OPPO ត្រៀមបពោ្ចញបងធំត្រកូល A គឺ OPPO A92 មានកាមេរ៉ា AI 4 គ្រាប់ 48MP ថ្មខ្លាំង 5000mAh!

//s5.kh1.co/3f/3f741006ae421f5b04612fa35defb46b2f555035.jpg
បច្ចេកវិទ្យា

 ២១-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

បើនិយាយពីស្មាតហ្វូនដែលស៊ែលហ្វីស្អាត គឺប្រាកដជានឹកឃើញដល់ទូរស័ព្ទម៉ាក OPPO មុនគេ។

ភ្នំពេញ៖ បើនិយាយពីស្មាតហ្វូនដែលស៊ែលហ្វីស្អាត គឺប្រាកដជានឹកឃើញដល់ទូរស័ព្ទម៉ាក OPPO មុនគេ ដោយសារតែក្រុមហ៊ុនស្មាតហ្វូនឈានមុខមួយនេះ មានដុង ឬជំនាញ (DNA) ជាអ្នកឯកទេសថតរូបស៊ែលហ្វីលើស្មាតហ្វូនគ្រប់ស៊េរី។ ជាងនេះទៅទៀតកាលពីដើមឆ្នាំ2020 ក្រុមហ៊ុនក៏បានដាក់បញ្ចេញស្មាតហ្វូនត្រកូល A មួយចំនួនដូចជា ស៊េរី OPPO A31 (RAM 4GB + ROM 128GB) ដែលមានតម្លៃ 179 ដុល្លារ និង A12 (4GB RAM+64GB ROM) តម្លៃត្រឹមតែ 149 ដុល្លារ, A12 (3GB RAM+32GB ROM) តម្លៃត្រឹមតែ 129 ដុល្លារ ដែលទទួលបានការពេញនិយមយ៉ាងខ្លាំងពីសមត្ថភាព និងតម្លៃល្អៗត្រូវចិត្ត សាកសមនឹងការចង់បាន និងចំណូលសម្រាប់ប្រជាជនកម្ពុជាថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលរឹតតែភ្ញាក់ផ្អើលនោះគឺពាក់កណ្តាលឆ្នាំ2020 ក្នុងខែ មិថុនា គេសង្កេតឃើញថាក្រុមហ៊ុន OPPO បាន បញ្ចេញលក្ខណៈសម្បត្តិខ្លះៗតាមបណ្តាញសង្គមរបស់ខ្លួន ដែលបង្ហាញពីភាពមហស្ចារ្យរបស់ស្មាតហ្វូនត្រកូល A បន្ថែមមួយស៊េរីទៀតគឺ OPPO A92 មើលទៅធានាហ្វេនៗ​នឹងមិននឹកស្មានដល់ពីសមត្ថភាព​ ថែមទាំងការវិវត្តរបស់ស៊េរី A ថ្មីមួយនេះយ៉ាងល្អឥតខ្ចោះ ដែលទទួលបានការគាំទ្រយ៉ាងភ្លួកទឹកភ្លួកដីនៅប្រទេសជិតខាង​ដូចជា ម៉ាឡេស៊ី​ ថៃ និងឥណ្ឌូនេស៊ី ដែលទើបតែដាក់សម្ពោធអនឡាញជាផ្លូវការកាលពីខែឧសភា កន្លងទៅថ្មីៗនេះ នៅលើផេកហ្វ៊េសប៊ុករបស់ខ្លួន ដែលធ្វើឱ្យហ្វេនៗចង់ក្លាយជាម្ចាស់របស់ OPPO A92 យ៉ាងខ្លាំង ដោយសារតែលក្ខណៈសម្បត្តិល្អៗលំដាប់ A។

ស្មាតហ្វូន OPPO A92 នឹងមកដល់ឆាប់ៗនេះ
ស្មាតហ្វូន OPPO A92 នឹងមកដល់ឆាប់ៗនេះ

មនុស្សគ្រប់គ្នាតែងតែចង់បានពិន្ទុល្អ Grade A ក្នុងពេលសិក្សា ចំណែកឯផលិតផលវិញ គឺចង់បានគុណភាពល្អកម្រិត A ថែមទាំងមានតម្លៃកម្រិតថវិការទៀតផង។ ដូច្នេះបើ OPPO A92 បានវិវត្ត និងអភិវឌ្ឍសមត្ថភាព​ ផ្តល់ជូនអតិថិជននូវលក្ខណៈពិសេសៗ Grade A ​គ្រប់ពេលបែននេះ គិតម៉េចដែរ?

