ឪពុកដេវីត ក្រោយឃើញគេ គម្រាមសម្លាប់កូន បង្ហោះសារបែបនេះ

//s5.kh1.co/f5/f5264957bce8b142b584b2b00da46c9d1af12465.jpg
តារា & កម្សាន្ដ

 ១៨-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ជារឿងគួរឲ្យខ្លាច ខណៈមានមនុស្សមកយាយី តារាចម្រៀងប្រុសដ៏ល្បី ងួន ចាន់ដេវីត តែពេលនេះ ឪពុកលោកបានបង្ហោះសារបែបនេះ ដើម្បីជាការលើកទឹកចិត្ត និងបង្ហាញពីមោទនភាពដែលមានមកលើកូន

ភ្នំពេញ៖ កាលពីម្សិលមិញ តារាចម្រៀងប្រុសដ៏ល្បី ងួន ចាន់ដេវីត បានបង្ហាញ នូវសារវែងអន្លាយទាក់ទងនឹង ជនអនាមិក ព្យាយាមមកអុកឡុក ដុតហាង ហើយថែមទាំងគម្រាមចង់សម្លាប់លោកទៀតផង ហើយជាពិសេស គឺជននោះ បានមកម្តងហើយម្តងទៀត នៅហាងរបស់លោក។ រហូតធ្វើឲ្យដេវីត បានដាក់ពាក្យប្តឹង តាំងពីដើមខែ តែមិនទាន់មានដំណឹងអ្វីនោះទេ ទើបលោក សម្រេចចិត្តបង្ហោះវីដេអូ នៅក្នុងបណ្តាញសង្គម យ៉ាងដូច្នោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ បើទោះបីជាយ៉ាងណា ក៏មានហ្វេនជាច្រើន បានលើកទឹកចិត្ត ដល់ងួន ចាន់ដេវីត ខណៈរូបលោក មិនដែលទៅសាងអំពើអាក្រក់ លើអ្នកណានោះទេ តែបែរជាមានមនុស្ស មានគំនិតចង់សម្លាប់លោក និងព្យាយាមធ្វើបាបលោកបែបនេះទៅវិញ។

នៅពេលមានជនមិនល្អ ដែលមកយាយី កូនប្រុស ឪពុករបស់ដេវីត បានបង្ហោះសារ និងរូបភាពមួយ លើផ្ទាំងប៉ាណូមួយដ៏ធំ លើការផ្សព្វផ្សាយពាណិជ្ជកម្ម ភេសជ្ជៈ Sting លើកណ្តាលទីក្រុងភ្នំពេញ ដែលក្នុងអត្ថន័យ លោកអ៊ំ បានសរសេរសារថា៖

ជួបព្យុះជួបភ្លៀង ជួបក្ដៅជួបរងា តែនៅតែឈរបានដោយមោទនភាព ទ្រាំទៅអាក្អូនក្នុងអាជីពមួយនេះមនុស្សភាគតិច ណាស់ដែលត្រូវបានគេជ្រេីសរេីសហេីយមានវាសនាអាចឈរហាលថ្ងៃហាលភ្លៀងបាន។

សារមួយនេះ អាចមើលដឹងហើយថា ក្នុងនាមជាឪពុក ពិតជាមានការបារម្ភយ៉ាងខ្លាំង ហើយខណៈពេលកូនលោក កំពុងល្បីទៀតសោត ក៏មានមនុស្សមិនតិចទេ ចង់ធ្វើបាប យាយីផ្លូវកាយ តែយ៉ាងណា ឪពុកលោក នៅតែលើកទឹកចិត្តដល់កូន និង បង្ហាញពីមោទនភាពដែលកូនសាងឈ្មោះ មកដល់ពេលនេះ៕

 ងួន ចាន់ដេវីត
 ងួន ចាន់ដេវីត
 ងួន ចាន់ដេវីត
 ងួន ចាន់ដេវីត
រូបភាពពេល ងួន ចាន់ដេវីត រំភើបពេលបានមានខនសឺតរបស់ខ្លួន លើកដំបូង
រូបភាពពេល ងួន ចាន់ដេវីត រំភើបពេលបានមានខនសឺតរបស់ខ្លួន លើកដំបូង
 រូបភាពពេល ងួន ចាន់ដេវីត រំភើបពេលបានមានខនសឺតរបស់ខ្លួន លើកដំបូង
 រូបភាពពេល ងួន ចាន់ដេវីត រំភើបពេលបានមានខនសឺតរបស់ខ្លួន លើកដំបូង
សារបស់ឪពុកលោក
សារបស់ឪពុកលោក
ងួន ចាន់ដេវីត
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T