ខំតែអរ! ឃើញ BigHit ប្រកាសទទួល Trainee ស្រី! ចៃដន្យអី ទទួលតែនារីជប៉ុន

//s5.kh1.co/fa/fac519beede8e8ed437236c817563963a9f1a4a1.jpg
តារា & កម្សាន្ដ

 ១៨-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អ្នកណាក៏ដឹង ចាប់តាំងពី BTS ក្លាយខ្លួនជាក្រុមចម្រៀងល្បីលំដាប់ពិភពលោក មានយុវវ័យជាច្រើន ទាំងក្នុងនិងក្រៅប្រទេស ចង់ដាក់ពាក្យចូលធ្វើជាតារា Kpop ក្នុងផលិតកម្ម BigHit ដែលជាជម្រកតែមួយ ជាមួយនឹងកំលោះសង្ហា ល្បីឈ្មោះទាំង ៧។

កូរ៉េខាងត្បូង ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលនារីៗមិនត្រូវបានផលិតកម្ម BigHit ទទួលមកធ្វើជាអ្នកហ្វឹកហាត់។ ជាក់ស្ដែងផលិតកម្មនេះ ជាផ្ទះដែលមានតែកូនកំលោះៗតែប៉ុណ្ណោះ ចាប់តាំងពីក្រុមចម្រៀងស្រីដំបូង និងតែមួយគត់របស់ផលិតកម្មនេះ បានបំបែកក្រុមទៅវិញព្រោះតែរឿងអាស្រូវធំ កាលពីឆ្នាំ ២០១៥។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្លែកតែឆ្នាំនេះ BigHit Entertainment ស្រាប់តែប្រកាសអញ្ជើញ បុគ្គលដែលមានទេពកោសល្យ និងមានចំណង់ចំណូលចិត្ត ផ្នែកសិល្បៈ មកពីជុំវិញពិភពលោក ដើម្បីដាក់ពាក្យធ្វើការសាកល្បង ដើម្បីមានឪកាសក្លាយជា តារាក្នុងផលិតកម្មនេះ ហើយក្នុងនោះ នារីៗក៏ត្រូវបានអនុញ្ញាតឲ្យចូលបង្ហាញសមត្ថភាពដែរ។

គួររម្លឹកថា កាលពីថ្ងៃទី ១៧ ខែមិថុនា ម្សិលមិញនេះ Big Hit Entertainment បានបើកទ្វារទទួល បេក្ខភាពដែលជានារី ជាថ្មីម្ដងទៀត ប៉ុន្តែជាអកុសលសម្រាប់បេក្ខភាពអន្តរជាតិដទៃទៀត ព្រោះការបើកទ្វាលើកនេះ BigHit ទទួលតែនារី មកពីប្រទេសជប៉ុនប៉ុណ្ណោះ។

ក្នុងនោះដែរ បេក្ខភាពប្រកួតទាំងអស់ ត្រូវតែជាអ្នកដែលកើត ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០០១ បច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសជប៉ុន ហើយមិនមានទំនាក់ទំនងជាមួយ ក្រុមហ៊ុនផលិតកម្មដទៃទៀត។

ដំណឹងនេះធ្វើឲ្យហ្វេនៗ ក៏ដូចជាអ្នកដែលមានក្ដីស្រមៃ ចង់ក្លាយជាតារា ប៉ុន្តែមិនមែនជាជនជាតិជប៉ុន ហាក់មានការសោកស្ដាយ និងខកចិត្តមិនតិចទេ ដែលខ្លួនគ្មានឪកាស បានចូលខ្លួនបង្ហាញទេពកោសល្យនៅលើកនេះ៕

ទស្សនារូបភាពខាងក្រោម ៖

កំលោះៗក្នុងផលិតកម្ម BigHit
កំលោះៗក្នុងផលិតកម្ម BigHit
CEO ផលិតកម្ម BigHit
CEO ផលិតកម្ម BigHit
អតីតក្រុចចម្រៀងស្រីរបស់ BigHit
អតីតក្រុចចម្រៀងស្រីរបស់ BigHit
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T