ស្មាតហ្វូន OPPO A92 នឹងមកដល់ឆាប់ៗនេះ
ស្មាតហ្វូន OPPO A92 នឹងមកដល់ឆាប់ៗនេះ

- កាមេរ៉ាលំដាប់ A ៖ កាមេរ៉ា OPPO A92 ពិតជាមិនធម្មតាគឺមានទំហំធំ ចំនួនក៏ច្រើន បានបំពាក់មកជាមួយកាមេរ៉ាក្រោយ​ 4គ្រាប់  ដោយកាមេរ៉ាមេមានទំហំ 48MP ​លេនកាមេរ៉ាពង្រីកមុំប្លង់ទូលាយ​ទំហំ 8MP លេនថតរូបបែប Portrait ទំហំ 2MP និងលេនបែបសរខ្មៅទំហំ 2MP ថតបានច្រើនប្លង់ ច្រើនស្ទីល ស្អាតគ្រប់ប៉ុស្ដិ៍។ មិនត្រឹមតែប៉ុណ្ណោះ​លោកអ្នកក៏អាចថតរូបរឹតតែច្បាស់នៅពេលយប់ជាមួយនឹងមុខងារ Ultra Night Mode 2.0។ តែបើនិយាយពីកាមេរ៉ាមុខវិញធានាស៊ែលហ្វីម៉ាស្អាតកប់ ខ្យូតៗ ទំហំ 16MP ជាមួយនឹង​មុខងារ AI Beauty ​ជំនួយសម្រស់មិនចាំបាច់កែ ឬ Edit តាម Apps នោះទេ។​ លើសពីនេះទៅទៀតកាមេរ៉ាក្រោយក៏បំពាក់មុខងារ ថតវីដេអូបានប្លង់ទូលាយងាយស្រួលក្នុងការថតក្នុងកន្លែងចង្អៀត ឬថតវីដេអូបានទ្រវែង (Wide Angle Video) និងថត វីដេអូទប់លំនឹងបានល្អ (Video Stability) ល្អសម្រាប់អ្នកចូលចិត្តធ្វើវីដេអូ ឬ Vlog។ 

ស្មាតហ្វូន OPPO A92 នឹងមកដល់ឆាប់ៗនេះ
ស្មាតហ្វូន OPPO A92 នឹងមកដល់ឆាប់ៗនេះ

- កម្លាំង និងល្បឿនលំដាប់ A ៖ បើនិយាយពីកម្លាំង និងល្បឿនរបស់ OPPO A92 មិនសរសើរមិនបានមែន ដោយលើកនេះបានប្រើប្រាស់បន្ទះឈីប Snapdragon 665 ជាមួយនឹងរ៉េមធំទំហំ 8GB បូករួមអង្គផ្ទុកទិន្នន័យធំបានច្រើនកម្មវិធីដល់ទៅ 128GB និងអាចបន្ថែម Memory SD Card រហូតដល់ 258GB ឯណោះ។ លោកអ្នកនឹងប្រាកដជាពេញចិត្តជាមួយបច្ចេកវិទ្យា Hyper Boost ដែលអាចធ្វើឲ្យកម្មវិធីកាន់តែលឿនរលូនទាន់ចិត្ត ដំណើរការកម្មវិធីបានច្រើនក្នុងពេលទន្ទឹមគ្នា។ ដូច្នេះមាន OPPO A92 ក្នុងដៃនឹងធ្វើឲ្យអ្នកលែងបារម្ភជាមួយការលេងហ្គេមយូរឆាប់ក្តៅទូរស័ព្ទ​ ហើយរអាក់រអួល ឬល្បឿនទាក់ៗ ឬឧស្សាហ៍ re-start ទៀតហើយ។

