកម្មភាពចុះចែកអំណោយ
សកម្មភាពចុះចែកអំណោយ
សកម្មភាពចុះចែកអំណោយ
សកម្មភាពចុះចែកអំណោយ
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T