គួរឲ្យសោកស្តាយ! ឆ្មាល្បីខ្លាំងបំផុត Bob បានបាត់បង់ជីវិតហើយ ព្រោះតែ...

//s5.kh1.co/fd/fd6ed5287b722f4be7d44b96c34358940cc30ae8.jpg
តារា & កម្សាន្ដ

 ២០-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

គួរឲ្យសោកស្តាយ ឆ្មាដ៏ល្បីឈ្មោះBob បានទទួលមរណៈភាពហើយ ដោយសារតែមានអ្នកបើកឡានម្នាក់បើកមិនប្រយ័ត្នក៏បុកវាស្លាប់តែម្តងទៅ។

បរទេស៖ ជឿជាក់ថា ទស្សនិកជនប្រាកដធ្លាប់ស្គាល់ ឆ្មាមួយក្បាលដែលមានឈ្មោះ Bob ជាក់ជាមិនខាន ដែលឆ្មាមួយក្បាលនេះ បានសម្តែងភាពយន្តមួយ ដែលបានដកស្រង់ចេញពីជីវិតពិត មានចំណងជើងថា «A Street Cat Named Bob»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ដើមឡើយ James Bowen ជាមនុស្សញៀនថ្នាំនិង គ្មានផ្ទះសម្បែងស្នាក់នៅ ដោយតែពេលនោះគាត់ចង់ជួយ Bob ដែលកំពុងតែមានរបួសនៅត្រង់ជើង បុរសម្នាក់នេះ បានចំណាយប្រាក់កាសខ្លួនទាំងអស់ដើម្បីព្យាបាល ជើងឆ្មាមួយក្បាលនេះ ឲ្យវិលមកសភាពដើមវិញ។

ក្រោយមក ពួកគេទាំងពីរក៏ដើរជាមួយគ្នា រហូតទទួលបានការគាំទ្រពី សំណាក់អ្នកទេសចរណ៍និង មានសារព័ត៍មានជាច្រើនបានចុះផ្សាយអំពីពួកគេផងដែរ ដោយឃើញអំពីសក្តានុពលបែបនេះ ធ្វើឲ្យ James Bowen សម្រេចចិត្តសរសេររឿងរ៉ាវដែលទាក់ទងទៅនឹង Bob ជាច្រើនក្បាល ដែលជាហេតុធ្វើឲ្យគាត់អាច រកប្រាក់ចំណូលបាន៥០មុឺនដុល្លារក្នុងរយៈពេល ៣ឆ្នាំប៉ុណ្ណោះ។

ប៉ុន្តែ ថ្មីៗនេះ មានរឿងគួរឲ្យសោកស្តាយមួយកើតឡើង ដោយយោងតាមសារព័ត៍មានបរទេសជាច្រើន បានផ្សាយថា ឆ្មាមួយក្បាលនេះ បានទទួលមរណភាពហើយ ដោយសារតែ មានអ្នកបើកឡានម្នាក់ បើកមិនប្រយ័ត្ន ក៏បុកវាស្លាប់តែម្តងទៅ។

នៅក្នុងថ្ងៃដែល Bob ត្រូវឡានបុកនោះ James Bowen មិនបានគេងនោះទេ គឺគាត់ដើររកវា ពេញទីក្រុងដោយសង្ឃឹមថា មិត្តសម្លាញ់របស់គាត់នឹង ត្រឡប់មកវិញដោយ សុវត្ថិភាព ប៉ុន្តែអ្វីៗខុសពីការរំពឹងទុក​ ដោយមួយសន្ទុះក្រោយមក គាត់ក៏បានទទួលដំណឹងថា Bob បានស្លាប់ដោយឧប្បត្តិហេតុហើយ។

គួរបញ្ជាក់ដែរថា តាំងពីនោះមក James Bowen មិនដែលគេងពេញភ្នែកសោះឡើយ ដោយគាត់យំជារៀងរាល់ពេលដែលនឹងឃើញដល់ Bob

សូមចូលមើលរូបភាពខាងក្រោម៖

James Bowenនិង Bob
James Bowenនិង Bob
James Bowenនិង Bob
James Bowenនិង Bob
James Bowenនិង Bob
James Bowenនិង Bob
James Bowenនិង Bob
James Bowenនិង Bob
James Bowenនិង Bob
James Bowenនិង Bob
James Bowenនិង Bob
James Bowenនិង Bob
Bob
Bob
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T