- កម្លាំងថ្មខ្លាំងលំដាប់ A សម្រាប់ OPPO A92 បានផ្ទុកមកជាមួយថាមពលថ្មទំហំ 5000mAh ប្រើប្រាស់ធម្មតាបានមួយថ្ងៃកន្លះ​មិនបារម្ភ និងមិនពិបាកស្ពាយ Power Bank តាមខ្លួន​ ជាមួយនឹងកម្រិតសាកថ្មល្បឿនលឿនកប់ 18W ផងដែរ។ ដូច្នេះលោកអ្នកលែងធុញទ្រាន់ជាមួយនឹងទូរស័ព្ទដែលប្រើឆាប់អស់ថ្ម ហើយប្រើពេលវេលាបញ្ចូលថ្មយូរទៀតដែរ។ មិនត្រឹមតែប៉ុណ្ណោក៏អាចសាកថ្មឲ្យទូរស័ព្ទផ្សេងបានតាមរយៈខ្សែ OTG។

- រចនាបទលំដាប់ A ទាក់ទាញ ទាន់សម័យ ៖ លើកនេះ OPPO A92 បានបំពាក់មកជាមួយនូវអេក្រង់បែប Neo កម្រិត FHD+ (Neo Display) ទំហំ 6.5 អ៊ីង កម្រិតលាតរហូតដល់ទៅ 90.5% ជំនួយដល់ភ្នែកក្នុងការទស្សនា ដែលមានការទទួលស្គាល់ពីស្ថាប័ន TüV Rheinland ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ OPPO ត្រកូល A មិនត្រឹមតែវិវត្តសមត្ថភាពទេ ថែមទាំងមានរចនាបថរូបរាងបែប 3D យ៉ាងស្រស់ចែងចាំងអមជាមួយនឹងការរចនាដោយពន្លឺផ្កាយប្រដេញ ទាក់ទាញស្រស់ស្អាត ទាក់ចិត្តខ្លាំងមែនទែន ពិសេសងាយស្រួលចាប់កាន់ដោយដៃម្ខាង រួមជាមួយការស្កេនក្រយៅដៃមកចំហៀងវិញងាយៗ​ ដោយគ្រាន់តែប៉ះក៏បាន ចុចក៏បាន ។ 

គ្រាន់តែអានចប់រួច គឺទប់ចិត្តមិនជាប់ ចង់ទិញ ចង់ចាប់កាន់​ ចង់ក្លាយជាម្ចាស់ទូរស័ព្ទភ្លាមៗតែម្តង ព្រោះឆ្ងល់ថា តើ OPPO A92 មានលក្ខណៈពិសេសៗអ្វីខ្លះ ទើបបណ្តាប្រទេសអាស៊ីមានការគាំទ្រ និងពេញនិយមខ្លាំងយ៉ាងនេះ? ប៉ុន្តែនាំគ្នាសាកទាយលេងៗមើល៎ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទូរស័ព្ទដែលមានមុខងារពិសេសៗ រូបរាងស្រស់ស្អាត ទាក់ទាញយ៉ាងហ្នឹង តើមានតម្លៃប្រហែលប៉ុន្មានទៅ? ហើយគ្រោងនឹងដាក់សម្ពោធនៅលើទីផ្សារកម្ពុជាពេលណាទៅ? បើតាមការប៉ាន់ស្មាន និងធៀបទៅបណ្តាប្រទេសដែលបានសម្ពោធរួច គឺមានតម្លៃប្រហែលជា 200 ទៅ 300 ដុល្លារតែប៉ុណ្ណោះ។

ស្មាតហ្វូន OPPO A92 នឹងមកដល់ឆាប់ៗនេះ
ស្មាតហ្វូន OPPO A92 នឹងមកដល់ឆាប់ៗនេះ
ស្មាតហ្វូន OPPO A92 នឹងមកដល់ឆាប់ៗនេះ
ស្មាតហ្វូន OPPO A92 នឹងមកដល់ឆាប់ៗនេះ

យោងតាមប្រភពដែលសុំមិនបពោ្ចញឈ្មោះបានបង្ហើបថា ប្រហែលជា 2សប្តាហ៍ខាងមុខនេះ ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា គ្រោងនឹងដាក់សម្ពោធអនឡាញជាផ្លូវការក្នុងផេកហ្វ៊េសប៊ុកផ្លូវការរបស់ក្រុម OPPO។ ចង់ដឹងតម្លៃ ដឹងថ្ងៃច្បាស់ កុំភ្លេចតាមដានលើផេកផ្លូវការរបស់ OPPO ទាំងអស់គ្នា៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T